ពេលអ្នកស្រ្តេសច្រើន ពិបាកចិត្ត និងហូបអហារមិនល្អបន្ថែមទៀតនោះ អ្នកងាយកើតបញ្ហាជ្រុះសក់ណាស់។ និយាយទៅ! សក់ក៏ជួយលើកសម្រស់របស់អ្នកដែរ។ ពេលសក់អ្នកកាន់តែជ្រុះ ផ្ទៃមុខរបស់អ្នកកាន់តែចាស់។ វីតាមីនB7 ជាការចាំបាច់សម្រាប់ការបំប្លែងអាហារទៅជាគ្លុយកូសជួយផ្តល់ថាមពលសម្រាប់សកម្មភាពប្រចាំថ្ងៃ។ រាងកាយក៏ត្រូវការវីតាមីន B7 ដើម្បីផលិត keratin ជាប្រូតេអ៊ីនដែលមាននៅក្នុងស្បែក សក់ និងក្រចកដើម្បីការពារសក់ជ្រុះ។ មានអាហារ ៥មុខនេះ សម្បូរវីតាមីនជួយកាត់បន្ថយការជ្រុះសក់ និងការពារសក់ជ្រុះ។
១. ការទទួលទានថ្លើមសត្វអាចបង្កើនជាតិវីតាមីន B7 ក្នុងខួរក្បាលរបស់អ្នកដើម្បីថែសរសៃរសក់របស់អ្នក។ អ្នកអាចចម្អិនថ្លើមសាច់គោគួរហូបគ្រប់គ្រាន់ ព្រោះវាមានជាតិវីតាមីនច្រើន។ ថ្លើមនិងសរីរាង្គផ្សេងទៀតក៏មានជាតិដែកដើម្បីថែសុខភាពរបស់អ្នកដែរ។
២. សាច់គ្មានជាតិខ្លាញ់ដូចជាសាច់គោ សាច់ជ្រូក និងសាច់ក្រហម ដែលសម្បូរទៅដោយវីតាមីន និងជាប្រភពដ៏សម្បូរបែបនៃប្រូតេអ៊ីនដែលផ្សំឡើងពីអាស៊ីតអាមីណូចូលរួមក្នុងការសំយោគ keratin ជាការចាំបាច់ជួយសក់លូតលាស់បានល្អ។
៣. អាហារសមុទ្រដូចជាត្រីសាឌីន និងត្រីសាម៉ុងជាជម្រើសដែលមានសុខភាពល្អ និងសម្បូរទៅដោយវីតាមីន B7។ សូម្បីតែអយស្ទ័រ បង្គា និងក្តាមក៏ផ្តល់ស័ង្កសីជាសារធាតុរ៉ែដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលូតលាស់សរសៃរសក់ និងបង្កើតឡើងវិញនូវជាលិកាសក់ដែលខូច និងការពារការជ្រុះសក់ផងដែរ។
៤. ស៊ុត ១គ្រាប់មានវីតាមីនB7 វាក៏សម្បូរទៅដោយប្រូតេអ៊ីនដែលដើរតួនាទីក្នុងការបង្កើតឫសសក់។ សម្រាប់ អាហារដែលមានសុខភាពល្អ និងមានរសជាតិឆ្ងាញ់ ជ្រើសរើសស៊ុតស្ងោរ ឬចៀនដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព