ជំងឺ
ស្រ្តីដែលមានរោគសញ្ញាទាំងនេះសូមចាប់អារម្មណ៍វាអាចជាជំងឺមហារីកក្រពេញអូវែ
Vuthea Morn
March 16 2021
653 views

 បច្ចុប្បន្នមានប្រភេទជំងឺជាច្រើនបានកំពុងកើតលើស្រ្តី ក្នុងនោះជំងឺមហារីកក្រពេញអូវែ ក៏ត្រូវបានចាក់ទុកជាប្រភេទជំងឺមួយដ៏គ្រោះថ្នាក់ចំពោះស្រ្តី ។ ជាការពិតណាស់ ក្រពេញអូវែ មានតួនាទីយ៉ាងសំខាន់ ក្នុងការផលិតមេជីវិតញី អ័រម៉ូនអ៊ឺសត្រូសែន និងអ័រម៉ូនប្រូហ្គេស្តេរូន ដើម្បីជួយសម្រួលនៃដំណើររបស់រាងកាយ ព្រមទាំងការលូតលាស់ផ្សេងៗ​ទៀត ។

យោងតាមការចុះផ្សាយរបស់គេហទំព័រ www.mayoclinic.org ជំងឺមហារីកក្រពេញអូវែ ដែលកើតលើស្រ្តី ក្នុងដំណាក់កាលដំបូងៗ គ្មានរោគសញ្ញាច្បាស់លាស់ណាមួយ ដែលនាំឲ្យយើងចាប់អារម្មណ៍ទេ ក្នុងករណីនេះ លោកអ្នកជាពិសេសស្រ្តីខ្លួនឯង គួរប្រុងប្រយ័ត្នប្រសិនបើមានរោគសញ្ញាដូចខាងក្រោមនេះ !

រោគសញ្ញាគួរចាប់អារម្មណ៍៖  ហើមប៉ោង ឬមានដុំអ្វីមួយត្រង់ពោះ មានអារម្មណ៍ថាឆាប់ឆ្អែតទោះញ៉ាំតិចក៏ដោយ ស្រកទម្ងន់ មានអារម្មណ៍ថាមិនសុខស្រួលត្រង់ម្ដុំក្រគៀក មានបញ្ហាប្រព័ន្ធបញ្ចេញចោល ដូចជាមានទល់លាមកជាដើម និងនោមញឹកញាប់ខុសធម្មតា ។

មូលហេតុ៖ គេមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ ពីមូលហេតុនៃជំងឺនេះ ប៉ុន្តែគេដឹងត្រឹមថា ជំងឺមហារីកក្រពេញអូវែនេះ មានច្រើនប្រភេទ ហើយប្រភេទខ្លះក៏អាចកើតលើស្រ្តីដែលមានវ័យក្មេងនៅឡើយ ។  

ការការពារ៖ គ្មានមធ្យោបាយច្បាស់លាស់ណាមួយដើម្បីការពារកុំឲ្យកើតជំងឺប្រភេទនេះបានទេ ប៉ុន្តែលោកអ្នកអាចកាត់បន្ថយហានិភ័យ និងផលវិបាកធ្ងន់ធ្ងរបានតាមរយៈ ការប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ប្រសិនបើលោកអ្នកមានសមាជិកគ្រួសារធ្លាប់កើតជំងឺនេះ ធ្វើការពិនិត្យសុខភាពជាប្រចាំ(មួយឆ្នាំឲ្យបានម្ដង) ជាពិសេសស្រ្តីដែលមានវ័យកាន់តែចាស់ មានរបបអាហារត្រឹមត្រូវ និងរក្សាតុល្យភាពទម្ងន់រាងកាយឲ្យបានល្អជាដើម ៕

អត្ថបទដោយវេជ្ជបណ្ឌិត៖ ហួ ភារ៉ា  


Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1468

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJune 26 2025
អ្នកចិត្តសាស្រ្តរកឃើញថា គំនិតអស្ចារ្យ ១០នេះ ប្តូរការគិតឱ្យអ្នកមានថាមពល កុំឱ្យដាច់ខ្សែផ្លូវចិត្ត
#ជំងឺJune 26 2025
អ្នកចូលចិត្តកាហ្វេ និងភេសជ្ជៈបែបនេះ ត្រៀមខ្លួនខូចតម្រងនោម
#អាហារJune 25 2025
អ្នកពិសាភេសជ្ជៈ ១នេះ លាងជាតិពុល ហើយកុំឱ្យមានគ្រួសក្នុងតម្រងនោម
#ព័ត៌មានJune 25 2025
សូមប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដថ្មីចំនួន ៣នាក់
#ព័ត៌មានJune 24 2025
ឱ្យខ្មែរជួយខ្មែរ! អាជីវករលក់បន្លែផ្លែឈើផ្សារបន្លែ ភួ ពុយ ក្រុងបាត់ដំបង សុំឱ្យជួយគាំទ្រផលិតផលក្នុងស្រុក
#ព័ត៌មានJune 24 2025
ថែខ្លួនបន្តិច! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដ ៣នាក់ ហើយជា ៣នាក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia