ចិត្តសាស្ត្រ
កត់សម្គាល់! រោគសញ្ញាទាំង ៥ បង្ហាញថាអ្នកកំពុងមានបញ្ហាផ្លូវចិត្ត
Tror Sopheap
August 27 2025
826 views

សព្វថ្ងៃនេះឃើញថាមានមនុស្សជាច្រើនបានរងគ្រោះដោយជំងឺបាក់ទឹកចិត្ត ខណៈមានមនុស្សមួយចំនួនស្ទើរតែមិនបានដឹងខ្លួនថាកំពុងមានបញ្ហាផ្លូវចិត្តថែមទៀត។ បើនិយាយឱ្យមែនទែនទៅជំងឺ Depression ដែលខ្មែរយើងហៅថា ជំងឺបាក់ទឹកចិត្ត វាគឺជាដំបៅមួយនៅក្នុងទ្រូង ក្នុងវិញ្ញាណ ឬក្នុងអារម្មណ៍ដោយគ្មានអ្នកណាម្នាក់ដឹង។ ហេតុដូច្នេះហើយទើបបានជាបច្ចុប្បន្នឃើញមានមនុស្សជាច្រើនបានបាត់បង់ជីវិតជាបន្តបន្ទាប់។

ដោយសារមនុស្សមួយចំនួនមានបញ្ហាផ្លូវចិត្តដោយមិនដឹងខ្លួន មិនដែលខ្វល់ខ្វាយឬចាប់អារម្មណ៍ទៅលើបញ្ហាផ្លូវចិត្តរបស់ខ្លួន ទើបចេះតែទ្រាំលាក់ទុកយូរខែ យូរឆ្នាំរហូតធ្វើឱ្យបញ្ហាផ្លូវចិត្តកាន់តែចុះខ្សោយ និងប្រែក្លាយទៅជាវិបត្តិធ្ងន់ធ្ងរ។ បើអ្នកមានសញ្ញាណាមួយមិនស្រួលទេ ហើយហ៊ានទទួលស្គាល់ការពិត នោះនឹងធ្វើឱ្យផ្លូវចិត្តរបស់អ្នកាន់តែរឹងមាំ ហើយអាចរកវិធីដោះស្រាយបាន។

យោងតាម វេជ្ជបណ្ឌិត ស៊ុយ សុវឌ្ឍនា ដែលជាអ្នកឯកទេសវិកលវិទ្យាបានមានប្រសាសន៍ថា៖ បញ្ហាផ្លូវចិត្ត និងជំងឺផ្លូវចិត្តគឺអាចកើតមានលើមនុស្សគ្រប់រូប គ្រប់វ័យ ទាំងកុមារ ទាំងយុវវ័យ ទាំងមនុស្សចាស់ និងគ្រប់ជាតិសាស្រ្តទូទាំងសកល។ ខាងក្រោមនេះជាសញ្ញាជំងឺផ្លូវចិត្តដែលអ្នកគួរយល់ដឹង និងការពារខ្លួនទុកជាមុន។

១. ចូលចិត្តនៅកន្លែងងងឹត៖ សម្រាប់អ្នកមានជំងឺផ្លូវចិត្តគឺពួកគេមិនចូលចិត្តទីកន្លែងដែលមានពន្លឺខ្លាំង និងកន្លែងដែលមានមនុស្សច្រើនទេ ព្រោះវានឹងធ្វើឱ្យពួកគេមានអារម្មណ៍ថាគ្មានសុវតិ្ថភាពផ្លូវចិត្ត គ្មានក្ដីសុខ និងឆាប់មានអារម្មណ៍ធុញទ្រាន់។

២. ចូលចិត្តគិតស្មុគស្មាញ និងកើតទុក្ខគ្រប់ពេល៖ អ្នកមានបញ្ហាផ្លូវចិត្ត ពួកគេមិនអាចគ្រប់គ្រប់លើខ្លួនឯងបានទេ អារម្មណ៍ប្រែប្រួលលឿន ពេលខ្លះនៅសុខៗក៏កើតទុក យំ ដោយមិនដឹងអំពីមូលហេតុ វាជាអារម្មណ៍ដែលដិតជាប់នៅក្នុងចិត្តនិងពិបាកពណ៍នា។

៣. មានអារម្មណ៍ខឹងច្រើន ហើយប្រែប្រួលអារម្មណ៍ភ្លាមៗ ដោយគ្មានមូលហេតុ។

៤. ពិបាកគេង និងគិតច្រើន៖ គេងមិនលក់គឺបណ្ដាលមកពីមនុស្សគិតច្រើន បារម្ភច្រើន ភ័យខ្លាច...ពេលយប់គេងមិនលក់ តែពេលថ្ងៃគេងច្រើន នេះគឺជាសញ្ញាបញ្ជាក់ថា អ្នកកំពុងមានអាការៈបញ្ហាផ្លូវចិត្តកម្រិតស្រាល។

៥. មានគំនិតអវិជ្ជមានតែងបន្ទោសខ្លួនឯង និងគិតថាខ្លួនឯងគ្មានតម្លៃ និងអស់សង្ឃឹមក្នុងជីវិត៖ ចូលដល់ដំណាក់កាលនេះមានន័យថាជាដំណាក់កាលធ្ងន់ធ្ងរ រហូតដល់ចង់ធ្វើអត្តឃាតខ្លួនឯង ព្រោះគិតថាខ្លួនអស់ផ្លូវ គ្មានអ្នកជួយ ដោយគិតថាមានតែការស្លាប់ប៉ុណ្ណោះទើបជាជម្រើសដ៏ល្អសម្រាប់ពួកគេ។

រោគសញ្ញាធ្វើទុក្ខមួយចំនួនដែលបង្កឡើងដោយជំងឺផ្លូវចិត្ត បានធ្វើឱ្យរំខានដល់ការរស់នៅ ការធ្វើការងារប្រចាំថ្ងៃ ហើយពីមួយថ្ងៃទៅមួយថ្ងៃបើមិនចាប់អារម្មណ៍និងធ្វើការវាយតម្លៃស្ថានភាពរោគសញ្ញានៃជំងឺឱ្យបានច្បាស់លាស់ ហើយបន្តទុករហូតដល់ធ្ងន់ធ្ងរ ទំរាំតែដឹងអាចនឹងហួសពេលហើយចេះតែគិតខ្លីចង់បញ្ចប់ជីវិតខ្លួនឯង៕ កញ្ញា សារួ

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2797

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រAugust 27 2025
កត់សម្គាល់! រោគសញ្ញាទាំង ៥ បង្ហាញថាអ្នកកំពុងមានបញ្ហាផ្លូវចិត្ត
#កុមារAugust 27 2025
ឪពុកម្តាយប្រើខោទឹកនោមបែបនេះ ប៉ះពាល់ដល់ផ្លោ/កនោម និងតម្រង//នោមរបស់កុមារតូចៗ ណាស់
#ជំងឺAugust 27 2025
តាមន្ទីរពេទ្យកាល់ម៉ែត៖ ជំងឺស្អិតស្បូ/.នជាមូលហេតុធ្វើឱ្យស្ត្រីមានវិបត្តិគ្មានកូន មានរដូវមិនទៀងទាត់ និងឈា/មរដូវតិច
#ព័ត៌មានAugust 26 2025
ខាងរដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងឱ្យទីតាំងអាជីវកម្មទាំងនេះផ្អាកដំណើរការ ២ថ្ងៃសិន
#សម្រស់August 26 2025
រាងចាស់មែន តែសម្រស់បាន! កញ្ញា Yoona ប្រើ ៥គន្លឹះនេះរក្សាសម្រស់ឱ្យក្មេងជាងវ័យ
#អាហារAugust 26 2025
ប្រេងឆាធម្មជាតិ ១នេះ ពិតជាមានគុណសម្បត្តិប្រឆាំងទឹកនោមផ្អែម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia