កីឡា
អាហារទាំង ០៦ នេះ កីឡាករបាល់ទាត់គ្រប់រូប ត្រូវយល់ដឹង ដើម្បីពង្រឹងរាងកាយ និងសុខភាពឱ្យរឹងមាំ
Tror Sopheap
January 26 2021
1.1 K views

កីឡាករល្បីៗ ជុំវិញពិភពលោកគ្រប់ត្រូវមានការយល់ដឹងពីរបបអាហារ ដើម្បីជួយឱ្យរាងកាយមានភាពរឹងមាំ និងមានថាមពលក្នុងការលេងបាល់ទាត់ ហើយអាហារទាំងនេះសម្រាប់អ្នកលេងកីឡាផ្សេងៗ ផងដែរ។ ពីព្រោះថា កីឡាករគ្រប់រូប ត្រូវមានរាងកាយជារឿងសំខាន់ទីមួយ ដើម្បីការប្រកួត។ ថ្ងៃនេះ យើងលើកពីរបបអាហាទាំង ០៥ សម្រាប់អ្នកកីឡាកបាល់ទាត់ តើវាមានអ្វីខ្លះ?

១. ត្រីខ្លាញ់

កីឡាករត្រូវការប្រើប្រាស់កម្លាំងខ្លាំង ដើម្បីបង្វឹកហាត់ និងការប្រកួត គឺត្រូវមានអាហារល្អជួយដល់រាងកាយ។ អាហារដែលល្អនោះ គឺត្រីសាម៉ុង ជាអាហារប្រភេទពោរពេញទៅដោយខ្លាញ់ដែលមានសុខភាពល្អដូចជាអូមេហ្គា ៣ មានប្រសិទ្ធភាពជាពិសេសក្នុងការកាត់បន្ថយការរលាកក្នុងរាងកាយ និងជួយអ្នកឱ្យជាសះស្បើយដែលអនុញ្ញាតឱ្យអ្នកហ្វឹកហាត់កាន់តែខ្លាំងផងដែរ។ ពីព្រោះថា ខ្លាញ់ត្រីនេះ ជួយសម្រួលដល់សន្លកឆ្អឹងរបស់កីឡាករ ពេលបរិភោគត្រីខ្លាញ់នេះ ពីរដងក្នុងមួយសប្តាហ៍ គឺជាវិធីល្អ ដើម្បីទទួលទានអូមេហ្គា ៣ ល្អបំផុត។

២. ស្ពៃក្តោប

បន្លែស្ពៃក្តោបនេះ ជាអាហារពិសេសមួយសម្រាប់កីឡាករបាល់ទាត់ទទួលទានជាប្រចាំថ្ងៃ។ ពីព្រោះថា បន្លែបែបនេះ វាមានគុណភាពជួយរាងកាយឱ្យរឹងមាំ និងមានជាតិប្រូតេអ៊ីនដល់រាងកាយផងដែរ។ បន្លែស្ពៃក្តោបនេះ សំបូរទៅដោយជាតិដែក ដែលមានឥទ្ធិពលទៅលើឈាមរបស់អ្នកផងដែរ។ អាហារនេះ ជាបន្លែស្លឹកបៃតងជួយបន្ថយការថយចុះភាពវង្វេងស្មារតី និងបង្កើនការផ្តោតអារម្មណ៍ផ្លូវចិត្ត។

3. ទឹកដោះគោ

កីឡាករសំខាន់ណាស់ ត្រូវការទឹកដោះគោ ដើម្បីចិញ្ចឹមរាងកាយឱ្យមាំទាំ។ ពីព្រោះទឹកគោមានជាតិកាល់ស្យូម វាជាសមាសធាតុចាំបាច់សម្រាប់ឆ្អឹង និងធ្មេញរឹងមាំ។ បូករួមជាមួយនឹងបរិមាណកាបូអ៊ីដ្រាតច្រើន ទឹកដោះគោអាចក្លាយជាចំណែកមួយនៃទម្លាប់នៃការសន្សំថាមពលមុនពេលប្រកួតរបស់គីឡាករបាល់ ហើយវាមានផ្ទុកវីតាមីន និងសារធាតុរ៉ែ ជួយស្តាតរាងកាយឡើងវិញផងដែរ។

៤. ពងមាន់

កីឡាបាល់ទាត់ចូលចិត្តប្រភេទអាហារស៊ុតនេះ វាជួយឱ្យពួកគេមានថាមពលក្នុងការប្រកួត។ ស៊ុតនេះជាប្រភេទអាហារចម្បង ជាប្រភពប្រូតេអ៊ីន ដើម្បីធ្វើការជួសជុលសាច់ដុំ និងបំពេញរាងកាយរបស់កីឡាករគ្រប់រូបឡើងវិញ មកពីវាមានកម្រិតអាស៊ីដអាមីណូ(ជួសជុលរាងកាយខូចៗឡើងវិញ)។ ស៊ុតនេះ ជួយកាត់បន្ថយកូលេស្តេរ៉ុលក្នុងឈាម ហើយវាក៏ផ្ទុកវីតាមីន choline និង Bethane សម្រាប់ការអភិវឌ្ឍខួរក្បាល និងមុខងារផ្នែកអារម្មណ៍ផងដែរ។

៥. បន្លែខាត់ណាខៀវ

បន្លែខាត់ណាខៀវជាប្រភេទអាហារតម្រូវឱ្យកីឡាករបាល់ទាត់ហូបផងដែរ។ ពីព្រោះវាមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលជួយការពាររាងកាយរបស់អ្នកពីផលប៉ះពាល់នៃរ៉ាឌីកាល់សេរី (ដែលត្រូវចេញពីការបណ្តុះបណ្តាល) និងការស្តារកោសិការខូចៗ ឡើងវិញ។ ការសិក្សាបានរកឃើញថា វាជួយសុខភាពផ្លូវចិត្តបានល្អ និងរារាំងដល់ការលូតលាស់កោសិកាខ្លាញ់ផងដែរ។

៦. ផ្លែបឺរ

ផ្លែប៊ឺរនេះជួយជាប្រភេទអាហារមានសាចធាតុវីតាមីន K ហ្វូតាត វីតាមីនសេប៉ូតាស្យូម វីតាមីនប៊ី ៥ វីតាមីនបេ ៦ ផូស្វ័រ និងវីតាមីនបេ ៣ ។ ផ្លែនេះជួយសម្រួលដល់ពោះវៀនដែលមានសុខភាពល្អ និងអាចរួមចំណែកដល់ការសម្រកទម្ងន់ផងដែរ។ ហើយផ្លែបឺរនេះ សំបូរទៅដោយខ្លាញ់ ដែលមានគុណភាពល្អ ដែលអាចធ្វើឱ្យអ្នកមានសុខភាពល្អ និងរក្សាដំណើរការរាងកាយ។ សារធាតុចិញ្ចឹមទាំងនេះផ្តល់នៅអត្ថប្រយោជន៍ដល់សុខភាពជាច្រើនដូចជា៖ ការថែរក្សាប្រព័ន្ធភាពស៊ាំដែលមានសុខភាពល្អជាការផលិតអរម៉ូន និងជួយក្នុងការលូតលាស់បានល្អបំផុត។

បើកីឡាករ មិនថែរក្សារាងកាយឱ្យរឹងមាំទេ ច្បាស់ជាមានបញ្ហាក្នុងការហ្វឹកហាត់ និងការប្រកួត។ វាជារឿងចាំបាច់ខ្លាំង សម្រាប់កីឡាបាល់ទាត់ ដើម្បីរក្សារាងកាយឱ្យរឹងមាំដូចជាល្បីៗ Cristiano Ronaldo និង Lionel Messi សុទ្ធតែជាមនុស្សថែរក្សារាងកាយឱ្យមានភាពរឹងមាំ។  ពីព្រោះថា កីឡាករល្បីៗ ត្រូវការអាហារ និងការហាត់ប្រាណ ដើម្បីចិញ្ចឹមរាងកាយកាន់តែរឹងមាំខ្លាំងឡើង៕

Cristiano Ronaldo Eating Beans

Eating to win: What should your game day diet be? - Global Sport Matters

អត្ថបទស្រាវដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2546

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia