ការឡើងគីឡូនេះ នាំឱ្យមានបញ្ហាធាត់ នាំឱ្យកើតជំងឺលើសឈាម និងជំងឺគាំបេះដូងផងដែរ។ ការសម្រកគីឡូ ជាវិធីល្អបំផុតសម្រាប់ការពារជំងឺទាំងនេះ និងធ្វើឱ្យសម្រស់អ្នកក្មេងជាងវ័យ។ ថ្ងៃនេះ បើអ្នកចង់សម្រកគីឡូឱ្យលឿន មកតិចនិចសម្រកគីឡូលឿន ហើយមានសុខភាពរឹងមាំ៖
១. កាត់បន្ថយស្រ្តេស សម្រកគីឡូ
ការកាត់បន្ថយស្រ្តេស វីធីល្អបំផុត គឺធ្វើការលំហាត់ប្រាណ ហើយឱ្យសុខភាពរឹងមាំ។ តែមុនដំបូងអ្នកឈឺពេញរាងកាយ តាមលោកគ្រូដារ៉ា ជាអ្នកជំនាញផ្នែកការហាត់ប្រាណបាននិយាយថា បើអ្នកសម្រកគីឡូ ការធ្វើលំហាត់ប្រាណឈឺខ្លួនមួយរយៈ ហើយវាបាត់វិញ។” តាមគេហទំព័រ NHS បានចុះផ្សាយថា “ការឈឺចាប់នេះ មកពីសាច់ដុំធ្វើការខ្លាំងជាងពេលធម្មតា ហើយនេះជាសញ្ញានៃការធ្វើឱ្យរាងកាយរបស់អ្នកមានភាពប្រសើរឡើង។” អ្នកត្រូវតស៊ូក្នុងការហាត់ប្រាណ ដើម្បីកាត់បន្ថយជាតិខ្លាញ់ និងកាត់បន្ថយស្រ្តេសផងដែរ។
២. កាត់បន្ថយស្រ្តេស ជួយសម្រកគីឡូ
ពេលយើងជួបបញ្ហាស្រ្តេសនេះ ធ្វើឱ្យអ្នកគីឡូ តើគួរដោះស្រាយបែបណា? តាមលោកគ្រូ ដារា បាននិយាយថា ចំពោះខ្ញុំការពារបញ្ហាស្រ្តេសនេះ ពេលព្រឹកខ្ញុំ ធ្វើលំហាត់ប្រាណ ពេលថ្ងៃអាចនិយាយជាមួយមិត្តភក្ត័ ឬគិតធ្វើអ្វីមួយ កុំឱ្យខ្លួននៅមួយកន្លែង ឬ(ជាអ្នកសកម្ម)។ អ្នកស្រ្តេសភាគច្រើន គិតរឿងពិបាកចិត្ត យើងធ្វើឱ្យខ្លួនទំនេរពេក។ ហើយពេលពួកគាត់ស្ត្រេស នាំឱ្យឡើងគីឡូ មកពីគាត់ជ្រើសអាហារហូប ភាគច្រើនជ្រើសអាហារមានជាតិខ្លាញ់ និងជាតិផ្អែម ដើម្បីបង្កើតកម្លាំងថាមពលភ្លាមៗ។” តិចនិកសម្រកគីឡូ ធ្វើឱ្យខ្លួនរវល់លើកការងារណាមានប្រយោជន៍ និងចេះគ្រប់គ្រងអារម្មណ៍ គិតរឿងល្អៗឱ្យច្រើន ហើយអ្នកអាចនិយាយគ្នាលេងសើចឱ្យសប្បាយ។
៣. ទិចតិចជ្រើសអាហារសម្រកគីឡូ
បញ្ហាឡើងគីឡូ និងមានជំងឺ មកពីអ្នកហូបអាហារតាមអារម្មណ៍។ ពិសេសពេលអ្នកស្រ្តេសតែម្តង វាបានបញ្ជេញអរម៉ូនម្យ៉ាងធ្វើឱ្យអ្នកឃ្លានអាហារ។ តិចនិចជ្រើសរើសអាហារបានល្អក្នុងការសម្រកគីឡូ តាមលោកគ្រូដារ៉ា បាននិយាយថា អ្នកគួរជ្រើសអាហារណាគ្មានជាតិខ្លាញ់ ប្រៃពេក និងផ្អែមពេក តែអ្នកគួរជ្រើសអាហារដូចជាបន្លែ ផ្លែឈើ ត្រី សាច់គោ និងគ្មានជាតិខ្លាញ់ ហើយអ្នកត្រូវធ្វើលំហាត់ប្រាណ ដើម្បីសម្រួលដល់ប្រព័ន្ធរំលាយអាហារ និងកម្ចាត់ជាតិខ្លាញ់។” បន្ថែមអាហារអ្នកគួរជ្រើសរើស ដើម្បីសម្រកគីឡូបានល្អមានដូចជា សាច់ទ្រុងមាន់ សាច់គោ ស៊ុត និងត្រី ក្នុងមួយអាទិត្យបីទីបួនដង។ ចំណែកបន្លែមានជាតិប្រូតេអ៊ីន និងវីតាមីនមានដូចជា ត្រកួន ត្រសក់ ផ្កាខាត់ណា ម្ទេស ផា្កស្ពៃ និងស្ពៃខៀវ... និងផ្លែឈើមានដូចជាផ្លែប៉ោមក្រហម ឬខៀវ ផ្លែប័រ ផ្លែឪឡឹក ផ្លែល្ហុង ផ្លែក្រូច ក្រូចត្លុង ប្រូខូលី ស្ត្របឺរី...៕
ដូចនេះ អ្នកត្រូវគ្រប់គ្រងលើខ្លួនឯង ដើម្បីធ្វើលំហាត់ប្រាណ និងជ្រើសរើសរបបអាហារឱ្យបានត្រឹវត្រូវ។ តិចនិចសម្រកគីឡូ អ្នកព្យាយាមធ្វើលំហាត់ប្រាណរត់ ដើរ និងលើទម្ងន់ តាមសមត្ថភាពធ្វើបាន និងកំណត់របបអាហារក្នុងការហូបជាប្រថ្ងៃចំនួន ៣ទៅ៥ដង ហើយប្រភេទអាហារបែបណាគួរហូបឈរលើមូលស្ថានធម្មជាតិ។ អ្នកគួរហូបទឹកឱ្យបានគ្រប់គ្រាន់ក្នុងមួយថ្ងៃផងដែរ។ ជាចុងក្រោយ អ្នកត្រូវផ្តោតអារម្មណ៍ ធ្វើសមាធិមុនចូលគេង ដើម្បីគេងបានលក់ស្រួល៕
អត្ថបទដោយ៖ ទ្រ សុភាព