ជំងឺ
អ្នកជំនាញនិយាយថា គេងអាក្រាតកាយញឹកញាប់ ប្រឈមឆ្លងមេរោគតាមពូក

ធ្លាប់លឺគេនិយាយថា គេងអាក្រាតកាយ(ស្រាត)ជួយឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា។ បើយោងតាមប្រភព Healthline បានឱ្យដឹងថា ការគេងស្រាតផ្ដល់នូវអត្ថប្រយោជន៍ដូចជា ការគេងស្រាតបង្កើនគុណភាពនៃការគេង ស្បែកមានសុខភាពល្អ កាត់បន្ថយភាពតានតឹង ទ្វារមាសមានសុខភាពល្អ ជួយឱ្យបុរសឆាប់មានកូន និងកាត់បន្ថយជំងឺទឹកនោមផ្អែម។ យ៉ាងណាក្ដីប្រសិនបើអ្នកគេងស្រាតលើពូកញឹកញាប់ មិនដែលសម្អាត វាក៏អាបង្កជាផលរំខានច្រើនយ៉ាងផងដែរ។

បើយោងតាមប្រភព VNexpress បានបញ្ជាក់ឱ្យដឹងថា ការគេងអាក្រាតកាយ​ងាយ​បង្ក​ឱ្យ​មាន​កន្ទួលលើស្បែក រមាស់​ស្បែក​ដោយសារ​តែ​ប៉ះ​នឹង​ភាព​កខ្វក់​លើ​កម្រាល​ពូក ហើយភាពកខ្វក់លើកម្រាលពូកក៏បង្កឱ្យអ្នកមានអាការ​តឹង​ច្រមុះ ក្អក ឬ​កណ្តាស់ផងដែរ។

បើយោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនពូក Casper បាននិយាយថា ប្រជាជនអាមេរិកជាង២៨% ពួកគេគេងអាក្រាតកាយជារៀងរាល់ថ្ងៃ ហើយជាង៧១% ពួកគេចូលគេងពាក់សម្លៀកបំពាក់។ ជាការពិតណាស់ ការគេងស្រាកមិនមែនជាទម្លាប់អាក្រក់នោះទេ ប៉ុន្តែគ្រប់យ៉ាងមិនល្អទាំងអស់នោះដែរ ដោយសារតែនៅពេលអ្នកគេងនៅពេលយប់ អ្នកអាចបែកញើសពីមួយយប់ទៅមួយយប់ ដែលវាងាយប្រតិកម្មជាមួយស្បែករបស់អ្នក។

បើយោងតាមការលើកឡើងរបស់លោក Julius Patrick មានតួនាទីជាប្រធានផ្នែកស្រាវជ្រាវនៃការគេងនៅមន្ទីរពេទ្យ​Bupa’s Cromwell បានឱ្យដឹងថា នៅពេលដែលអ្នកគេង ញើសនឹងកកកុញនៅលើកម្រាលពូកពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់មកឆ្លងទៅឆ្លងរាងកាយ ឬស្បែករបស់អ្នក។ វាអាចធ្វើឱ្យអ្នកកើតជំងឺផ្ដាសាយ។

អ្នកជំនាញ Julius Patrick បាននិយាយបន្ថែមថា កម្រាលពូក និងពូកច្រើនតែកកកុញ ធូលីដី ញើស ឬកម្ទេចកម្ទី។ ការប៉ះពាល់ស្បែកជាមួយកម្រាលពូកអាចបណ្ដាលឱ្យមានកន្ទួល និងរមាស់។ ប៉ុន្តែប្រសិនបើការស្លៀកសម្លៀកបំពាក់ នៅពេលគេងជួយការពារភាពកខ្វក់មិនឱ្យជាប់នឹងស្បែក ដែលមិនបណ្ដាលឱ្យស្ទះរន្ធញើស និងមិនបង្កឱ្យកើតមុន។

អ៊ីចឹងការគេងស្រាត ឬអាក្រាតកាយអាចបណ្ដាលឱ្យស្បែករបស់អ្នករងប្រតិកម្មអាឡែស៊ី ក្អក ហៀរសំបោរញឹកញាប់ និងកណ្ដាស់ញឹកញាប់។ អ្នកជំនាញបានណែនាំឱ្យលាងកម្រាលពូកយ៉ាងតិច២ដងក្នុងមួយសប្ដាហ៍។ អ្នកដែលមានជំងឺស្បែករបកក្រហម មិនគួរដេកអាក្រាតកាយឡើយ។

វិធីសាស្ដ្រក្នុងការគេងលក់ស្កប់ស្កល់ដោយមិនដោះសម្លៀកបំពាក់ គឺអ្នកជំនាញបានណែនាំថា គួរងូតទឹកមុនពេលចូលគេង។ មួយវិញទៀត មនុស្សមួយចំនួនអះអាងថា ការងូតទឹកក្ដៅ ឬងូតទឹកត្រជាក់ ជួយជំរុញឱ្យការគេងបានលឿន និងគេងលក់ស្កប់ស្កល់៕

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទថ្មីៗ
#គំនិតរកស៊ីJune 29 2025
លោកស្រី សម្ជស្ស ចោលប្រាក់ខែជាង២ពាន់ មកផលិតមាតិកាបង្កើនចំណូលបានខ្ទង់ម៉ឺនដុល្លារ
#ព័ត៌មានJune 28 2025
ក្រសួងសុខាភិបាលខ្មែរយើងអនុញ្ញាតិឱ្យប្រើថ្នាំចាក់ ១ប្រភេទនេះបង្ការជំងឺអេដស៍ ៩៥%
#ជំងឺJune 27 2025
ប្រយ័ត្ន! ៥រោគសញ្ញាបញ្ជាក់ថាតម្រងនោមអ្នកខ្សោយ ឬជិតខូច
#អាហារJune 27 2025
លក់ពេញផ្សារ! ផ្លែឈើខ្មែរ ១នេះស្រូបខ្លាញ់ក្នុងសរសៃឈាមកុំឱ្យស្ទះ ឬដាច់
#អត្ថបទ PRJune 27 2025
អបអរសាទរ! មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ទទួលបានពានរង្វាន់មន្ទីរពេទ្យឆ្នើមប្រចាំឆ្នាំ២០២៥ពីស្ថាប័ន Global Health Asia Pacific Awards
#ចិត្តសាស្ត្រJune 26 2025
អ្នកចិត្តសាស្រ្តរកឃើញថា គំនិតអស្ចារ្យ ១០នេះ ប្តូរការគិតឱ្យអ្នកមានថាមពល កុំឱ្យដាច់ខ្សែផ្លូវចិត្ត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia