ចិត្តសាស្ត្រ
មូលហេតុ ១នេះ ធ្វើឱ្យលោក Elon Musk ព្យាយាមផ្លាស់ប្តូររបៀបគេងឡើងវិញ
Tror Sopheap
October 6 2023
1.2 K views

លោក Elon Musk និយាយថា “ខ្ញុំព្យាយាមគេងតិច ហើយធ្វើការងារច្រើនកាលពីមុន ប៉ុន្តែលទ្ធផលខួរក្បាលរបស់ខ្ញុំមិនសូវជាល្អប៉ុន្មានទេ”។ លោកជានាយកប្រតិបត្តិក្រុមហ៊ុន Tesla, SpaceX និង Twitter តែងតែធ្វើការស្ទើតែគ្មានពេលដេកឡើយ តាមបទសម្ភាសន៍ជាមួយលោក David Faber ក្នុងស្ថានីយទូរទស្សន៍ CNBC លោក Musk ប្រាប់ថា ឥឡូវនេះខ្ញុំដេក៦ម៉ោងក្នុងមួយយប់”។ គាត់ប្តូរទម្លាប់គេងច្រើនឡើងវិញ កុំឱ្យគាត់ឈឺចាប់ផ្នែកខួរក្បាល ព្រោះតែគាត់គិតច្រើន ហើយបញ្ហាគេងតិច ធ្វើឱ្យគាត់ខ្វះគំនិតច្នៃប្រតិដ្ឋថ្មីដែរ។ បើក្រុមហ៊ុនគាត់គ្មានគំនិតថ្មីៗ ទេ ច្បាស់ជាដួលរំលំមិនខានទេ។ ព្រោះគេងតិចនាំបាត់បង់កោសិកាខួរក្បាល កាត់បន្ថយគំនិតថ្មីៗ និងអារម្មណ៍ឆេវឆាវដែរ។

បរិមាណនៃការគេងរបស់មនុស្សមានការប្រែប្រួលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ប៉ុន្តែមនុស្សពេញវ័យភាគច្រើនដែលមានអាយុពី ១៨ ទៅ៦០ឆ្នាំគួរតែគេងយ៉ាងហោចណាស់ប្រាំពីរម៉ោងក្នុងមួយយប់ នេះបើយោងតាមមជ្ឈមណ្ឌល គ្រប់គ្រងនិងការពារជំងឺអាមេរិកដែរ( CDC) ។ ព្រោះការ​គេង​មិន​លក់​មាន​ទំនាក់ទំនង​ទៅ​នឹង​ជំងឺ​បេះដូង ជំងឺ​តម្រងនោម លើស​ឈាម ទឹកនោមផ្អែម ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ធាត់ និង​ជំងឺ​ធ្លាក់​ទឹកចិត្តផងដែរ​។

សូម្បីតែលោក Bill Gates ក៏បានសរសេរដែរថា “ការគេងមួយយប់របស់ខ្ញុំ ជាមួយនឹងការគេងមិនគ្រប់គ្រាន់ចំនួន៨ម៉ោង បានធ្វើឱ្យលោកខាតបង់លើការងារអស់យ៉ាងច្រើន”។ ចំណែកលោក Jeff Bezos ក៏បាននិយាយដែរថា ខ្ញុំផ្តល់អាទិភាពដល់ការគេងជារឿងទីមួយ ពេលខ្ញុំគេងបានគ្រប់គ្រាន់នោះ ខ្ញុំធ្វើការក្នុងក្រុមហ៊ុន Amazonបានលទ្ធផលល្អដែរ។ សម្រាប់ខ្ញុំ វាធ្វើឱ្យខ្ញុំមានអារម្មណ៍ថា មានថាមពល និងរំភើប”។ តាមអ្នកចិត្តសាស្រ្តលោក Adam Borlandបានប្រាប់គេហទំព័រ Cleveland Clinic ក្នុងឆ្នាំ២០២១ ថា ធ្វើការលើស ៥៥ម៉ោងស្រ្តេសខ្លាំងបណ្តាលគេងអត់លក់ក្នុងមួយសប្តាហ៍អាចបង្កើនឱកាសវិវត្តទៅជាជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាលលឿនផងដែរ៕

អត្ថបទដោយ៖ ទ្រ សុភាព

បងប្អូនចូលរួមដោយសេរី...ជួបគ្នាថ្ងៃទី ០២ ទី០៣ ខែធ្នូឆ្នាំ ២០២៣ នេះ...

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2548

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia