អាហារ
ភេសជ្ជៈ ៣ពេលព្រឹកនេះជារនាំងការពារមហារីកថ្លើម រលាកថ្លើម ក្រិនថ្លើមល្អបំផុត
Tror Sopheap
June 21 2025
1.5 K views

ថ្លើមប្រៀបដូចជារោងចក្រដ៏សំខាន់មួយក្នុងរាងកាយរបស់មនុស្សគ្រប់គ្នា។ ព្រោះថ្លើមមានតួនាទីដូចជាលាង​សម្អាត​ឈាម បញ្ចូលជាតិពុលចេញពី​រាងកាយ​ ជួយ​រក្សាទុក​វីតាមីន និង​ជាតិ​រ៉ែ​សំខាន់ៗ ចិញ្វឹមរាងកាយទាំងមូល។​ ហើយថ្លើមរបស់អ្នកមានសមត្ថភាពអាចច្រោះឈាម១លីត្រកន្លះក្នុងមួយនាទី។ បើថ្លើមរបស់អ្នកមានជំងឺណាមួយ រាងកាយរបស់អ្នកក៏មានបញ្ហាដែរ។ ភេសជ្ជៈ៣ផឹកពេលព្រឹករនាំងការពារថ្លើមចេញពីជំងឺ៖

១. ផឹកកាហ្វេពេលព្រឹកជួយពង្រឹងសុខភាពមុខងារថ្លើមបានល្អបំផុត។ ព្រោះនៅក្នុងកាហ្វេមានផ្ទុកមកនូវសារធាតុគីមីចំនួន២យ៉ាងគឺសារធាតុ Kahweol និងសារធាតុ Cafestol ជារនាំងការពារថ្លើម​របស់​អ្នកឱ្យចេញពីជំងឺមហារីកថ្លើម។ ពេលអ្នកផឹកកាហ្វេសូមកុំដាក់ស្ករច្រើន ឬអត់ស្ករកាន់តែមានប្រសិទ្ធភាពជួយថ្លើម។ ហើយជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេក៏ជាផ្នែកមួយជួយកាត់បន្ថយដំណាក់កាលលូតលាស់នៃ​ជំងឺដុះសាច់​ក្នុងថ្លើម​ផងដែរ។ អ្នកឃើញល្អទេ! ការផឹកកាហ្វេពេលព្រឹកឱ្យថ្លើមរបស់អ្នកមានសុខភាពល្អគ្មានបញ្ហាមហារីកនោះទេ។

២. បើយោងតាមរយៈគេហទំព័រ healthline ភេសជ្ជៈល្អសម្រាប់ថ្លើមនិងរាងកាយពេលព្រឹកគឺតែក្រូចឆ្មាក្តៅល្មមនេះឯង។ ជាការពិតណាស់! ការផឹកតែក្រូចឆ្មារក្ដៅៗគឺមានប្រយោជន៍ជួយបន្សាបជាតិពុលចេញពីថ្លើមបានច្រើនណាស់ ជាពិសេសជួយការពារថ្លើមចេញពីការរលាកដោយសារជាតិពុល។ សូមបញ្ជាក់ថាបងប្អូនដែលមានបញ្ហាក្រពះពោះវៀន គួរចៀសវាងផឹកមុនញុំាអាហារព្រោះអាចងាយនឹងចុកឆ្អល់ ក្រហាយក្រពះឡើងមកបាន។

៣. ផឹកទឹកទំបាំងបាយជូរពេលព្រឹកពិតជាជួយ​សុខភាពថ្លើមរបស់អ្នកបានល្អបំផុត។ ហើយភេសជ្ជៈនេះមានសមត្ថភាព​អាច​កម្ចាត់​ជាតិពុលព្រោះវាមាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​ជាតិសរសៃ​ច្រើននេះឯង។ មិនត្រឹមតែប៉ុណ្ណោះទេ! ផ្លែឈើមួយនេះមានផ្ទុកនូវ​សារធាតុប្រឆាំងអ៊ុកស៊ីតកម្មពីរយ៉ាងដែលមានប្រសិទ្ធភាពការពាររលាកថ្លើម និងក្រិនថ្លើមគឺមានសារធាតុ Naringin និងសារធាតុ Naringenin ដែលជួយបង្កើតសមត្ថភាពអង់ទីករថ្លើមប្រឆាំងនឹងជំងឺផ្សេងៗ ។ ហើយអ្នកអាចហូបផ្លែទំពាំងបាយជូរស្រស់ៗ ពេលព្រឹកក៏មានប្រសិទ្ធភាពដូចជាការផឹកទឹកទំពាំងបាយជូរដែរ។ បើអ្នកបន្ថែមទម្លាប់ហាត់ប្រាណពេលព្រឹកមួយទៀត កាន់តែធ្វើឱ្យថ្លើមរបស់អ្នកគ្មានជំងឺមហារីកថ្លើម រលាកថ្លើម និងក្រិនថ្លើមនោះទេ៕ អត្ថបទដោយ៖ ទ្រ សុភាព

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2689

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia