ចិត្តសាស្ត្រ
លោកយាយវ័យ ១០២ឆ្នាំ៖ បើរស់នៅបែបនេះ គ្មានបញ្ហាផ្លូវចិត្ត មិនអស់សង្ឃឹមក្នុងជីវិត

លោកយាយអាយរីស អាភ្លែល (Iris Apfel) ដែលរស់នៅមានអាយុ១០២ឆ្នាំ។ គាត់មានទម្លាប់ហូបអាហារសាមញ្ញៗ មានដូចជាស្រូវសាលី សាច់ត្រី សាច់គ្មានជាតិខ្លាញ់ មានទឹកដោះគោះ មានផ្លែឈើមួយកូនចានតូច និងថែមកាហ្វេអ៊ីនដាស់ស្មារតីដើម្បីធ្វើការ។ លោកយាយបាននិយាយថា ខ្ញុំមិនចូលចិត្តចំណាយលុយញ៉ាំអាហារថ្លៃៗ បែបអ្នកមានទេ ខ្ញុំស្តាយលុយណាស់។ មកពីខ្ញុំនិងប្តីរបស់ខ្ញុំ ខាល អាភ្លែល ធ្លាប់ជាអ្នកក្ររកបាយហូបមិនគ្រប់ក្រពះផងនៅក្នុងដំណើរផ្សងព្រេងតាមរកក្តីស្រមៃ។

ការរស់នៅរបស់លោកយាយមានភាពសាមញ្ញ តែមានភាពឡូយឆាយបែបរស់ទំនើបដោយគាត់យល់ថា បើកាយមិនមាំទេ ចិត្តក៏មិនមាំដូចគ្នា ថែកាយដូចជាថែចិត្ត។ មានមនុស្សភាគច្រើនមិនសូវខ្វល់ពីសុខភាពប៉ុន្មានទេ ខំធ្វើការខ្លាំងរហូតដេកឈឺ រស់បែបនេះជាការប្រើជីវិតខុសផ្លូវលំហូរចិត្តហើយ។ ដូចជាលោកយាយខំថែសុខភាពតាំងពីក្មេងដើម្បីតាមប្រមាញ់ក្តីស្រមៃជាអ្នកច្នៃម៉ូតឱ្យក្លាយជាការពិត។ គាត់ធ្លាប់ជាអ្នករចនាម៉ូតក្នុងសេតវិមានប្រធានាធិបតីអាម៉េរិកចំនួន ៩រូប រហូតមានរហ្សនាមថា First Lady Of Fabric

សម្រាប់លោកយាយ អាចរស់នៅតាមលំហូរចិត្តស្ទើរពេញមួយជីវិត មកពីគាត់ស្គាល់ខ្លួនឯង រស់ក្នុងក្តីស្រមៃ មិនមែនរស់តាមគំនិតអ្នកដទៃនោះទេ។ ទោះបីមានគេរិះគន់មកលើគាត់ថា ចាស់ហើយ! នៅតែងខ្លួនដូចក្មេងអត់ចេះខ្មាស់គេទេ បើនិយាយពីសំលៀកបំពាក់លេងពណ៌ឆើតពេកហើយ អាក្រក់មើលណាស់។ មានលុយរាប់សិបលានដុល្លារហើយមិនព្រមចូលនិវត្តន៍ដេកចាយលុយខ្លះទៅ...។ ចូលនិវត្តន៍ធ្វើអី្វបើគាត់កំពុងតែរីករាយជាមួយការងារក្នុងពេលសព្វថ្ងៃនេះ? ប្រសិនបើឱ្យគាត់ឈប់ពីការងារដែលខ្លួនស្រឡាញ់ដូចជាដកបេះដូងរបស់គាត់ចេញពីកាយ វាមិនខុសពីស្លាប់ទាំងរស់នោះទេ។ តាមលោក Norman Cousin ជាអ្នកការសែតដ៏ល្បីបានពោលថា “សោកនាដកម្មសម្រាប់ជីវិតនេះ មិនមែនការស្លាប់នោះទេ ប៉ុន្ដែវាជាអ្វីដែលអ្នកបានអនុញ្ញាតឲ្យការស្លាប់ចូលមកក្នុងខ្លួនរបស់អ្នក ពេលដែលអ្នកកំពុងតែមានជីវិតរស់នៅ”។

ចំណុចខ្លាំងរបស់លោកយាយអត់ខ្វល់សម្តីរិះគន់ទាំងនេះទេ គាត់រស់ក្នុងលំហូរចិត្តរស់ក្នុងក្តីស្រមៃ ហើយរីករាយក្នុងការងារជាអ្នកច្នៃម៉ូត។ គាត់បាននិយាយថា “ខ្ញុំបានរកឃើញការងារធ្វើតាមក្តីស្រមៃរបស់ខ្ញុំ ខ្ញុំគ្មានថ្ងៃចូលនិវត្តន៍នោះទេ”។ តាម Dan Buttner ជាអ្នកនិពន្ធសៀវភៅ “តំបន់ខៀវ” ពីអ្នកមានអាយុវែងបានបញ្ជាក់ថា មានប្រជាជនអាមេរិកមួយចំនួនបានចូលនិវត្តន៍ ស្លាប់ក្នុងឆ្នាំដំបូងព្រោះតែឈប់ពីការងារដោយសារតែមានកត្តាធំមួយ មកពីអស់កម្លាំងចិត្តក្នុងការរស់នៅបន្តទៀត។” ខ្ញុំជឿថា បើមនុស្សម្នាក់ៗ រស់តាមលំហូរចិត្តរបស់ខ្លួន កម្រមានបញ្ហាផ្លូវចិត្តនិងអស់សង្ឃឹមក្នុងជីវិតណាស់។ ដូចជាលោកយាយ អារីស ជាមនុស្សមានសំណាងបានរកឃើញលក្ខណៈជាខ្លួនឯងហើយគាត់ភ្ញាក់ពីគេងជាមួយអារម្មណ៍ស្រេកឃ្លានក្នុងការឌីហ្សាញម៉ូតសំលៀកបំពាក់បែបថ្មីៗ ជារាល់រៀងថ្ងៃ។ ហើយនៅឆ្នាំ២០២៤នេះ គាត់បានទទួលមរណៈភាពតាមក្តីស្រមៃជាច្នៃម៉ូតពេញមួយជីវិត៕ អ្នកអាចអានសៀវភៅ លំហូរចិត្ត បន្ថែម ដើម្បីដឹងសាច់រឿងលម្អិតពីគាត់៕ អត្ថបទដោយ៖ ទ្រ សុភាព

អ្នកអាចទិញសៀវភៅ លំហូរចិត្ត តាមនេះ👉https://t.me/BusinessCambodiaBook

404625260 885552729603027 4715310593762381148 N

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2868

អត្ថបទថ្មីៗ
#ជំងឺOctober 7 2025
ប្រយ័ត្នផង! ទម្លាប់ប្រចាំថ្ងៃ ៥ កំពុងបំផ្លាញប្លោកនោមរបស់អ្នកដោយមិនដឹងខ្លួន
#ចិត្តសាស្ត្រOctober 7 2025
លោកយាយវ័យ ១០២ឆ្នាំ៖ បើរស់នៅបែបនេះ គ្មានបញ្ហាផ្លូវចិត្ត មិនអស់សង្ឃឹមក្នុងជីវិត
#ជំងឺOctober 7 2025
កត់សម្គាល់! ៤រោគសញ្ញាលើសជាតិខ្លាញ់ក្នុងសរសៃឈាម បង្កឱ្យគាំងបេះដូង និងដាច់សរសៃខួរក្បាល
#កុមារOctober 7 2025
ឪពុកម្ដាយត្រូវដឹងចំណុចទាំងនេះ មុនផ្ដល់អាហារបំប៉នដល់កូន បើមិនចង់ឱ្យកូនខូចសុខភាព
#អត្ថបទ PROctober 6 2025
អបអរសាទរ! សំឡីអនាម័យកូនខ្មែរ ម៉ូលី ឃែរ (Molly Care Cambodia)ជាផលិតផលថែរក្សាអនាម័យស្រ្តី បានដាក់លក់ជាផ្លូវការហើយ
#ជំងឺOctober 6 2025
មន្ទីរពេទ្យកាល់ម៉ែតបញ្ជាក់ថា កត្តាទាំងនេះនាំឱ្យកើតដុំមហារីកបំពង់ក

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia