ព័ត៌មាន
បញ្ហា៦យ៉ាងនេះនឹងកើតមានក្នុងជីវិតអ្នក ប្រសិនបើអ្នកផឹកទឹកតិចជាង៦កែវ/១ថ្ងៃ
MC LyHouy
June 17 2021
250 views

វេជ្ជបណ្ឌិត Marjan Moghaddam គឺជាវេជ្ជបណ្ឌិតវេជ្ជសាស្ត្រគ្រួសារដែលបម្រើរការនៅក្នុងក្រុមហ៊ុនប្រព័ន្ធសុខភាពHenry Fordបាននិយាយថា“ រាងកាយមនុស្សយើងបង្កើតឡើងពីទឹកច្រើនជាងរបស់ផ្សេងៗទៀតទាំងអស់” ។ ជាទូទៅមនុស្សបង្កើតដោយទឹកប្រហែលជា៨០%​គឺរាល់សរីរាង្គកោសិកានិងជាលិកានៅក្នុងខ្លួនរបស់យើងប្រើវាដើម្បីដំណើរការបានត្រឹមត្រូវ ហើយនេះជាហេតុផលដែលចាំបាច់បំផុតក្នុងការផឹកទឹកឱ្យបានគ្រប់គ្រាន់រាល់ថ្ងៃ។ ប៉ុន្តែប្រសិនបើអ្នកផឹកទឹកមិនបានគ្រាប់គ្រាន់ទេនោះ ជីវិតអ្នកប្រឈមនឹងប្រឈមជាមួយបញ្ហា៦យ៉ាងដូចខាងក្រោមនេះ។

១.ឈឺក្បាលជាប់ជាប្រចាំ៖ រឿងមួយក្នុងចំណោមរឿងដំបូងដែលអ្នកអាចកត់សម្គាល់នៅពេលអ្នកខ្សោះជាតិទឹកញឹកញាប់នោះគឺឈឺក្បាល​ដែលការឈឺក្បាលនេះនឹងខុសពីឈឺក្បាលធម្មតា​​ខណៈវានឹងឈឺរហូតទាល់តែអ្នកទាំងអស់គ្នាបំពេញជាតិទឹកឡើងវិញ។ ហើយវានឹងបាត់ទៅវិញភ្លាមៗបន្ទាប់ពីអ្នកផឹកទឹកមួយកែវធំ។

២.មុខងារពោះវៀនដំណើរការយឺត៖ វេជ្ជបណ្ឌិតមូហ្កាមដាមមានប្រសាសន៍ថា“ នៅពេលអ្នកទទួលទឹក នៅក្នុងពោះវៀនធំនឹងទាញទឹកចេញពីខ្លួនប្រាណដើម្បីធ្វើឱ្យលាមកមានសភាពទន់” ។ ប្រសិនបើអ្នកមិនមានទឹកគ្រប់គ្រាន់មកបំពេញនោះទេលាមករឹងហើយទល់លាមកអាចជាផលរំខានរួមជាមួយនឹងការឈឺពោះនិងរមួលក្រពើ ព្រមទាំងធ្វើឱ្យការបន្ទោរបង់របស់អ្នកមានបញ្ហាជាញឹកញាប់ទៀតផង។

៣.ស្បែកស្រអាប់គ្មានសុខភាព៖ ការខ្វះជាតិទឹកនឹងលេចឡើងនៅលើផ្ទៃមុខរបស់អ្នកក្នុងទម្រង់ជាស្បែកស្ងួតនិងស្រអាប់ដែលហាក់ដូចជាមិនសូវភ្លឺរលោងមានស្នាមជ្រួញនិងគ្មានសំណើម។

៤.អស់កម្លាំង៖ ប្រសិនបើអ្នកមិនបំពេញបន្ថែមការទទួលជាតិទឹករបស់អ្នកទេ កម្រិតថាមពលនិងកម្លាំងរបស់អ្នកអាចនឹងធ្លាក់ចុះហើយអ្នកអាចជួបប្រទះភាពអស់កម្លាំងនិងអ័ព្ទខួរក្បាល។ ដូច្នេះនៅពេលក្រោយដែលអ្នកហត់ អស់កម្លាំង​មុននឹងសម្លឹងរកកាហ្វេ អ្នកអាចសួរខ្លួនឯងជាមុនសិនថាតើអ្នកពិតជាត្រូវការទឹកឬកាហ្វេឱ្យប្រាកដ។

៥.ឡើង​ទម្ងន់៖ វេជ្ជបណ្ឌិតមូហ្កាដដាមមានប្រសាសន៍ថា“ ពេលខ្លះមនុស្សច្រឡំនឹងការស្រេកឃ្លាន ភាពអត់ឃ្លាន ហើយពួកគេបែរជាជ្រើសរើសយកការញ៉ាំច្រើនប៉ុន្តែតាមពិតអ្វីដែលពួកគេត្រូវការពិតប្រាកដគឺផឹកឱ្យបានច្រើន” ។ ពេលខ្លះប្រសិនបើអ្នកមានទឹកមួយកែវហើយផឹកវា ការឃ្លាននឹងអាចបាត់ទៅវិញ។

៦.មាត់​ស្ងួត៖ ប្រសិនបើអ្នកមិនបានផឹកទឹកគ្រប់គ្រាន់អ្នកអាចមានភ្នាសរំអិលស្ងួត - ដូចជាកង្វះទឹកមាត់។ ទាំងនេះវាអាចធ្វើឱ្យពិបាកក្នុងការនិយាយ លេបអាហារនិងដកដង្ហើម។ ជាសំណាងល្អបញ្ហានេះអាចត្រូវបានដោះស្រាយយ៉ាងងាយស្រួលដោយទឹកផឹកឱ្យបានគ្រប់គ្រាន់ជាប្រចាំថ្ងៃ។

វេជ្ជបណ្ឌិត Marjan Moghaddam មានប្រសាសន៏ថា “ ការផឹកទឹកពី ៦ ទៅ ៨ កែវជារៀងរាល់ថ្ងៃគឺជាអ្វីដែលគួរធ្វើ។ ប្រសិនបើអ្នកជាមនុស្សធ្វើការធម្មតា​ទឹក៦កែវប្រហែលជាអាចជួយបាន តែបើអ្នកជាមនុស្សសកម្មអាចផឹក៨កែវឬច្រើនជាងនេះក៏បាន។ ដូចនេះដើម្បីទទួលបានសុខភាព ចៀសពីបញ្ហាខាងលើ សូមបងប្អូនឆ្លៀតក្នុងការផឹកទឹកឱ្យបានគ្រប់គ្រាន់។​ហើយប្រសិនបើអ្នកពិបាកក្នុងការផឹកទឹក ចូរកំណត់ទឹកក្នុងដបមួយដែលអ្នកត្រូវការក្នុង១ថ្ងៃ​រួចដាក់វាតាមខ្លួនជានិច្ច មានតែងតែរំលឹកខ្លួនឯងថាត្រូវផឹកវាឱ្យអស់ក្នុង១ថ្ងៃដើម្បីអាចតាមដានការផឹកទឹករបស់ខ្លួនឯង។ លើសពីនេះអ្នកក៏អាចទទួលបានជាតិទឹកក្នុងទំរង់ជាផ្លែឈើ ដូចជាត្រសក់ ឪឡឹក ប៊ឺរី ក្រូចឆ្មា ក៏ជាមធ្យោបាយមួយដើម្បីបំពេញបន្ថែមការទទួលជាតិទឹករបស់អ្នកផងដែរ។

អត្ថបទស្រាវជ្រាវដោយ៖ កញ្ញា​ លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia