កញ្ញា Mint Chalida ជាតួឯកស្រីថៃដែលមានមាឌធំដាំង ស្មាបើក ដើមដៃនិងជើងធំៗតាំងពីកំណើត។ ថ្មីៗនេះនៅលើបណ្តាញសង្គម IG នាងបានផុសរូបថតបង្ហាញពីរាងដ៏ស្រស់ស្អាត ក្រោយពីនាងបានព្យាយាមថែរក្សាសម្រស់ និងសម្រករាងអស់មួយរយៈ។ អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសបានលាន់មាត់ថាតារាស្រីរូបនេះកើនសម្រស់ទ្វេដងបន្ទាប់ពីនាងស្រកគីឡូ ។ ចង់ដឹងថាតារាស្រីរូបនេះមានក្បួនថែរក្សារាងបែបណាខ្លះទើបមានរាងស្អាតយ៉ាងនេះ តោះទៅអានអត្ថបទខាងក្រោម។
តួរឯកស្រីកញ្ញា Mint Chalida ត្រូវបានគេដឹងថានាងជាមិត្តសម្លាញ់ជាមួយកញ្ញា Maidavika រាជនីកំពូលសម្រកគីឡូប្រចាំប្រទេសថៃ។ បើតាមការសង្កេតមួយរយៈចុងក្រោយមកនេះតារាស្រីទាំងពីតែងតែផុសរូបទាក់ទងជាមួយការហាត់ប្រាណ ញ៉ាំអាហារជាមួយគ្នាជាញឹកញាប់។ ជាហេតុធ្វើឱ្យគេដឹងថាតារាទាំងពីរនេះមានក្បួនក្នុងការសម្រករាងដូចគ្នា។ ជារឿយៗ Mint តែងតែបង្ហាញពីរបបអាហារញ៉ាំរបស់នាងជារៀងរាល់ថ្ងៃ Mint តែញ៉ាំទឹកក្រូចឆ្មាមួយកែវនៅពេលព្រឹក បន្ទាប់មកនាងញ៉ាំនំបុ័ងដើម្បីធ្វើជាអាហារពេលព្រឹករបស់នាង។ ពេលថ្ងៃត្រង់តារាស្រីរូបនេះតែងតែញ៉ាំ អាហារបែបសុខភាពដូចជាទ្រូងមាន់ សាច់ត្រី ពងទា ទឹកផ្លែឈើចម្រុះ ទឹកដូង ទឹកក្រូចច្របាច់ ប៊ឺក្រឡុក និងទឹកគីវីជាដើម។ ដោយឡែកចំពោះអាហារពេលល្ងាចវិញភាគច្រើននាងចូលចិត្តញ៉ាំអាហារវីតាមីនដូចជា សាច់គោ និងប្រភេទបន្លែដូចជាការ៉ុត ផ្សិត ខ្ទឹមបានរាំង សាឡាត់ និងប៉េងប៉ោះ។
មិនតែប៉ុណ្ណោះក្រៅពីមានទម្លាប់ញ៉ាំអាហារបែបសុខភាព Mint ចូលចិត្តហែលទឹក រត់ប្រណាំងផងដែរ។ នៅពេលក្រោកពីគេងពេលព្រឹក នាងតែងតែរត់ហាត់ប្រាណយ៉ាងហោចណាស់ក៏ ២ ទៅ ៣ គីឡូម៉ែត្រដែរ។ អាថ៌កំបាំងពិសេសដែលធ្វើឱ្យចង្កេះរបស់នាងតូចដូចជាចង្កេះអង្រ្កងដូចបច្ចុប្បន្ននេះ គឺនាងមានទម្លាប់ពិសេសមួយទៀតក្រៅពីដើរ នាងចូលចិត្តរាំធ្វើចលនាចង្កេះ និងលេង hula hoop ជារៀងរាល់ថ្ងៃដើម្បីឱ្យចង្កេះរបស់នាងតូច។
ទម្លាប់ល្អមួយទៀតដែល Mint Chalida តែងតែធ្វើដោយខានមិនបានគឺការហាត់ប្រាណ Mint មិនដែលខ្ជិលរឿងហាត់ប្រាណនោះទេបើទោះជាការងារសិល្បៈមមាញឹកយ៉ាងណាក៏ដោយ។ នាងចាត់ទុកការហាត់ប្រាណគឺជាថ្នាំទិព្វដែលជួយនាងឱ្យមានរាងស្អាត ក្នុងមួយថ្ងៃនាងចំណាយពេលហាត់ប្រាណរយៈ ២ម៉ោង។ ហើយក្នុងមួយថ្ងៃ នាងជ្រើសយកម៉ោងញ៉ាំអាហារតែ ៨ ម៉ោងប៉ុណ្ណោះ និងយកពេល ១៦ ម៉ោងសម្រាប់ ផឹកតែ ទឹក ឬកាហ្វេខ្មៅដើម្បីដុតកម្ចេចជាតិខ្លាញ់ក្នុងខ្លួន៕