ពេលខួរក្បាលចុះខ្សោយ អ្នកចេះតែភ្លេចមុខភ្លេចក្រោយ។ បើយើងបន្តទម្លាប់បែបនេះ ខួរក្បាលអ្នកនឹងកើតជំងឺវង្វេង។ ពេលខ្លះអ្នកមានអាយុ២០ឆ្នាំជាងទេ ចេះតែមានអារម្មណ៍ភ្លេចច្រើនជាងមុន។ គេហៅថា ជំងឺវង្វេងមុនវ័យ។ អ្នកសាកស្រមៃបន្តិចមើលថា បើអ្នកមានអាយុ ៤០ឆ្នាំជាង ខួរក្បាលរបស់អ្នក គិតលែងមានប្រសិទ្ធភាពហើយ។ ដើម្បីការពារជំងឺខួរក្បាលភ្លេចមុខភ្លេចក្រោយនេះ តាមគេហទំព័រ National Library of Medicine បានបង្ហាញថា អ្នកញ៉ាំស៊ុតមួយគ្រាប់ក្នុងមួយសប្តាហ៍ជួយកាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំង ឬជំងឺវង្វេងបាន ៥០% ហៅថាជំងឺខួរក្បាល Alzheimer។
តាមប្រភព The Brain Maze បានចេញផ្សាយពីវិភាគទិន្នន័យពីមនុស្សវ័យចំណាស់ជាង ១.៥០០នាក់បានរកឃើញថា អ្នកញ៉ាំស៊ុតយ៉ាងហោចណាស់ ១គ្រាប់ក្នុងមួយសប្តាហ៍មានហានិភ័យវិវត្តទៅជាជំងឺភ្លេចភ្លាំងជិត ៤៩% បើធៀបទៅអ្នកមិនហូបស៊ុតអ្វីសោះ។ សម្រាប់អ្នកញ៉ាំស៊ុតទទួលបានអត្ថប្រយោជន៍បន្ថែមដល់រាងកាយដូចជាកាត់បន្ថយហានិភ័យជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល ជួយស្រកទម្ងន់ មានអូមេហ្គា៣ បន្ថយទ្រីគ្លីសេរីត ជួយភ្នែក ជំនួយថាមពលខួរក្បាល។
ចំពោះស៊ុតមានសារធាតុ choline ជាសារធាតុចិញ្ចឹមដែលមាននៅក្នុងស៊ុតជួយដល់សុខភាពខួរក្បាល កាត់បន្ថយការរលាក និងផ្សារភ្ជាប់ទៅនឹងការធ្វើឱ្យប្រសើរឡើងនៃការចងចាំ និងមុខងារនៃការយល់ដឹងរបស់ខួរក្បាលកាន់តែល្អ។ ចំពោះសារធាតុ Choline ក៏ដើរតួក្នុងការសំយោគ acetylcholine ដែលជាសារធាតុបញ្ជូនទៅសរសៃប្រសាទដ៏សំខាន់សម្រាប់ការរៀនសូត្រ និងការចងចាំផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព