វីរុសបំប្លែងថ្មីប្រភេទអូមីក្រុង បានកំពុងតែចម្លងរាតត្បាតស្ទើរតែគ្រប់ប្រទេសលើពិភពលោក ហើយមកដល់ពេលនេះមានប្រទេសកូននាគអាស៊ី(សិង្ហបុរី)បានប្រកាសកាលពីថ្ងៃចន្ទថា ប្រទេសខ្លួនមានករណីឆ្លងវីរុសអូមីក្រុងចំនួន៤៥ករណីហើយ នេះបើយោងតាមប្រភពCNA។
ប្រភពដដែលបានឱ្យដឹងថា ដោយយោងតាមសេចក្ដីប្រកាសចុងក្រោយរបស់ មន្ត្រីសុខាភិបាលនៃប្រទេសសិង្ហបុរីបានឱ្យដឹងថា ចំនួនអ្នកឆ្លងវីរុសអូមីក្រុងក្នុងប្រទេសខ្លួន គឺមានចំនួន៤៥ករណី ពោលគឺ ករណីនាំចូលចំនួន៤២ករណី និងករណីឆ្លងក្នុងប្រទេសចំនួន៣ករណី។ សូមរម្លឹកផងដែរថា ករណីឆ្លងកូវីដ១៩កាលពីថ្ងៃចន្ទ គឺមានចំនួន១៩៥ ដែលមានចំនួនអន់ថយជាងពេលមុន ហើយក្នុងចំនួនករណីថ្មី គឺមានចំនួនឆ្លង១៤៦ករណីឆ្លងក្នុងស្រុក,១៤១ករណីឆ្លងក្នុងសហគមន៍ និង៥ករណីជាក្រុមអន្តប្រវេសពលករចំណាកស្រុក។
សូមបញ្ជាក់ថា វីរុសបំប្លែងថ្មីអូមីក្រុងគឺ ពិតជាមានចម្លងលឿនខ្លាំង ដូច្នេះសូមបងប្អូនកុំមានការមើលស្រាលទៅលើវីរុយសប្រភេទនេះឱ្យសោះ សូមបន្តការពារឱ្យបានខ្ជប់ខ្ជួន ការពារខ្លួនឯងបន្ថែមទៀត ដើម្បីចៀសវាងការឆ្លងរាតត្បាតនៃវីរុសកាចសាហាវនេះ៕
អត្ថបទដោយ៖ តឹក ស៊ីថា