ជំងឺ
កុំនឹកឃើញតែរបស់ឆ្ងាញ់ដែលងាយបង្កជំងឺច្រើនមុខ គួរតែមកញុំាអាហារទាំងនេះដើម្បីសុខភាពរឹងមាំ

ជំងឺមហារីកមិនមែនចេះតែកើតឡើងលើប្រជាពលរដ្ឋនោះទេ នេះដោយសារតែប្រជាពលរដ្ឋមិនយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អទេ ទាំងការហូបចុក ការថែទាំសុខភាព អនាម័យ ទម្លាប់ និងការរស់នៅជាដើម។ ដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋក្នុងអាយុច្រើន​ ងាយមានហានិភ័យក្នុងការកើតជំងឺមហារីក និងជំងឺដទៃៗទៀត នេះក៏ព្រោះតែប្រជាពលរដ្ឋមិនមានការយកចិត្តទុកដាក់ចំពោះបញ្ហាសុខភាព។

The 10 commandments of cancer prevention - Harvard Health

គួរបញ្ជាក់ដែរថាតាមការឱ្យដឹងរបស់ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា បច្ចុប្បន្ននេះប្រជាពលរដ្ឋកំពុងតែអាហារជាច្រើន ដែលគ្មានការពិនិត្យត្រឹមត្រូវនោះងាយនឹងប៉ះពាល់ចំពោះសុខភាពណាស់ ហើយជាពិសេសប្រភេទអាហារ អាំង ចៀន និងរបស់ផ្អាប់ ដែលទាំងនេះសុទ្ធតែជាអាហារដែលគ្មានគុណភាពត្រឹមត្រូវ ហើយអាហារប្រភេទអាំង និងចៀន ដែលរួមមានទាំងសាច់គោរអាំង ទាំងការចៀនសាច់ឆ្អិនខ្លាំងពេក(ខ្លោច)ដែលមានសារជាតិខ្លាញ់ច្រើន វាងាយនឹងមានផលប៉ះពាល់ដល់សុខភាព ហើយងាយនឹងកើតមានជំងឺមហារីកទៀតផង។

យ៉ាងណាក្ដីបើយោងតាម Helpguide បានលើកឡើងថា ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីកជាច្រើនប្រភេទក៏ដូចជាជំងឺធ្ងន់ធ្ងរផ្សេងទៀតបាន ប្រជាពលរដ្ឋត្រូវតែកែប្រែរបបអាហាររបស់អ្នកជាកត្តាសំខាន់ណាស់សម្រាប់សុខភាពដូចជា ផ្លែឈើ និងបន្លែដែលសំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដើម្បីជួយបង្កើនប្រព័ន្ធភាពស៊ាំ និងជួយការពារប្រឆាំងនឹងកោសិកាមហារីករបស់អ្នក។

របបអាហារដែលអ្នកត្រូវទទួលទានជាប្រចាំរួមមានរួមមាន៖

១‑របបអាហារផ្លែឈើ និងគ្រាប់ធញ្ញជាតិទាំងអស់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃជំងឺមហារីកបាន ហើយវាមិនច្បាស់ទេថា តើផ្លែឈើណាខ្លះដែលអាចការពារប្រឆាំងនឹងជំងឺមហារីកបានទេ? ប៉ុន្ដែផ្លែឈើគឺជាប្រភេទអាហារសម្រន់ល្អចំពោះសុខភាព។

២‑ការបរិភោគបន្លែដែលមានជាតិផ្ទុកការ៉ូតូណូអ៊ីត (carotenoids) ដូចជាការ៉ុត អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួត និងមហារីកបំពង់ក។

៣‑របបអាហារដែលមានបន្លែ ដូចជា ផ្កាខាត់ណាខៀវ, ស្ពៃបៃតង និងសណ្តែក អាចជួយការពារប្រឆាំងនឹងជំងឺមហារីកក្រពះ។

៤‑ការបរិភោគ ផ្លែក្រូច, ផ្លែបឺរី, ផ្លែល្ពៅ និងអាហារផ្សេងទៀតដែលមានវីតាមីន C ខ្ពស់ក៏អាចការពារប្រឆាំងនឹងជំងឺមហារីកបំពង់អាហារផងដែរ។

៥‑អាហារដែលមានជាតិ Lycopene ខ្ពស់ ដូចជាប៉េងប៉ោះ, ផ្លែត្របែក និងឪឡឹក អាចបន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត។

ដូច្នេះប្រភេទអាហារទាំងនេះអ្នកអាចជាវ ឬរកទិញបាន​ ប៉ុន្តែយល់ល្អប្រភេទផ្លែឈើ ឬបន្លែណាដែលអាចដាំនៅផ្ទះបាន ជាការប្រសើរជាងមុនទៀត៕

អត្ថបទស្រាវជ្រវដោយ៖ម៉ាង វិសិដ្ឋារតន៍

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទថ្មីៗ
#អត្ថបទ PRMay 29 2025
មន្ទីរព្យាបាលធ្មេញសន្តិភាពពិតជាមានមោទនភាពដែលបានរៀបចំកម្មវិធីបរិច្ចាកឈាមជួយសង្រ្គោះប្រជាជនយើង ដែលកំពុងត្រូវការឈា.ម
#អាហារMay 28 2025
អ្នកជំនាញបញ្ជាក់ថា អ្នកពិសារទឹកផ្លែឈើច្រើនកើនជាតិស្ករក្នុងឈាម និងកើនជាតិខ្លាញ់
#ព័ត៌មានMay 28 2025
ឪពុកម្តាយប្រយ័ត្នកូនៗ ផង! មានកុមារម្នាក់ស្លា.ប់ដោយសារឆ្លងជំងឺ ១នេះនៅអាយុ ១១ឆ្នាំ
#អាហារMay 27 2025
ជ្រុះសក់ច្រើន! មកញ៉ាំអាហារ ៥នេះសម្បូរជាតិវីតាមីនការពារឱ្យជ្រុះសក់
#ព័ត៌មានMay 27 2025
សូមប្រយ័ត្នបន្តិច! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដចំនួន ៧នាក់ហើយ
#អាហារMay 26 2025
ខ្វះសារធាតុ ១នេះ នាំឱ្យអ្នកអស់កម្លាំង ជ្រុះសក់ និងខ្សោយសាច់ដុំ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia