សព្វថ្ងៃនេះ មនុស្សជាច្រើនមើលទូរស័ព្ទ និងដីហុយចូលភ្នែក ងាយធ្វើឱ្យភ្នែកឡើងម៉្ញូប មើលអ្វីក៏ព្រិលៗ ដែរ។ បើទុកយូរនាំឱ្យវះកាត់ត្របកភ្នែកចេញ ហើយអ្នកចេះតែហូបអាហារគ្មានគុណភាពប៉ូវដល់ភ្នែកបន្ថែមទៀតនោះ វាធ្វើកែវភ្នែករបស់អ្នកកាន់តែម៉្ញូបលើសដើម។ អាហារ ៧នេះ ជួយកែវភ្នែករបស់អ្នកកាន់តែប្រសើរឡើង។
១. សណ្តែកមានសារធាតុប្រឆាំងអុកស៊ីតកម្មពីរគឺសារធាតុ lutein និងសារធាតុ zeaxanthin ជួយការពារពន្លឺពណ៌ខៀវដែលបង្កគ្រោះថ្នាក់ចេញពីទូរស័ព្ទនិងពន្លឺព្រះអាទិត្យ ហើយបន្ថយអុកស៊ីតកម្មនៅក្នុងភ្នែកអ្នកផងដែរ។
២. ស៊ុតមានវីតាមីនA ជួយការពារភ្នែកឱ្យមើលច្បាស់ពេលល្ងាចៗ និងភ្នែកឡើងស្ងួត។ អ្នកគួរហូបស៊ុតក្នុងចន្លោះពី២ទៅ៤គ្រាប់ក្នុងមួយថ្ងៃជួយប៉ូវកែវភ្នែករបស់អ្នកពីម៉្ញូបឱ្យមើលឃើញកាន់តែច្បាស់។
៣. ការ៉ុតជាបន្លែមាននូវវីតាមីនច្រើនប្រភេទសម្រាប់លើកកម្ពស់ក្នុងការជួយឱ្យភ្នែកមានសុខភាពល្អ និងឱ្យភ្នែកមើលឃើញច្បាស់។ អ្នកផឹកទឹកការ៉ុតប្រមាណការ៉ុត២០មីលីក្រាម (២ឬ៤ការ៉ុតផ្លែ)ជាប្រចាំថ្ងៃការពារភ្នែកម៉្ញូប។
៤. ផ្លែល្ពៅប៉ូវភ្នែកឱ្យអ្នកមើលឃើញច្បាស់ ការពារភ្នែកស្ងួត និងព្យាបាលរបួសក្នុងកែវភ្នែករបស់អ្នកទៀត។
៥. ម្ទេសប្លោកក្រហម វាផ្តល់កម្រិតវីតាមីនC ខ្ពស់ល្អសម្រាប់សរសៃឈាមក្នុងភ្នែក និងកាត់បន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយ។ ម្ទេសប្លោកសម្បូរវីតាមីន A និង Eបន្ថែមល្អសម្រាប់ភ្នែក។
៦. ផ្លែក្រូចក៏មានផ្ទុកវីតាមីនC កាត់បន្ថយហានិភ័យភ្នែកឡើងបាយឱ្យសរសៃឈាមរត់ស្រួលក្នុងភ្នែក។
៧. គ្រាប់ផ្កាឈូករ័ត្នមានផ្ទុកសារជាតិ selenium ជាសារជាតិបំប៉ូវភ្នែកមួយប្រភេទការពារពីជំងឺភ្នែកឡើងបាយ និងជម្រុញការពារសុខភាពគ្រាប់ភ្នែកឱ្យប្រសើរឡើង៕ អត្ថបទដោយ៖ ទ្រ សុភាព