មហារីកតម្រងនោមកើតឡើងនៅពេលកោសិកាតម្រងនោមលូតលាស់ដោយមិនអាចគ្រប់គ្រងបានដោយការដុះដុំសាច់កាច អាចមកពីទម្លាប់ហូបអាហារប្រៃផ្អែម ផឹកស្រា និងខ្វះលំហាត់ប្រាណជាដើម។ យោងតាមគេហទំព័រ vnexpress បានចុះផ្សាយថា ៥សញ្ញានេះ អ្នកអាចកើតជំងឺមហារីកតម្រងនោម៖
១. ពេលអ្នកទឹកនោមមានឈាមជាសញ្ញាព្រមានអ្នកអាចកើតជំងឺមហារីកតម្រងនោម។ ទោះជាយ៉ាងណាក៏ដោយស្ថិតនៅក្នុងស្ថានភាពនេះ វាអាចបណ្តាលមកពីការឆ្លងមេរោគ ឬមានក្រួសក្នុងតម្រងនោម។ អ្នកគួរទៅជួបគ្រូពេទ្យ បើអ្នកមានសញ្ញាបែបនេះ ដើម្បីរកការពិត ហើយមួយទៀតដើម្បីការពារ ឬរកវិធីព្យាបាលឱ្យលឿន។
២. ការឈឺចាប់ជាប់នៅត្រគាក និងខ្នងផ្នែកខាងក្រោមអាចបណ្តាលមកពីបញ្ហាមហារីកតម្រងនោមផងដែរ។ ការឈឺចាប់នេះមិនទាក់ទងនឹងរបួសទេ ជារឿយៗ វាចេះតែឈឺចុកចាប់នៅផ្នែកខាងក្រោមខ្នងកាន់តែខ្លាំងទៅ។
៣. ចូរអ្នកពិនិត្យមើលរាងកាយ ឬការពិនិត្យដោយខ្លួនឯងអាចមានសញ្ញាដុះដុំសាច់ ឬហើមនៅត្រគាក ឬផ្នែកខាងក្រោមខ្នង វាអាចជាសញ្ញាមួយប្រាប់អ្នកពីមហារីកតម្រងនោមផងដែរ។
៤. អស់កម្លាំងភ្លាមៗ គ្រុនក្តៅខ្លាំង និងបែកញើសខ្លាំង ជាពិសេសពេលយប់ជាសញ្ញាមួយសម្រាប់ជំងឺមហារីកតម្រងនោម ព្រោះរាងកាយអ្នកព្យាយាមទប់ទល់នឹងជំងឺមហារីកនេះដោយការផលិតអរម៉ូននេះឯង។
៥. មហារីកតំរងនោមបណ្តាលឱ្យមានការផ្លាស់ប្តូរចំណង់អាហារ អាចមានអាការៈមិនឃ្លាន ហើយស្រកទម្ងន់ដោយអត់ដឹងខ្លួនទេ។ អ្នកមានរោគសញ្ញាទាំងនេះ ធ្វើឱ្យអ្នកស្រកគីឡូលឿន។ មកពីរាងកាយអ្នកកំពុងតែប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកតម្រងនោមធ្វើឱ្យអ្នកបាត់បង់គីឡូលឿននោះ។
ហេតុនេះហើយ សូមតាមដានសុខភាព រោគសញ្ញានិងអាការខ្លួនឯងឱ្យបានខ្លាំងបំផុត ហើយបើមានលេចចេញសញ្ញាដូចខាងលើ សូមអ្នកទៅរកគ្រូពេទ្យដើម្បីបញ្ជាក់ការពិត។ និយាយទៅ! ទោះបីអ្នកមានសញ្ញាជំងឺទាំងអស់នេះក៏ដោយ មិនប្រាកដថាអ្នកមានជំងឺមហារីកតម្រងនោមដែរ។ មានការពិនិត្យសុខភាពទេ ទើបអ្នកឃើញការពិតពីសុខភាពជំងឺរបស់អ្នក៕ អត្ថបទដោយ៖ ទ្រ សុភាព