គំនិតរកស៊ី
ចង់រស់នៅយ៉ាងមានគុណភាព សន្តិភាពផ្លូវកាយផ្លូវចិត្ត កុំភ្លេចធ្វើរឿង៥នេះក្នុងឆ្នាំ២០២៣
Senghong Kong
February 18 2023
3.9 K views

ពេលវេលាពិតជាដើរលឿនណាស់ មួយភ្លេតសោះជិតឆ្លងផុត២ខែ នៃឆ្នាំ២០២៣ទៀតបាត់ទៅហើយ។ ត្បិតពេលវេលាគ្មានពេលកំណត់ ប៉ុន្តែជីវិតអ្នកមានពេលកំណត់ បើអ្នកមិនចាយពេលវេលារបស់អ្នកឱ្យមានតម្លៃ វាមិនខុសអ្វីពីចោលជីវិតយ៉ាងគ្មានន័យនោះទេ ហើយធ្វើឱ្យពេលវេលាកាន់តែខើចខ្លីថែមទៀត។ ធ្វើអ្វីក៏ដោយបើអ្នកចង់ជោគជ័យ អ្នកត្រូវគិតដល់សុខភាពជាធំ ដូចពាក្យសម្ដីដែលគេនិយាយបន្តគ្នាថា សុខភាពប្រៀបដូចជាលេខ១ សុភមង្គល លុយកាក ជាលេខ០ ដែលកើតក្រោយជាបន្តបន្ទាប់។ មិនខុសអ្វីពីលុយ១០០.០០០.០០០$ បាត់លេខ១ពីមុខកាលណា ស្មើនឹង០០,០០០,០០$ គ្មានតម្លៃអ្វីទេ។

ហេតុនេះហើយ មកអ្នកចង់រស់នៅក្នុងជីវិតដ៏មានន័យ ជីវិតដែលពោរពេញដោយគុណភាព ចាប់ពីពេលនេះ ទៅវាដល់ពេលដែលអ្នកគួរសង់គុណភាពជីវិតសម្រាប់ខ្លួនឯងហើយ។ រួចចុះផ្លូវទៅរកគុណភាពនោះ ទៅដោយរបៀបណា? កុំភ្លេចបន្តអាន៥ចំណុចខាងក្រោមនេះឱ្យដល់ចប់។

ផ្អែកតាមការចែករំលែកពីគេហទំព័រ womancarepc បានបង្ហើបគន្លឹះសំខាន់ៗ១០ចំណុច ដែលនាំអ្នកឱ្យរស់នៅយ៉ាងមានសុខមាលភាពជីវិត ប៉ុន្តែចាបបៃតង សូមសង្កេបយកអត្ថន័យរួមត្រឹម៥ចំណុច ដើម្បីឱ្យមិត្តអ្នកអានងាយស្រួលយល់និងអនុវត្តតាម៖

១ ប្តូរមកទទួលទានអាហារល្អសម្រាប់សុខភាព៖ បងប្អូនជាច្រើនយល់ច្រឡំថា អាហារសុខភាពជាអាហារសម្រាប់អ្នកមានពេលវេលាច្រើន ប្រើកម្លាំងតិច ត្រូវតែញ៉ាំសាឡាដ ញ៉ាំអាហារចិបចុបតិចតួច។ តាមពិតមិនដូចច្នោះទេ អាហារដែលមានសុខភាពល្អ គ្រាន់តែចាប់ផ្ដើមពីការកាត់បន្ថយជាតិស្ករ ជាតិប្រៃ ជាតិខ្លាញ់(បំពង) គ្រឿងផ្អាប់​ អាហារកែច្នៃ ភេសជ្ជៈកំប៉ុង និងគ្រឿងស្រវឹង បារី ហើយបន្ថែមមកវិញដោយ សាច់ ត្រី បន្លែ ផ្លែឈើ ចម្រុះឱ្យបានច្រើនជាមុន នោះក៏បានចាត់ទុកថាអ្នកទទួលទានរបបអាហារដែលល្អហើយ។ ត្រូវចាំថាគួរព្យាយាមទទួលទានឱ្យទៀងពេល និងកុំទទួលទានអាហារធ្ងន់ៗនៅពេលយប់ច្រើនពេក។

២ ប្តូរមកមានទម្លាប់ហាត់ប្រាណ៖ សកម្មភាពរាងកាយវាពិតជាសំខាន់ណាស់ គួរមានជាទម្លាប់រស់នៅប្រចាថ្ងៃ។ មិនតម្រូវថាអ្នកត្រូវទៅហាត់មានគ្រូ ឬនៅក្លិបថ្លៃៗនោះទេ អ្នកអាចជ្រើសយកលំហាត់ប្រាណប្រភេទណាក៏បាន ពេលណាក៏បានដែលអ្នកគិតថាងាយស្រួលសម្រាប់អ្នក។ ការហាត់ប្រាណវាអាចជួយឱ្យអារម្មណ៍ស្ងប់ កាត់បន្ថយស្រ្តេស និងកាត់បន្ថយហានិភ័យជំងឺផ្សេងៗបានច្រើនផងដែរ។ ហេតុនេះបើអ្នកកំពុងស្រ្តេសច្រើន មានសម្ពាធ ធុញថប់ ពិបាកគ្រប់គ្រងអារម្មណ៍ ការហាត់ប្រាណជាដំណោះស្រាយល្អបំផុតដែលអ្នកគួរសាកល្បង។

៣ ប្តូរមកគេងឱ្យបានគ្រប់គ្រាន់៖ កង្វះនៃការគេងអាចនាំឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ប៉ះពាល់ដល់ដំណើរការទាំងក្នុងការរៀនសូត្រ ឬការងារ ថែមទាំងកើនឡើងហានិភ័យនៃជំងឺរ៉ាំរ៉ៃមួយចំនួនទៀត។ កំណត់ការគេងឱ្យបានល្អពី ៧ទៅ៩ម៉ោងរៀងរាល់យប់ ដើម្បីធានាថារាងកាយ និងចិត្តរបស់អ្នកបានសម្រាកយ៉ាងល្អ។ ទោះរវល់យ៉ាងណាក៏ដោយ ចូរចាំថារាងកាយអ្នកមិនមែនជាម៉ាស៊ីនទេ វាក៏ត្រូវការពេលវេលាសម្រាកខ្លះដែរ។

៤ ប្តូរមកផឹកទឹកឱ្យបានគ្រប់៖ គ្រប់សរីរាង្គទាំងអស់ក្នុងរាងកាយរបស់យើង ត្រូវការទឹកដើម្បីជួយដឹកសារធាតុចិញ្ចឹមនិងអុកស៊ីហ្សែន ទៅគ្រប់សារពាង្គកាយ។ ហេតុនេះបើអ្នកផឹកទឹកតិចពេក សន្សំពី១ថ្ងៃទៅ១ថ្ងៃ យូរៗ រាងកាយក៏នឹងចុះខ្សោយតាមនឹងដែរ ប្រសិនបើអ្នកឈឺក្បាល អស់កម្លាំង ញឹកញាប់អាចជាសញ្ញានៃការខ្វះជាតិទឹកហើយ។ ក្នុង១ថ្ងៃគួរទទួលទានហោចណាស់ ២ទៅ៣លីត្រដែរ ហើយសូមចាំថាជាតិទឹកគឺជាការផឹកទឹកបរិសុទ្ធ មិនមែនស្រេកទឹកបែរជាទៅផឹកភេសជ្ជៈផ្អែមៗជំនួសទេ។

៥ ប្តូរមកថែសុខភាពផ្លូវចិត្ត៖ រាងកាយនឹងផ្លូវចិត្តផ្សារភ្ជាប់គ្នា ជារឿងអកុលបំផុតបើអ្នកមិនអើពើឬគិតថាសុខភាពផ្លូវចិត្តមិនសំខាន់។ គួរព្យាយាមគ្រប់គ្រងស្ត្រេស ដោយការសមាធិ ហាត់ប្រាណ ឆ្លៀតពេលវេលាឱ្យខ្លួនឯងបានសម្រាក បានរីករាយជាមួយមិត្តភក្តិ គ្រួសារ មនុស្សជាទីស្រឡាញ់ជាដើម។ ម្យ៉ាងទៀត អ្នកក៏អាចស្វែងរកជំនួយពីជំនាញផ្លូវចិត្ត ឬក្រុមគ្រូពេទ្យជំនាញ ដើម្បីប្រឹក្សាផងដែរ។ ការទៅជួបអ្នកជំនាញមិនមែនមានន័យថា អ្នកជាមនុស្សបញ្ហាផ្លូវចិត្តឬនិយាយឱ្យអាក្រក់ស្ដាប់ថាឆ្កួតទេ ប៉ុន្តែជាការនាំខ្លួនឯងទៅរកដំណោះស្រាយដ៏ល្អទៅវិញទេ។

ប្រសិនបើអ្នក អាចបំពេញចំណុចខ្វះខាត មើលថែសុខភាពផ្លូវកាយ ផ្លូវចិត្តរបស់ខ្លួនឯងបានហើយ វាក៏គ្មានមូលហេតុណាមួយ ដែលថាអ្នកមិនអាចសម្រេចគោលដៅជិវិត បង្កើនសមត្ថភាព ពង្រីកអាជីវកម្ម មុខរបរ ឬការងាររបស់ខ្លួនឯងមិនបានឡើយ។ អានចប់កុំភ្លេចអនុវត្តផងណា ដើម្បីបង្កើនគុណភាពឱ្យជីវិតអ្នក។ ការដែលមានសុខភាពល្អ ក៏អាចជួយអ្នកឱ្យបង្កើនចំណូល និងកាត់បន្ថយចំណាយបានផងដែរ៕

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទថ្មីៗ
#អត្ថបទ PRMay 29 2025
មន្ទីរព្យាបាលធ្មេញសន្តិភាពពិតជាមានមោទនភាពដែលបានរៀបចំកម្មវិធីបរិច្ចាកឈាមជួយសង្រ្គោះប្រជាជនយើង ដែលកំពុងត្រូវការឈា.ម
#អាហារMay 28 2025
អ្នកជំនាញបញ្ជាក់ថា អ្នកពិសារទឹកផ្លែឈើច្រើនកើនជាតិស្ករក្នុងឈាម និងកើនជាតិខ្លាញ់
#ព័ត៌មានMay 28 2025
ឪពុកម្តាយប្រយ័ត្នកូនៗ ផង! មានកុមារម្នាក់ស្លា.ប់ដោយសារឆ្លងជំងឺ ១នេះនៅអាយុ ១១ឆ្នាំ
#អាហារMay 27 2025
ជ្រុះសក់ច្រើន! មកញ៉ាំអាហារ ៥នេះសម្បូរជាតិវីតាមីនការពារឱ្យជ្រុះសក់
#ព័ត៌មានMay 27 2025
សូមប្រយ័ត្នបន្តិច! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដចំនួន ៧នាក់ហើយ
#អាហារMay 26 2025
ខ្វះសារធាតុ ១នេះ នាំឱ្យអ្នកអស់កម្លាំង ជ្រុះសក់ និងខ្សោយសាច់ដុំ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia