នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥ លោក សុខ សំណាង ជំនួយការសម្តេចប្រធានព្រឹទ្ធសភា តំណាងអោយមូលនិធិ(GLSK)និងជាប្រធានកិត្តិយសសមាគមគ្រូពេទ្យព្យាបាលដោយចលនាកម្ពុជា ចូលរួមអមដំណើរឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានព្រឹទ្ធសភាស្តីទី បានដឹកនាំក្រុមការងារ តំណាងឱ្យសម្តេចតេជោ ប្រមុខរដ្ឋស្តីទី ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនវីរកងទ័ព កំពុងបម្រើកាតព្វកិច្ចការពារដឹកដីនៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របី និងបងប្អូនខ្មែរដែលជាជនភៀសសឹក ស្ថិតនៅខេត្តឧត្តរមានជ័យ។
លោក សុខ សំណាង ជាជំនួយការសម្តេចប្រធានព្រឹទ្ធសភា ក្នុងនាមតំណាងអោយ មូលនិធិ GLSK និងជាប្រធានកិត្តិយសនៃ សមាគមគ្រូពេទ្យព្យាបាលដោយចលនាកម្ពុជា បានបង្ហាញការយកចិត្តទុកដាក់ដោយចិត្តស្មោះត្រង់ និងការទទួលខុសត្រូវក្នុងការរួមចំណែកជាសម្ភារៈ ស្បៀងអាហារ ថ្នាំពេទ្យ ផ្តល់ជូន ទៅដល់វីរកងទ័ពជួរមុខដែលកំពុងបំពេញភារកិច្ចយ៉ាងអង់អាចក្លាហាន ការពារដែនអធិបតេយ្យជូនជាតិដែលមានការចូលរួមឧបត្ថម្ភ និងរួមចំណែកពីមូលនិធិកូរ៉េ GLSK។
ជាចុងក្រោយលោក សូមថ្លែងអំណរគុណដល់មូលនិធិកូរ៉េGLSK តែងតែធ្វើការផ្តល់ជាជំនួយសប្បុរសតាមរយៈ សមាគមគ្រូពេទ្យព្យាបាលដោយចលនាកម្ពុជា ដើម្បីជួយដល់ប្រជាជនខ្មែរកន្លងមក និងបន្តផ្តល់ជំនួយមកកម្ពុជាជាបន្តបន្ទាប់៕
