អ្នកខ្លះមើលទៅមានសុខភាពល្អ ពេលទៅពិនិត្យសុខភាពទើបដឹងថា នៅក្នុងខ្លួនលើសជាតិខ្លាញ់។ ការលើសជាតិខ្លាញ់ក្នុងសរសៃឈាមនេះ មានបញ្ហាលើសពីការគិតគឺពេលអ្នកមានអារម្មណ៍ខឹងម្តងៗ នាំឱ្យស្ទុះសរសៃឈាមជាខ្លាំង។ បើយោងតាមលោកវេជ្ជបណ្ឌិត Huynh Thi Thuy Ai ជាអ្នកជំនាញផ្នែកធ្វើរោគវិនិច្ឆ័យសរីរាង្គបានលើកឡើងថា ពេលកូលេស្តេរ៉ុលកើនឡើងខ្ពស់នាំឱ្យជាតិខ្លាញ់កកកុញក្នុងសរសៃឈាម ហៅថា hyperlipidemia។ ជាតិខ្លាញ់ខ្ពស់បង្កើតជាកំណកឈាមហើយបង្កើនហានិភ័យដល់ការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលផងដែរ។ នេះជាសញ្ញាទាំង៤ បញ្ជាក់ថា អ្នកលើសជាតិខ្លាញ់ក្នុងសរសៃឈាម៖
១. កម្រិតកូឡេស្តេរ៉ុលខ្ពស់បណ្តាលឱ្យអ្នកដកដង្ហើមខ្លី ឬពិបាកដកដង្ហើមដោយសារតែការថយចុះលំហូរឈាមទៅកាន់បេះដូង និងសួត។ កំណកជាតិខ្លាញ់ក្នុងសរសៃឈាមនេះជាការធ្វើឱ្យស្ទុះដល់អុកស៊ីហ្សែនដំណើរការទៅកាន់សរីរាង្គសំខាន់ៗ នាំឱ្យអ្នកពិបាកដកដង្ហើម ជាពិសេសពេលអ្នកធ្វើលំហាត់ប្រាណ ឬពេលសម្រាកក៏មានអារម្មណ៍ពិបាកដកដង្ហើមដែរ។ អ្នកគួរគត់សម្គាល់មួយនេះដែរ។
២. ជាតិខ្លាញ់ក្នុងឈាមខ្ពស់ ធ្វើឱ្យអ្នកមានអារម្មណ៍ថាឈឺដើមទ្រូង ឬមិនស្រួលក្នុងបេះដូងជាដើម។ មូលហេតុមកពីលំហូរឈាមទៅកាន់បេះដូងមានកម្រិតដោយសារការស្ទុះជាតិខ្លាញ់លើសកម្រិត។ អ៊ីចឹងហើយបានជាសរសៃឈាមរួមតូច ឬស្ទះលំហូរឈាមបញ្ចេញទៅកាន់បេះដូងនាំឱ្យមានការឈឺបេះដូង។ ជាពិសេសអំឡុងពេលហាត់ប្រាណ ឬភាពតានតឹង អ្នកនឹងមានសញ្ញាឈឺទ្រូង និងរាងតឹងទ្រូងជាដើម។
៣. អ្នកចេះតែអស់កម្លាំងជាអារម្មណ៍មួយដែលពិបាកពន្យល់ផងដែរ។ ព្រោះតែការស្ទះជាតិខ្លាញ់ក្នុងឈាមបានកាត់បន្ថយលំហូរឈាម ហើយក៏បន្ថយអុកស៊ីហ៊្សែនទៅកាន់សរីរាង្គនាំឱ្យមានការថយចុះកម្រិតថាមពល។
៤.ការមានសារធាតុកូឡេស្តេរ៉ុលខ្ពស់នាំឱ្យឈឺជើងរបស់អ្នករមួលសាច់ដុំនិងឈឺបាត់ជើងក្រោយពីធ្វើសកម្មភាព។ ខ្លាញ់លើសកម្រិតមានសញ្ញាធ្វើឱ្យអ្នករាងស្ពឹកជើងខុសប្លែកពីធម្មតាហើយអ្នកគួរចាប់អារម្មណ៍លើរឿងនេះផង។
ទាំងអស់នេះជារោគសញ្ញាលើសជាតិខ្លាញ់។ កុំលេងសើចបញ្ហាទាំងនេះឱ្យសោះ វាក៏អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងពិការាងកាយផ្នែកណាមួយដែរ ពេលអ្នកដាច់សរសៃឈាមនោះ។ លោកវេជ្ជបណ្ឌិត Thuy Ai បានបញ្ជាក់ចុងក្រោយថា ដើម្បីសម្រកខ្លាញ់ក្នុងសរសៃឈាម អ្នកគួរធ្វើលំហាត់ប្រាណ ផឹកឱ្យបានគ្រប់ គេងឱ្យបានគ្រប់ និងចៀសវាងអាហារជាតិខ្លាញ់ ប្តូរមកហូបអាហារបន្លែ និងឈើផ្លែឱ្យច្រើន រាងកាយអ្នកប្រើជាតិខ្លាញ់បង្កើនសាច់ដុំ ឱ្យយមានសុខភាពឡើងវិញ៕ អត្ថបទដោយ៖ ទ្រ សុភាព