កីឡា
អ្នកជំនាញនិយាយថា លំហាត់ប្រាណប្រភេទនេះល្អសម្រាប់យកកូនភ្លោះ ម៉ាក់ៗគ្រប់គ្នាត្រូវដឹង

អ្នកស្រាវជ្រាវបានបង្ហាញថា យូហ្គាមានសក្តានុពលក្នុងការបង្កើនលទ្ធភាពមានកូន នៅពេលរួមបញ្ចូលគ្នាជាមួយនឹងការព្យាបាលការមានកូនផ្សេងទៀតផងដែរ។ ទោះបីជាវិធីនៃការធ្វើលំហាត់ប្រាណនេះមិនអាចបង្កើនគុណភាពមេជីវិតឈ្មោល ឬស៊ុតដោយផ្ទាល់ក៏ដោយ ប៉ុន្តែវាក៏មានតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ឱ្យរាងកាយមានសុខភាពល្អ ដែលជះឥទ្ធិពលវិជ្ជមានដល់ដំណើរការនៃការមានគភ៌។ នេះបើយោងតាមប្រភព Healthline។

នៅក្នុងនោះដែរ បើយោងតាមប្រភព babycentre បានលើកឡើងថា លំហាត់ប្រាណដែលសម្រួលដល់ចលនានៃរាងកាយ គឺល្អសម្រាប់ការមានផ្ទៃពោះកូនភ្លោះរួមមាន លំហាត់ប្រាណហែលទឹក លំហាត់ប្រាណអាងត្រគាក លំហាត់ប្រាណយូហ្គា និងលំហាត់ដើរ។ នៅក្នុងនោះអ្នកក៏ត្រូវដឹងរឿងទាំង៣នេះផងដែររួមមាន៖

១.ការរក្សា​ទម្ងន់​ឱ្យ​មាន​សុខភាព​ល្អ៖ ការ​ឡើង​ទម្ងន់​ក៏ជាកត្តា​មួយ​ដែលចូល​រួម​ចំណែក​ដល់​ភាព​គ្មាន​កូន​ទាំង​បុរស និង​ស្ត្រីផងដែរ។ ហើយរួមជាមួយនឹងការទទួលទានអាហារដែលមានសុខភាពល្អ ការធ្វើលំហាត់ប្រាណមានសារៈសំខាន់នៅក្នុងកម្មវិធីសម្រកទម្ងន់។ ប្រសិនបើអ្នកទើបតែចាប់ផ្តើមហាត់ យូហ្គាគឺជាជម្រើសដ៏ល្អមួយ គាំទ្ររាងកាយឱ្យមានចលនាបត់បែន និងរក្សាទម្ងន់ឱ្យមានសុខភាពល្អ។

២.ការកាត់បន្ថយភាពតានតឹង៖ ការសិក្សាមួយបានបង្ហាញថា ស្ត្រីជាច្រើនដែលកំពុងទទួលការព្យាបាលគ្មានកូនប្រឈមមុខនឹងការថប់បារម្ភ និងបញ្ហាធ្លាក់ទឹកចិត្ត។ សូម្បីតែបុរសក៏អាចជួបប្រទះនឹងស្ថានភាពនេះដែរ ដោយសារតែសម្ពាធការងារ បញ្ហាជីវិត ឬក៏ការព្យាបាល។ អ្នកជំនាញនិយាយថា ការរួមបញ្ចូលយូហ្គា និងការអនុវត្តន៍ផ្នែកផ្សេង (ដូចជាការដកដង្ហើមមួយៗ) ទៅក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នកនឹងជួយកាត់បន្ថយភាពតានតឹង និងធ្វើឱ្យមុខងារប្រព័ន្ធភាពស៊ាំប្រសើរឡើងវិញ។

៣.តុល្យភាពនៃអ័រម៉ូន៖ រាងកាយ ផ្លូវចិត្ត ផ្លូវដង្ហើម និងតុល្យភាពអ័រម៉ូនមានទំនាក់ទំនងជាមួយគ្នា។ ដូច្នេះនៅពេលដែលភាពតានតឹងត្រូវបានគ្រប់គ្រង កម្រិតអរម៉ូនក៏ត្រូវបានគ្រប់គ្រងដូចគ្នាផងដែរ។ ការអនុវត្តយូហ្គាជារៀងរាល់ថ្ងៃធ្វើឱ្យប្រសើរឡើងនូវអន្តរកម្មរវាងខួរក្បាល និងអរម៉ូន (neuroendocrine) ដែលមានន័យថា អរម៉ូនមានតុល្យភាពប្រសើរជាងមុន។ វានឹងបង្កើនចំណង់ផ្លូវភេទ និងមុខងារបន្តពូជ ដែលត្រូវអនុវត្តទាំងស្ត្រី និងបុរស។

៤.គាំទ្រដល់ការផលិតមេជីវិតឈ្មោល៖ ចំនួនមេជីវិតឈ្មោលទាបចំពោះបុរស គឺជាបញ្ហាដែលធ្វើឱ្យបុរសពិបាកក្នុងការមានកូន ដែលវាអាចបណ្តាលមកពីរបៀបរស់នៅ ឬកត្តាបរិស្ថានដូចជា ធាត់ ការជក់បារី ឬការប៉ះពាល់នឹងសារធាតុគីមីមួយចំនួន។ អ៊ីចឹងការបញ្ចូលលំហាត់ប្រាណយូហ្គាទៅក្នុងជីវិតប្រចាំថ្ងៃនឹងជួយបុរសកាត់បន្ថយភាពតានតឹង និងការថប់បារម្ភ គ្រប់គ្រងមុខងាររបស់រាងកាយ និងគាំទ្រដល់ការផលិតមេជីវិតឈ្មោល កែលម្អសុខភាពបន្តពូជ ក៏ដូចជាការពារភាពគ្មានកូន។

ដូច្នេះសម្រាប់ការធ្វើលំហាត់ប្រាណយូហ្គា អ្នកធ្វើការមើលវីដេអូននៅក្នុងយូធូប ដែលមានគេបង្ហាត់បង្រៀនជាច្រើន ហើយប្រសិនបើអ្នកទើបតែហាត់យូហ្គាដំបូង អ្នកត្រូវចាប់ផ្តើមយឺតៗមួយៗ ផ្តោតលើការដកដង្ហើមរបស់អ្នក និងធ្វើចលនាដែលងាយស្រួលបំផុត។ នេះគឺជាក្បាច់សាមញ្ញៗមួយចំនួនសម្រាប់អ្នកចាប់ផ្តើមដំបូង។


Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទថ្មីៗ
#គំនិតរកស៊ីJune 29 2025
លោកស្រី សម្ជស្ស ចោលប្រាក់ខែជាង២ពាន់ មកផលិតមាតិកាបង្កើនចំណូលបានខ្ទង់ម៉ឺនដុល្លារ
#ព័ត៌មានJune 28 2025
ក្រសួងសុខាភិបាលខ្មែរយើងអនុញ្ញាតិឱ្យប្រើថ្នាំចាក់ ១ប្រភេទនេះបង្ការជំងឺអេដស៍ ៩៥%
#ជំងឺJune 27 2025
ប្រយ័ត្ន! ៥រោគសញ្ញាបញ្ជាក់ថាតម្រងនោមអ្នកខ្សោយ ឬជិតខូច
#អាហារJune 27 2025
លក់ពេញផ្សារ! ផ្លែឈើខ្មែរ ១នេះស្រូបខ្លាញ់ក្នុងសរសៃឈាមកុំឱ្យស្ទះ ឬដាច់
#អត្ថបទ PRJune 27 2025
អបអរសាទរ! មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ទទួលបានពានរង្វាន់មន្ទីរពេទ្យឆ្នើមប្រចាំឆ្នាំ២០២៥ពីស្ថាប័ន Global Health Asia Pacific Awards
#ចិត្តសាស្ត្រJune 26 2025
អ្នកចិត្តសាស្រ្តរកឃើញថា គំនិតអស្ចារ្យ ១០នេះ ប្តូរការគិតឱ្យអ្នកមានថាមពល កុំឱ្យដាច់ខ្សែផ្លូវចិត្ត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia