គំនិតរកស៊ី
ចង់ចូលនិវត្តន៍លឿន រស់ស្រួលមានសេរីភាពហិរញ្ញវត្ថុ កុំភ្លេចធ្វើរឿង៤នេះឱ្យហើយ
Senghong Kong
March 7 2023
5.7 K views

ជាការពិតបើនិយាយដល់វ័យចូលនិវត្តន៍ធ្វើការរបស់និយោជិក ទាល់តែចូលដល់៦០ឆ្នាំ ប៉ុន្តែក៏មានមនុស្សមួយចំនួន បានរៀបចំផែនការចូលវិវត្តន៍មុនពេលកំណត់បានផងដែរ។ ចង់ចូលនិវត្តន៍លឿន រស់នៅស្រួល ទាំងទោះមិនធ្វើការឱ្យគេ ក៏មិនខ្វះខាតមិនភ័យរឿងចំណូលចំណាយ ជារឿងចាំបាច់បំផុតដែលអ្នកត្រូវត្រៀមខ្លួន មានយុទ្ធសាស្ត្រជាមុន។ ផ្អែកតាមគេហទំព័រTimeofindia បានចែករំលែកពីគន្លឹះ៤ ហាមភ្លេចខ្លួន ភ្លេចធ្វើបើអ្នកមានបំណងចង់រស់ក្នុងជីវិតសេរីភាពហិរញ្ញវត្ថុក្នុងពេលឆាប់ៗ៖

១ ត្រៀមបម្រុងសម្រាប់សុខភាព៖ មនុស្សគ្រប់គ្នាខ្លាចបំផុតគឺសុខៗខ្លួនឯងឬក្រុមគ្រួសារឈឺគ្មានលុយមើល។ ហេតុនេះ ជារឿងចាំបាច់បំផុតត្រូវរៀបចំកញ្ចប់លុយកាកជាមុន កាន់តែងាយស្រួលលោកអ្នកអាចទិញកញ្ចប់សុខភាព ឬកញ្ចប់ធានារ៉ាប់រងអាយុជីវិតទុកជាមុន។ ប្រៀបដូចជាការសន្សំមួយដែល សន្សំជាមួយធានារ៉ាប់រងមិនទទួលការប្រាក់ច្រើនដូចសន្សំនៅធនាគារក៏ពិតមែន តែនឹងទទួលបានភាគលាភ អត្ថប្រយោជន៍ច្រើនសម្រាប់សុខភាពនិងអាយុជីវិតខ្លួនឯង។ ចូរអ្នកសិក្សាជាមួយក្រុមហ៊ុនធនារ៉ាប់រងណាមួយ ដែលអ្នកទុកចិត្តជាមុន។

២ ចេះសន្សំ៖ មួយខែៗបើអ្នកចំណាយច្រើនជាចំណូល មិនខុសអ្វីពីបំផ្លាញផែនការចូលវិវត្តន៍របស់ខ្លួនឯងនោះឡើយ។ ហេតុនេះត្រូវគិតសារឡើងវិញ ពីចំណូលចំណាយប្រចាំថ្ងៃ ប្រចាំខែឱ្យច្បាស់លាស់ឡើងវិញ។

៣ គិតគូររឿងបំណុល៖ ជាប់បំណុលមិនអាចជួយឱ្យអ្នកចូលនិវត្តន៍បាននោះទេ ប្រសិនបើអ្នកមានជាប់បំណុល តិចក្ដី ច្រើនក្ដី គួរតែរកវិធីសងឱ្យអស់ជាមុនសិន។ នោះអ្នកនឹងអាចសន្សំសម្រាប់អនាគតខ្លួនឯងបានហើយ។ កុំទាន់ចង់សប្បាយ ចាយច្រើនហ៊ឺហាដរាបណាចំណូលនៅតិច ថែមទាំងជាប់បំណុលទៀត។

៤ ផែនការចាយលុយ៖ មុនចូលវិវត្តន៍បាន ត្រូវមានផែនការចាយលុយឱ្យបានហ្មត់ចត់ជាមុនសិន។ ដូចជាតើអ្នកត្រូវចំណាយប៉ុន្មានប្រចាំខែ នៅពេលដែលអ្នកចូលវិវត្តន៍ទៅ យកលុយធ្វើអ្វីខ្លះ រៀបចំកញ្ចប់លុយបែងចែង ច្បាស់លាស់ហើយឬនៅ ដូចជាកញ្ចប់ខាងលើជាដើម និងត្រៀមសម្រាប់ហានិភ័យចៃដន្យណាមួយ ជាមុនផងដែរ។ ចូរគិតពិចារណាឡើយវិញ ពីផែនការណាមួយ ដែលអ្នកបានរៀបចំចំណាយលុយខុសខ្ទង់ ដែលវាមអាចនាំបញ្ហាថ្ងៃក្រោយសម្រាប់អ្នក៕

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទថ្មីៗ
#សម្រស់September 17 2025
អស់បារម្ភរឿងជ្រុះសក់! ៥វិធីព្យាបាលសក់ជ្រុះ ក្រោយពេលសម្រាល
#គំនិតរកស៊ីSeptember 17 2025
សាប៊ូដុំកូនខ្មែរ ១នេះមានសមត្ថភាពកម្ចាត់បញ្ហាស្បែកមុខ បំបាត់ស្នាម និងជាំ
#អាហារSeptember 17 2025
គ្រាប់ស្វាយចន្ទីកូនខ្មែរ ១នេះឆ្ងាញ់ជាងគេក្នុងលោក! មានអត្ថប្រយោជន៍ប្រឆាំងជំងឺកាចទាំង ៤មុខនេះ
#អត្ថបទ PRSeptember 17 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកចម្លើយទៅនឹងសំណួរដែលថា តើអាហារក្រឡុកជំនួសរបបអាហារទូទៅ មានប្រសិទ្ធភាពសម្រាប់ការសម្រកទម្ងន់ឬទេ?
#គំនិតរកស៊ីSeptember 16 2025
ខ្មែរក៏មិនធម្មតាដែរ! សាប៊ូខ្មែរ ១នេះជួយកាត់បន្ថយសក់ជ្រុះ ឱ្យសក់ឆាប់ដុះ និងទន់រលោង
#ជំងឺSeptember 16 2025
នេះជារោគសញ្ញាសំខាន់ៗ អ្នកកំពុងមានមហារីកច្រមុះហើយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia