ជំងឺ
បញ្ហាដ៏សំខាន់១ ជាហេតុជំរុញឱ្យយើងកើតជំងឺថប់អារម្មណ៍ និងធ្លាក់ទឹកចិត្ត

តើអ្នកដឹងទេថាពោះវៀននិងខួរក្បាលភ្ជាប់ការថប់បារម្ភទៅនឹងបញ្ហាក្រពះនិងច្រាសត្រឡប់មកវិញ។

តើអ្នកធ្លាប់មានបទពិសោធន៍“ វង្វេងស្មារតី” ទេ? តើមានស្ថានភាពជាក់លាក់ណាមួយធ្វើឱ្យអ្នក "វិលមុខ" ទេ? តើអ្នកធ្លាប់មានអារម្មណ៍ថា "មេអំបៅ" នៅក្នុងពោះរបស់អ្នកទេ?

តើបញ្ហាក្រពះឬពោះវៀនរបស់អ្នកដូចជាក្រហាយទ្រូង ចុកទ្រូង ឈឺពោះ ទាក់ទងនឹងស្ត្រេសមែនទេ?

តាមរយៈការសិក្សារបស់ក្រុមស្រាវជ្រាវវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Harvard បោះផ្សាយដោយ Harvard Health Publishing នាពេលថ្មីៗនេះបានអះអាងថា ខួរក្បាលនិងប្រព័ន្ធក្រពះពោះវៀន (Gastrointestinal (GI) system) មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ដែលរាល់ការខឹង ការថប់បារម្ភ ការសោកសៅ អារម្មណ៍ទាំងអស់នេះអាចបញ្ឆេះអោយមានសញ្ញានៅក្នុងពោះវៀន។ ផងដែរ ខួរក្បាលមាន

ឥទ្ធិពលផ្ទាល់ទៅលើក្រពះនិងពោះវៀន។ ឧទាហរណ៍ ការគិតខ្លាំងលើការចង់ញ៉ាំអាហារណាមួយអាចធ្វើ

អោយក្រពះបញ្ចេញទឹកអាស៊ីតមុនពេលអាហារមកដល់។

 សុខភាពពោះវៀននិងការថប់បារម្ភ

ដោយសារពោះវៀននិងខួរក្បាលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ វាកាន់តែងាយស្រួលក្នុងការយល់ពីមូលហេតុ

ដែលអ្នកអាចមានអារម្មណ៍ចង់ក្អួត (Nausea) មុនពេលផ្តល់បទបង្ហាញ ឬមានអារម្មណ៍ឈឺចាប់ក្នុងពោះវៀន

(Intestinal pain) អំឡុងពេលមានភាពតានតឹង។

ចិត្តវិទ្យារួមផ្សំជាមួយនឹងកត្តារាងកាយបង្កឱ្យមានការឈឺចាប់និងរោគសញ្ញាផ្សេងៗទៀតនៃពោះវៀន។ កត្តាចិត្តសាស្ត្រជះឥទ្ធិពលលើសរីរវិទ្យាជាក់ស្តែងនៃពោះវៀនក៏ដូចជារោគសញ្ញា។ ម្យ៉ាងទៀត ភាពតានតឹង (ឬជំងឺធ្លាក់ទឹកចិត្ត ឬកត្តាចិត្តសាស្ត្រផ្សេងទៀត) អាចប៉ះពាល់ដល់ចលនា និងការកន្ត្រាក់នៃ GI ។

 លើសពីនេះទៅទៀត មនុស្សជាច្រើនដែលមានបញ្ហា GI មានការឈឺចាប់ខ្លាំងជាងមនុស្សដទៃទៀតពីព្រោះ

ខួរក្បាលរបស់ពួកគេឆ្លើយតបទៅនឹងសញ្ញាឈឺចាប់ពីរលាក GI ។ ស្ត្រេសអាចធ្វើឱ្យការឈឺចាប់ដែលមាន

ស្រាប់ហាក់ដូចជាកាន់តែធ្ងន់ធ្ងរ។ ផ្អែកលើការសង្កេតទាំងនេះបង្ហាញថា អ្នកជំងឺដែលមានបញ្ហា GI នឹងធូស្បើយជាមួយនឹងការព្យាបាលតាមរយៈការព្យាបាលភាពតានតឹង ឬការថប់បារម្ភ ឬធ្លាក់ទឹកចិត្ត។

ការភ្ជាប់ខួរក្បាលពោះវៀន ការថប់បារម្ភ និងការរំលាយអាហារ

តើបញ្ហាក្រពះឬពោះវៀនរបស់អ្នកដូចជាក្រហាយទ្រូង ចុកទ្រូង ឈឺពោះ ទាក់ទងនឹងស្ត្រេសមែនទេ?

 ជាមួយគ្នានេះដែរ ការសិក្សាជាច្រើនបានរកឃើញថា វិធីសាស្រ្តខាងចិត្តសាស្ត្រនាំឱ្យមានភាពប្រសើរ

ឡើងនៃរោគសញ្ញានៃការរំលាយអាហារ បើប្រៀបធៀបជាមួយនឹងការព្យាបាលតាមបែបវេជ្ជសាស្ត្រធម្មតា។

អ្នកទាំងអស់គ្នាអាចបង្កើតយុទ្ធសាស្ត្រដើម្បីជួយខ្លូនឯងក្នុងការដោះស្រាយភាពតានតឹងក្នុងជីវិត ក៏ដូចជា

ជួយសម្រួលដល់ការរំលាយអាហារផងដែរ៕

ប្រភព Harvard Health Publishing

ប្រែសម្រួលដោយ៖ ហៃ សុចិន្តា

 

 

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1470

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia