ព័ត៌មាន
ឯកឧត្តមសុខ សំណាង នាំយកឱសថជូនរដ្ឋបាលខេត្តត្បូងឃ្មុំ ជាជំនួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing)នៃសាធារណរដ្ឋកូរ៉េ
Vuthea Morn
August 25 2025
54 views

នៅថ្ងៃទី ២៥ សីហា ឯកឧត្តម សុខ សំណាង ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាតំណាងអោយមូលនិធិ(GLSK)និងជាប្រធានកិត្តិយសសមាគមគ្រូពេទ្យព្យាបាលដោយចលនាកម្ពុជា ចូលរួមអមដំណើរជាមួយ ឯកឧត្តម ម៉ម ប៊ុននាងប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភាកម្ពុជា និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២អញ្ជើញនាំយកទៅប្រគល់ជូនដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

សម្រាប់អំណោយមនុស្សធម៌ដ៏ថ្លៃថ្លាទាំងនេះ រួមមាន ឱសថចំនួន៩មុខ ស្មើនឹង១៦០កេសធំ ៥១៥ប្រអប់តូច និងឃីតចំនួន៣០កញ្ចប់ ដែលជាជំនួយមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ។

ជាមួយគ្នានោះ ឯកឧត្តម ម៉ម ប៊ុននាង បានជម្រាបជូនអង្គពិធីអំពីសភាពការណ៍ថ្មីៗនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាពិសេសភាពអង់អាចក្លាហានរបស់វីរកងទ័ពយើង និងការរួមចំណែកដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការការពារបូរណភាព ទឹកដី និងដែនអធិបតេយ្យជាតិ ពីការឈ្លានពានរបស់កងទ័ពថៃ។

11 Copy

ឯកឧត្តម សុខ សំណាង បានបញ្ជាក់ថា កន្លងមកក្រោមកិច្ចសហប្រតិបត្តិការព្រឹទ្ធសភា ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកល(Global Life Sharing)  នៃសាធារណរដ្ឋកូរ៉េ និងសសមាគមគ្រូពេទ្យព្យាបាលដោយចលនាកម្ពុជា បាននាំមកនូវអំណោយមនុស្សធម៌យ៉ាងច្រើនរបស់ប្រជាជនកូរ៉េ តាមរយៈមូលនិធិចែករំលែកសង្គ្រោះជីវិតសកលកូរ៉េ ជូនដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសនាពេលថ្មីៗនេះដល់កងទ័ពជួរមុខ និងជនភៀសសឹកកំពុងមានតម្រូវការស្បៀងអាហារ ថ្នាំពេទ្យ និងសម្ភារៈប្រើប្រាស់ផងដែរ។

សូមបញ្ជាក់ថា សម្រាប់វិធីផ្តល់ជូនអំណោយសប្បុរសធម៌នេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាងប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា កម្ពុជា និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម ឡាន់ ឆន អនុប្រធានក្រុម តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ឯកឧត្តមសុខ សំណាង ជំនួយការសម្តេច ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាតំណាងអោយមូលនិធិ(GLSK)និងជាប្រធានកិត្តិយសសមាគមគ្រូពេទ្យព្យាបាលដោយចលនាកម្ពុជា លោកប្រធានមន្ទីរពេទ្យ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំផងដែរ៕

2025 08 25 18.37.17

2025 08 25 18.36.41

2025 08 25 18.37.02

11 Copy

2025 08 25 18.36.572025 08 25 18.37.12

2025 08 25 20.35.362025 08 25 20.35.432025 08 25 20.35.482025 08 25 20.35.52

2025 08 25 18.37.222025 08 25 18.36.232025 08 25 18.36.27

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1483

អត្ថបទទាក់ទង

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
March 31 2026
13.7 K views

#ព័ត៌មាន

ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
Tror Sopheap
March 31 2026
7.1 K views

#ព័ត៌មាន

សូមប្រុងប្រយ័ត្ន! នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ បញ្ជាក់ថារក​ឃើញ​មេរោគ​កូវីដ​-១៩​ បំប្លែង​ថ្មី​ប្រភេទ​ ១នេះ
Tror Sopheap
March 30 2026
429 views

#ព័ត៌មាន

រាជធានីភ្នំពេញមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
Tror Sopheap
March 29 2026
50 views

#ព័ត៌មាន

សាំងចុះថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ២៩នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
March 28 2026
18.6 K views

#ព័ត៌មាន

ដំណឹងល្អ! រដ្ឋាភិបាលជួយប្រាក់ជាសោហ៊ុយធ្វើដំណើរដល់កម្មករនិយោជិត ក្នុងចំនួននេះ
Tror Sopheap
March 27 2026
572 views
អត្ថបទថ្មីៗ
#ជំងឺApril 1 2026
អ្នកក្អកមានឈាម នេះជាមូលហេតុបង្កឡើងដោយការឆ្លងមេរោគទាំងនេះ
#ចិត្តសាស្ត្រApril 1 2026
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
#ព័ត៌មានMarch 31 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
#ព័ត៌មានMarch 31 2026
ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
#ចិត្តសាស្ត្រMarch 31 2026
លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
#អាហារMarch 30 2026
ញ៉ាំអាហារទាំង ៦នេះ ការពារតម្រងនោម កុំឱ្យអ្នកលាងឈាមទាំងក្មេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia