កីឡា
ជយោកម្ពុជា! គុនល្បុក្កតោ និងគុនខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងធម្មនុញ្ញស៊ីហ្គេមជាផ្លូវការ

អបអរសាទរទីបំផុតកម្ពុជាបានប្រកាសពីជោគជ័យថ្មីមួយទៀត ក្នុងការដាក់បញ្ចូលប្រពៃណី អត្តសញ្ញាណជាតិរបស់ខ្លួន គឺកីឡាគុនល្បុក្កតោ និងកីឡាប្រដាល់គុនខ្មែរ ទៅធម្មនុញ្ញរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ជាផ្លូវការ នៅល្ងាចថ្ងៃទី០៤ ខែឧសភានេះ ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ ដឹកនាំដោយបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ប្រធាន NOCC និងជាប្រធានក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍។

តាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ (SEAGF Council Meeting) បានបញ្ជាក់ថា ការឯកភាពដាក់កីឡា គុនល្បុក្កតោ និងគុនខ្មែរ ក្នុងធម្មនុញ្ញស៊ីហ្គេមនេះ នាំឲ្យកីឡាប្រពៃណីរបស់កម្ពុជាទាំងពីរ ត្រូវបានទទួលស្គាល់ដោយផ្លូវច្បាប់ និងមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីបន្ដរៀបចំការប្រកួតកីឡាស៊ីហ្គេមនៅបណ្ដាប្រទេសផ្សេងទៀត។

គួរជម្រាបដែរថានាមុននេះបន្ដិចកីឡាករគុនល្បុក្កតោ ពន្លឺ ពេជ្រមរកត និងកីឡាការិនី ម៉ៅ លក្ខិណា ដណ្តើមបាន​មេដាយមាស​ម្នាក់១គ្រឿង ពីព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​លើកទី​៣២ ដែលរៀបចំនៅមជ្ឈមណ្ឌលជ្រោយ​ចង្វា នា​ល្ងាចថ្ងៃទី​៤ ខែ​សីហានេះ ៕

អត្ថបទដោយ៖ ស្រីណុច

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទថ្មីៗ
#កុមារJune 23 2025
អ្នកគ្រូ សុជា បញ្ជាក់ថា សញ្ញាកុមារអូទីស្សឹម ហើយត្រូវចេះផ្តល់ក្តីសង្ឃឹមដល់ពួកគេជាថ្មី
#គំនិតរកស៊ីJune 23 2025
ចិញ្ចឹមបង្កងនៅជិតភ្នំជាយដែន តែលក់២៥ខេត្តក្រុង ចិញ្ចឹមមិនទាន់ភ្ញៀវហូប
#កីឡាJune 23 2025
គ្មានអ្វីមានតម្លៃជាងសុខភាពទេ! ទម្លាប់ ១នេះ កុំឱ្យអ្នកចូលពេទ្យអស់លុយច្រើនពេលឈឺម្តងៗ
#ព័ត៌មានJune 22 2025
កម្ពុជារឹងមាំ! ក្រសួង. បញ្ជាក់ថា កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈ
#ជំងឺJune 22 2025
ប្រយ័ត្នផង! នេះជាសញ្ញាបញ្ជាក់ថា អ្នកអាចមានផ្ទុកមេរោគដស៍ក្នុងខ្លួន
#អាហារJune 21 2025
ភេសជ្ជៈ ៣ពេលព្រឹកនេះជារនាំងការពារមហារីកថ្លើម រលាកថ្លើម ក្រិនថ្លើមល្អបំផុត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia