ព័ត៌មាន
រកឃើញថ្មីអ្នកឆ្លងវីរុសកូរ៉ូណា(Covid 19)នឹងមានបញ្ហាធ្ងន់ធ្ងរថ្មីមួយទៀត
Vuthea Morn
May 20 2020
6.3 K views

នៅពេលយើងបន្តការសិក្សាអំពីវីរុស Covid 19 វាពិតជាមានលផប៉ះពាល់ទៅលើរាងកាយ និងសួត។ តែឥឡួវនេះគ្រួទេព្យកំពុងតែស្វែងយល់ពីគោលដៅមួយទៀត គឺខួរក្បាល។ ក្រុមវេជ្ជបណ្ឌិតនៅជុំវិញពិភពលោកបានរាយការណ៍ថា អ្នកឆ្លងវីរុស Covid 19 ក្នុងការករណីធ្ងន់ធ្ងរ តែងមានអារម្មណ៍ច្របូកច្របល់ពេលខ្លះ និងបង្ហាញរោគសញ្ញាតាមស្ថានភាពផ្លូវចិត្តតែងមានការផ្លាស់ប្តូរ។ វេជ្ជបណ្ឌិតជាច្រើនម្នាក់បានកត់សម្គាល់ថា អ្នកជំងឺភាគច្រើនមានបញ្ហាស្រដៀងៗគ្នា។

វេជ្ជបណ្ឌិត Lorenzo Norris ជាអ្នកវិទ្យាសាស្រ្តសុខាភិបាលនៃសាកលវិទ្យាល័យចចវ៉ាស៊ីនតោន បាននិយាយថា អ្នកជំងឺមានសញ្ញាគួរឲ្យព្រួយបារម្ភដែលគ្មានអ្នកណាម្នាក់បានដឹងច្បាស់ថា តើវីរុសនេះ វាបានប៉ះពាល់ដល់ខួរក្បាលយ៉ាងមិចទេ។ ហើយលោកបានបន្តប្រាប់ ABC News ថា មន្ទីរពេទ្យរបស់លោកបានរកឃើញអ្នកជម្ងឺឆ្លងពី Covid 19 មួយចំនួនធំដែលមានបញ្ហាភ្លេចភ្លាំងដោយមិនអាចគិតពីប្រវត្តិសុខភាពរបស់ខ្លួនពីមិនបានឡើយ។ ហើយត្រូវប្រើការព្យាបាលយ៉ាងយូរដើម្បីជាសះស្បើយពីជំងឺខួរក្បាលនេះ។

ទោះបីជាមានទិន្នន័យមិនសូវច្បាស់លាស់ តែតាមការសិក្សាមួយនៅទីក្រុងវូហាននៃប្រទេសចិន បានរកឃើញរោគសញ្ញាខួរក្បាលនេះថា ១ភាគ៣ ចំពោះអ្នកកើត Covid 19 មានសភាពធ្ងន់ធ្ងរ វាមានការប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ហើយចំពោះអ្នកជម្ងឺ ២ភាក៣ទៀត មានអារម្មណ៍ធុងថប់ ឬអារម្មណ៍មិនល្អ។ មានវេជ្ជបណ្ឌិតជាច្រើនឆ្ងល់ថា តើ Covid 19​ អាចធ្វើការប៉ះពាល់ដល់ខួរក្បាលដោយរបៀបណា?

តាមលោកវេជ្ជបណ្ឌិត Beatriz Korc ប្រធានផ្នែកផ្នែករោគស្រ្តីនៅមជ្ឈមណ្ឌលមហារីក Sloan Kettering បានប្រាប់ ABC News ថា ការភ្លេចភ្លាំងពី Covid 19 វាបណ្តាលមកពីវិរុសបំផ្លាញជាលិកាខួរក្បាល ឬសរសៃឈាមរបស់វាផ្ទាល់តែម្តង។ មានចំណុចមួយទៀត ដែលបណ្តាលឲ្យមានការភ្លេចភ្លាំង គឺបញ្ហាការដង្ហើមធ្ងន់ធ្ងរ វាធ្វើឲ្យអុកស៊ីសែននៅក្នុងឈាមមានកម្រិតទាប។

 

វេជ្ជបណ្ឌិត Abad បានប្រាប់ ABC News ថា ដើម្បីព្យាបាលជម្ងឺខួរក្បាលនេះ វាត្រូវចំណាយពេលយូរជាងមុនសម្រាប់អ្នកជម្នឺឲ្យបានជាសះស្បើយតាមស្ថានភាពផ្លូវចិត្តឡើងវិញ។ យើងមានការព្រួយបារម្ភថា ពួកគេមានកំណកឈាមតូចៗដែលនៅក្នុងខួរក្បាល វាបង្កឲ្យមានអារម្មណ៍ច្របូកច្របល់។ បើស្ថានភាពកម្រិតអុកស៊ីសែនរបស់ពួកគេមានភាពល្អប្រសើរ ដូច្នេះវាមិនមែនជាបញ្ហាធំដុំនោះទេ៕

ប្រភពៈ ABC News

ប្រែសម្រួលដោយ៖ទ្រ សុភាព

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1483

អត្ថបទទាក់ទង

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15.1 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.4 K views

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ១នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
March 31 2026
13.8 K views

#ព័ត៌មាន

ក្រសួងសុខាភិបាល៖ កុមារាអាយុ ៣ឆ្នាំ បានឆ្លងជំងឺ ១នេះ សូមឪពុកម្តាយប្រុងប្រយ័ត្នផង
Tror Sopheap
March 31 2026
7.4 K views

#ព័ត៌មាន

សូមប្រុងប្រយ័ត្ន! នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ បញ្ជាក់ថារក​ឃើញ​មេរោគ​កូវីដ​-១៩​ បំប្លែង​ថ្មី​ប្រភេទ​ ១នេះ
Tror Sopheap
March 30 2026
451 views

#ព័ត៌មាន

រាជធានីភ្នំពេញមានឱកាសការងារជាង ២ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
Tror Sopheap
March 29 2026
58 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
April 3 2026
15.1 K views

#ជំងឺ

អ្នកផឹកស្រាជាប្រចាំ ត្រៀមខ្លួនទទួលជំងឺកាចទាំង ៧នេះ អស់លុយច្រើនណាស់
Tror Sopheap
April 2 2026
3.9 K views

#ព័ត៌មាន

អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
Tror Sopheap
April 2 2026
2.4 K views

#កុមារ

ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ
Tror Sopheap
April 2 2026
2.1 K views

#កុមារ

អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
Tror Sopheap
April 5 2026
2 K views

#កុមារ

សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
Tror Sopheap
April 3 2026
924 views
អត្ថបទថ្មីៗ
#កុមារApril 5 2026
អ្នកឧកញ៉ាគួច ម៉េងលី បញ្ជាក់ថា ឪពុកម្តាយគួរតាមដានកូន កុំឱ្យធ្វើរឿង ៣នេះ ការពារអនាគតកូន
#ជំងឺApril 5 2026
អ្នកដឹងទេ? អ្នកមានជំងឺមហារីកថ្លើមធ្ងន់ អាចមានរោគសញ្ញាទាំង ៤នេះ
#ព័ត៌មានApril 3 2026
ប្រេងសាំងឡើងថ្លៃ! នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី ៤នេះ ពីក្រសួងពាណិជ្ជកម្ម
#កុមារApril 3 2026
សូមឪពុកម្តាយមកដឹងពីរោគសញ្ញាកុមារមានបញ្ហាអូទីស្សឹម និងលក្ខណៈពិសេសកុមារនេះ
#ព័ត៌មានApril 2 2026
អំឡុងពេលកម្តៅខ្លាំង! ក្រសួងសុខាភិបាល៖ ១៥ចំណុចជួយការអាយុជីវិត បញ្ហាខួរក្បាល និងសរសៃឈាម...
#កុមារApril 2 2026
ក្តៅខ្លាំងអាចប៉ះពាល់ដល់ជីវិត! តាម UNICEF ឱ្យដឹងថា នេះជាវិធីគួរធ្វើ និងមិនគួរធ្វើ ដើម្បីការពារកូនពីរដូវក្តៅ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia