សម្រស់
រាងចាស់មែន តែសម្រស់បាន! កញ្ញា Yoona ប្រើ ៥គន្លឹះនេះរក្សាសម្រស់ឱ្យក្មេងជាងវ័យ
Tror Sopheap
August 26 2025
311 views

Yoona ជាតារាចម្រៀងនិងជាតារាសម្ដែងស្រីដែលកំពុងមានភាពលេចធ្លោខ្លាំង នាងត្រូវបានគេចាត់ទុកថាជាទេពធីតានៃសម្រស់មួយ ដែលមិនត្រឹមទាក់ទាញតែប្រជាជនកូរ៉េខាងត្បូងទេ ប៉ុន្តែភាពល្បីល្បាញរបស់នាងបានសាយភាយនៅទូទាំងពិភពលោក។ ថ្មីៗនេះនៅក្នុងវ័យ ៣៥ ឆ្នាំ Yoona ទើបបញ្ចប់ការថតខ្សែភាពរឿងភាគថ្មីមានចំណងជើងថា Bon Appetit, You Majesty បន្ទាប់ពីត្រូវបានចាក់ផ្សាយជាផ្លូវការវាក្លាយជាខ្សែភាពយន្តដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង។ អ្នកគាំទ្រជាច្រើនបានភ្ញាក់ផ្អើលជាថ្មីទៅលើរូបសម្រស់របស់ Yoona ថ្វីបើនាងមានអាយុ ៣៥ ឆ្នាំបងតួឯកប្រុសរហូតដល់ទៅ ១១ ឆ្នាំតែសម្រស់របស់នាងមើលទៅនៅតែក្មេង មិនចាញ់ក្មេងវ័យ ១៨ឆ្នាំ។

ក្នុងរយៈពេលជិត ២០ ឆ្នាំ នៅក្នុងឧស្សាហកម្មកម្សាន្ត សមាជិកក្រុម Girls’ Generation រូបនេះ បានបន្តទាក់ទាញអ្នកគាំទ្រជាមួយសម្រស់ធម្មជាតិនិងភាពឆ្លាតវៃ។ ប្រសិនបើអ្នកចាប់អារម្មណ៍ និងចង់បានស្បែកស្អាតដូច Yoona  អ្នកគួរអានអត្ថបទនេះ ។ យោងតាមគេហរទំព័រ Lifestyle Asia Yoona បានចែករំលែកអំពី ទម្លាប់ថែរក្សាស្បែកសាមញ្ញៗរបស់នាង ដែលអ្នកអាចអនុវត្តតាមបានងាយ។ ទាំងនេះគឺជាទម្លាប់ថែរក្សាស្បែក និងសម្រស់របស់ Yoona ដែលនាងតែងតែអនុវត្តជាប្រចាំថ្ងៃ

១. ប្រើប្រាស់ឡេការពារកម្ដៅថ្ងៃ (Sunscreen)៖ តើអ្នកដឹងទេថា កាំរស្មី UVA/UVB គឺជាមូលហេតុធំបំផុតនាំឱ្យស្បែកចាស់លឿន និងស្នាមជ្រីវជ្រួញ។ ហើយឡេការពារកម្ដៅថ្ងៃគឺជាមិត្តដ៏ល្អរបស់ Yoona ។ ដោយសារនាងត្រូវចំណាយពេលច្រើននៅក្រោមកម្ដៅព្រះអាទិត្យ ដែលធ្វើឱ្យនាងមានការប្រុងប្រយ័ត្នធ្វេរដងក្នុងការធានាថាស្បែករបស់នាងមានសុខភាពល្អ ។ នាងត្រូវការលាបឡេការពារកម្ដៅថ្ងៃជាប្រចាំមុនពេល Makeup ។ ស្រីស្អាតរូបនេះបន្ថែមថា ឡេការពារកម្ដៅថ្ងៃជួយធ្វើឱ្យស្បែករបស់នាងមានសុខភាពល្អមិនងាយចាស់ ការពារការឡើងកម្ដៅថ្ងៃ ពន្យាភាពចាស់មុនអាយុ និងស្នាមអុចខ្មៅ និងកាត់បន្ថយហារនិភ័យនៃការកើតឡើនូវជំងឺមហាររីកស្បែក។

២. ការលាងមុខ ២តង់៖ ការលាងមុខ ២ តង់មិនមានន័យថាតម្រូវឱ្យអ្នកត្រូវលាងមុខនឹងទឹកទទេ ឬជាមួយ Foam ២ ដងនោះទេ ប៉ុន្តែក្នុងន័យនេះគឺអ្នកត្រូវសម្អាតផ្ទៃមុខដោយធ្វើជាជំហ៊ានៗ។ ជំហ៊ានទី ១ គឺលាងមុខដោយប្រើជា Cleansing Oil Cleansing Balm ជ្រើសរើសទៅតាមប្រភេទស្បែកមុខ ដើម្បីលុប Makeup និងសំអាតជាតិខ្លាញ់ក៏ដូចជាធូលីដីដែលមាននៅលើផ្ទៃមុខ។ ជំហ៊ានទី ២ គឺប្រើ Cleansing Foam Gel ដើម្បីលាងស្អាតស្បែកឱ្យបានជ្រៅ។ ចំពោះតារាស្រី Yoona ក៏ដូចគ្នា នាងតែងតែធ្វើការសម្អាតផ្ទៃមុខរបស់នាងបែបនេះជាប្រចាំ នាងធ្លាប់ផ្ដល់បទសម្ភាសន៍ថា ការលាងសម្អាតផ្ទៃមុខឱ្យបានស្អាតល្អ វាធ្វើឱ្យនាងមានអារម្មណ៍ស្រស់ស្រាយ ហើយកាលដែលធ្វើបែបនេះគឺជួយបញ្ឍប់ការកកស្ទះរន្ធញើស កាត់បន្ថយការកើតមុន និងរក្សាស្បែកឱ្យស្អាតភ្លឺថ្លា។

៣. ផ្ដល់សំណើមស្បែក៖ ស្បែកគឺពិតជាត្រូវការជាតិទឹក និងសារធារចិញ្ចឹមបន្ថែម ហើយដើម្បីឱ្យស្បែកមានសុខភាពល្អដូច Yoona គន្លឹះសំខាន់គឺការផ្ដល់សំណើមដល់ស្បែកឱ្យបានត្រឹមត្រូវ។ Yoona គឺជាឯករដ្ឋទូតរបស់ម៉ាក Innisfree ហើយនាងតែងប្រើប្រាស់សេរ៉ូមបៃតងដែលលក់ដាច់បំផុតរបស់ម៉ាកដើម្បីផ្ដល់សំណើមដល់ស្បែក ទោះជាយ៉ាងណា នាងក៏មានបច្ចេកទេសថែរក្សាស្បែកផ្ទាល់ខ្លួន ដើម្បីរក្សាជាតិទឹកដល់ស្បែករបស់នាងដែរ។ បច្ចេកទេសនេះគឺនាងលាយសេរ៉ូម ក្រែម និងប្រេង ជាសមាមាត្រផ្សេងៗគ្នា អាស្រ័យទៅលើស្ថានភាពអាកាសធាតុ និងស្បែករបស់នាងដូចជា៖ ក្នុងករណីដែលអាកាសធាតុសើម នាងនឹងប្រើប្រាស់សេរ៉ូមច្រើន ហើយប្រើក្រែមតិច តែនៅក្នុងករណីស្បែករបស់នាងស្ងួត នាងនឹងប្រើសេរ៉ូមតិច ហើយបន្ថែមក្រែម និងប្រេងលាបមុខ។ ក្រៅពីនេះ Yoona ក៏មានទម្លាប់បិតម៉ាស់ដើម្បីរក្សាជាតិទឹកនៅពេលនាងមានអារម្មណ៍ថាស្បែករបស់នាងមានសភាពស្ងួតខ្លាំងដែរ។

៤. ប្រើសេរ៉ូមពេលយប់មុនចូលគេង៖ នៅក្នុងបទសម្ភាសន៍ជាមួយ AsiaOne Yoona បានប្រាប់ថានាងមានទម្លាប់ប្រើសេរ៉ូមមុនពេលចូលគេង ហើយធ្វើការម៉ាស្សាវាថ្នមៗនៅលើមុខដើម្បីឱ្យវាជ្រាបចូលក្នុងស្បែកបានជ្រៅ និងធ្វើឱ្យស្បែកទន់រលោង។

៥. ប្រើទម្លាប់រស់នៅប្រកបដោយសុខភាពល្អ៖ នៅក្នុងបទសម្ភាសន៍ដដែល Yoona បានសង្កត់ធ្ងន់ថារបៀបរស់នៅគឺជាគន្លឹះសំខាន់នៃការថែរក្សាស្បែកឱ្យមានសុខភាពល្អ។ នៅពេលនាងឆ្លើយសំណួរជាមួយ AsiaOne Yoona បានរៀបរាប់ពីសារៈសំខាន់នៃទម្លាប់នៃការញុំា ។ ហើយនាងបានបន្ថែមថា ការប៉ះពាល់ស្បែកមុខញឹកញាប់ ឬមានទម្លាប់ចូលគេងយប់ៗជ្រៅ អាចធ្វើឱ្យស្បែកវិវត្តន៍កាន់តែអាក្រក់ៗទៅ។ នាងបានណែនាំឱ្យផ្ដោតលើ ការគ្រប់គ្រងរបបអាហារ ផ្ដល់សំណើម និងធ្វើការសម្អាតផ្ទៃមុខឱ្យបានស្អាត បើចង់រក្សាស្បែកឱ្យមានសុខភាពល្អ។ ជាពិសេស នាងចូលចិត្តញុំាផ្លែឈើស្រស់ ហើយព្យាយាមផឹកទឹកឱ្យបានច្រើន និងគេងឱ្យបានគ្រប់គ្រាន់ ទើបធ្វើឱ្យអារម្មណ៍របស់នាងស្រស់ស្រាយ ហើយស្បែករបស់នាងក៏ស្រស់ថ្លាដែរ៕ កញ្ញាសារ៉ួ

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2797

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រAugust 27 2025
កត់សម្គាល់! រោគសញ្ញាទាំង ៥ បង្ហាញថាអ្នកកំពុងមានបញ្ហាផ្លូវចិត្ត
#កុមារAugust 27 2025
ឪពុកម្តាយប្រើខោទឹកនោមបែបនេះ ប៉ះពាល់ដល់ផ្លោ/កនោម និងតម្រង//នោមរបស់កុមារតូចៗ ណាស់
#ជំងឺAugust 27 2025
តាមន្ទីរពេទ្យកាល់ម៉ែត៖ ជំងឺស្អិតស្បូ/.នជាមូលហេតុធ្វើឱ្យស្ត្រីមានវិបត្តិគ្មានកូន មានរដូវមិនទៀងទាត់ និងឈា/មរដូវតិច
#ព័ត៌មានAugust 26 2025
ខាងរដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងឱ្យទីតាំងអាជីវកម្មទាំងនេះផ្អាកដំណើរការ ២ថ្ងៃសិន
#សម្រស់August 26 2025
រាងចាស់មែន តែសម្រស់បាន! កញ្ញា Yoona ប្រើ ៥គន្លឹះនេះរក្សាសម្រស់ឱ្យក្មេងជាងវ័យ
#អាហារAugust 26 2025
ប្រេងឆាធម្មជាតិ ១នេះ ពិតជាមានគុណសម្បត្តិប្រឆាំងទឹកនោមផ្អែម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia