មនុស្សជាច្រើនបានជួបប្រទះនឹងជំងឺធ្លាក់ទឹកចិត្ត ហើយវាមានឥទ្ធិពលមកលើជីវិតយើងទៀត។ បើយោងតាមអ្នកជំនាញអាហារូបត្ថម្ភលោក Anjali Mukerjee មានប្រសាសន៍ថា "រោគសញ្ញាជាច្រើនដែលនាំឱ្យលោកអ្នកជំងឺធ្លាក់ទឹកចិត្តមានការទាក់ទងដោយចំណងចំណីអាហារកង្វះវីតាមីន និងសារធាតុរ៉ែ។ នេះជាអាហារដែលលោកអ្នកត្រូវតែចៀសវាងដែលបណ្តាលឱ្យធ្លាក់កាន់តែទឹកចិត្តមានដូចជា៖
១. អាហារសម្បូរស្ករច្រើន៖ ពេលអ្នកហូបអាហារសម្បូរជាតិផ្អែមច្រើនចេញពីស្ករកែច្នៃ រាងកាយនិងផ្លូវចិត្តអ្នកកាន់តែញៀនជាតិជាតិផ្អែមកាន់តែខ្លាំង។
២. អាហារកែច្នៃ៖ ជាអាហារបែបឧស្សាហកម្មដែលសម្បូរធាតុគីមី និងជីវសាស្ត្រខ្លាំង បានគ្រឿងផ្សំចម្រាញ់ចេញពីវត្ថុធាតុដើមកសិកម្ម និងសិប្បនិម្មិត។ ដូចជាមី ភីហ្សា គ្រឿងកំប៉ុង...។
៣. របបអាហារប្រូតេអ៊ីនខ្ពស់ពេក ឬលើសពេក មានដូចជាគ្រាប់ធញ្ញជាតិ នំបុ័ង គុយទាវ ប៉ាស្តា...។
៤. ជាតិកាហ្វេអ៊ីនលើសកម្រិត៖ ក្នុងមួយថ្ងៃអ្នកផឹកចាប់ពី៣កែវទៅ៥កែវ...។
៥. ជាតិអាល់កុល និងជាតិនីកូទីន
ពេលដែលអ្នកហូបអាហារប្រភេទនេះកាន់តែច្រើន វាគ្រាន់តែជួយអារម្មណ៍មួយរយៈពេលខ្លីប៉ុណ្ណោះ។ ហើយលោក Anjali Mukerjee មានប្រសាសន៍បន្ថែមថា អាហារជួយផ្លូវអារម្មណ៍អ្នកឱ្យជាសះស្បើយពីជំងឺធ្លាក់ទឹកចិត្ត និងការជម្រុញថាមពលដល់ខួរក្បាល មានអាហារសម្បូរអាស៊ីតខ្លាញ់អូមេហ្គា៣ មានត្រី ទឹកដោះគោ បន្លែបៃតង តែបៃតង គ្រាប់ពូជល្ពៅ និងសាច់គោ... ដើម្បីបំបាត់អារម្មណ៍ការធ្លាក់ទឹកចិត្តបានល្អ។ អាហារសម្បូរជាតិកាបូអ៊ីដ្រាតល្អដល់អារម្មណ៍ដូចជា អង្ករ ដំឡូង ដំឡូងជ្វា និងទឹកការ៉ុតជាដើម ដែលជួយបង្កើតសារធាតុគីមីក្នុងខួរក្បាល និងលើកកម្ពស់សុខុមាលភាពផ្លូវអារម្មណ៍បានល្អបំផុត៕អត្ថបទដោយ៖ ទ្រ សុភាព