អាហារ
រុក្ខជាតិខ្មែរពិសេស! ញុំាទៅអាចជួយប៉ូវកម្លាំង ព្យាបាលឈឺក្រពះ ចុករោយ ធ្វើជាគ្រឿសទេសម្ហូបកាន់តែមានជាតិឆ្ងាញ់
Thida Pet
September 22 2022
520 views

ទឹកដីខ្មែរយើងមានរុក្ខជាតិចម្រុះជាច្រើនដុះលើផ្ទៃប្រទេស ហើយរុក្ខជាតិខ្លះមិនត្រឹមតែបន្ថែមឱជារសសម្រាប់ម្ហូបអាហារទេ ថែមទាំងអាចជាថ្នាំបន្ធូរបន្ថយអាការរោគបានថែមទៀត។ថ្ងៃនេះចាបបៃតងនឹងនាំឱ្យបងប្អូនស្គាល់នូវរក្ខជាតិក្រវាញមានឈ្មោះជាភាសាអង់គ្លេសថា (Siam Cardamom) ដើមក្រវាញមានអត្ថប្រយោជន៍ច្រើនជួយដល់សុខភាព ដែលគេអាចយកវាទៅធ្វើជាឱសថព្យាបាល និងដាក់ក្នុងសម្លបានថែមទៀតផង។

ជាការពិតណាស់​ក្រវាញ បើតាមវចនានុក្រម សម្ដេច ជួន ណាត​ បាននិយាយថា ក្រវាញឈ្មោះប្រទាលមួយប្រភេទ មានផ្លែប្រើជាថ្នាំកែរោគ, ច្រើនមានតែនៅទីភ្នំក្នុងស្រុកថ្ពង, ខែត្រពោធិ៍សាត់, ខែត្របាត់ដំបង។

ជាក់ស្ដែងយោងតាមរយៈប្រភពsciencedirect បានឱ្យដឹងថាក្រវាញគឺពិតជាអាចមានសមត្ថភាពការពារហានិភ័យជំងឺក្រពះ ចុករោយ ស្ពឹកស្រពន់ដៃជើង ស្រវាំងភ្នែក រលាកទងសួត ការឆ្លងមេរោគ​ ជំងឺបេះដូង ជួយគ្រប់គ្រងជាតិស្ករនៅក្នុងឈាម ជួយឱ្យឈាមតរត់ស្រួល បន្ថយកអាការឈឺធ្មេញ…ជាដើម ។ជាពិសេសត្រូវបានគេរកឃើញថាក្រវាញមានសមត្ថភាពជួយដល់ការអសមត្ថភាពផ្លូវភេទផងដែរ។

បើតាមការឱ្យដឹងពីក្រសួងបរិស្ថានបានឱ្យដឹងដែរថា ក្រវាញគឺអាចជាឱសថ ព្រោះផ្លែមានធាតុក្តៅអាចធ្វើឱ្យដើរខ្យល់ស្រួល និងជាថ្នាំព្យាបាលក្រពះ ចុកសៀត និងអាហារមិនរលាយ។ ស្លឹកសម្រាប់ព្យាបាលស្ពឹកស្រពន់ និងហើមអញ្ចាញធ្មេញ។ មើមយកធ្វើថ្នាំពៅកម្លាំង និងផ្កាអាចព្យាបាលការស្រវាំងភ្នែក។

តួយ៉ាងក្រវាញគេក៏អាចយកវាទៅធ្វើជាគ្រឿងទេសបានដែរ និងដាក់ក្នុងសម្លម្ជូរសាច់គោ ឆា ស៊ុបប៉ូវកម្លាំងផងដែរ នៅតាមបណ្ដាប្ររទេសអាស៊ីមួយចំនួនរួមទាំងប្រទេសកម្ពុជាយើងផងដែរ៕

អត្ថបទដោយ៖ប៉ែត ធីតា

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1278

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មី ចាប់ពីថ្ងៃទី០៧ ខែកក្កដា នេះតទៅ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 7 2026
6.3 K views

#កីឡា

ចង់ឱ្យខួរក្បាលនៅក្មេងជាងវ័យ ពូកែចងចាំល្អ អ្នកជំនាញឱ្យអ្នកធ្វើរឿង ១នេះ ១ម៉ោងក្នុង ១ថ្ងៃ
Tror Sopheap
July 2 2026
611 views

#ព័ត៌មាន

ក្រសួងសុខាភិបាលបញ្ជាក់ ៦ចំណុចនេះ ការពារអ្នកពីជំងឺគ្រុនឈាម
Tror Sopheap
July 8 2026
324 views

#កុមារ

ចង់ឱ្យកូនឆ្លាតទេ! ឪពុកម្តាយត្រូវធ្វើរឿង ៣នេះ ឱ្យកូនមានតាន់ផ្លូវចិត្តហើយមានបញ្ញា
Tror Sopheap
July 1 2026
319 views

#ចិត្តសាស្ត្រ

មិត្តល្អ! អ្នកមាន ៣យ៉ាងនេះបញ្ជាក់ថា អ្នកកំពុងមាន មិត្តល្អបំផុតនៅក្បែរខ្លួនហើយ
Tror Sopheap
July 10 2026
196 views

#អាហារ

អ្នកមានជំងឺរំលាយអាហារ ព្រោះតែកត្តាទាំង ៤នេះ
Tror Sopheap
July 6 2026
195 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia