គំនិតរកស៊ី
ជឿនលឿនណាស់! វេជ្ជ.ខ្មែររួមគ្នាបង្កើតគ្លីនិកឯកទេសភ្នែកដំបូង ជួយបានគ្រប់ជំងឺភ្នែកនៅកម្ពុជា
MC LyHouy
November 23 2022
524 views

ក្រៅពីមន្ទីរពេទ្យធំៗរបស់រដ្ឋ កន្លងមកប្រហែលជាបងប្អូនត្រូវហោះទៅក្រៅប្រទេសដូចជាថៃ​ឬវៀតណាម ទើបមានគ្លីនិកឯកទេសភ្នែក, ជាពិសេសភ្នែកទារក និងកុមារផ្ទាល់តែម្តង។ ប៉ុន្តែនៅឆ្នាំ២០១៩ វេជ្ជបណ្ឌិតឯកទេសភ្នែកកុមារជនជាតិខ្មែរមួយក្រុមបានសហការគ្នា បង្កើតគ្លីនិកឯកទេសភ្នែកកុមារដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលមានឈ្មោះថា “គ្លីនិកភ្នែកកុមារមេត្តា”

គ្លីនិកភ្នែកកុមារមេត្តា គឺជាគ្លីនិកឯកទេសភ្នែកកុមារដំបូងគេបង្អស់ក្នុងស្រុកខ្មែរដែលផ្តោតលើការមើលជំងឺទារកដែលទើបនឹងកើត រហូតដល់កុមារតូចៗ។ នៅក្នុងកិច្ចសម្ភាសផ្ទាល់រវាងHealthy Cambodia និងអ្នកគ្រូវេជ្ជបណ្ឌិត លឹម ម៉ានី ដែលជាសហស្ថាបនិកគ្លីនិកឯកទេសភ្នែកកុមារមេត្តា បានប្រាប់ឱ្យដឹងថា ទារក និងកុមារមានជំងឺភ្នែកច្រើនណាស់ដែលបងប្អូនប្រជាពលរដ្ឋខ្មែរមិនទាន់បានដឹង។ ឧទាហរណ៍ជំងឺខូចបាតភ្នែកពីកំណើត ដែលអាចធ្វើឱ្យទារកពិការភ្នែកនៅវ័យត្រឹមប៉ុន្មានខែបន្ទាប់ពីកើត ដោយសារតែឪពុកម្តាយមិនបានដឹង មិនបាននាំទារកទើបនឹងកើតទៅពិនិត្យបាតភ្នែក។ ឧទារហណ៍១ទៀត ជំងឺភ្នែកខ្ចិល ដែលនិយមកើតលើក្មេងៗវ័យចូលរៀនដំបូង ដែលពួកគាត់ព្យាយាមមើលសម្លឹងខ្លាំងពេក រហូតអាចឈានដល់ស្រលៀងភ្នែកតែម្តង និងនៅមានជំងឺច្រើនទៀតដែលអ្នកមិនដឹង។

អ្នកគ្រូវេជ្ជបណ្ឌិត លឹម ម៉ានី ក៏បានមានប្រសាសន៍បន្ថែមដែរថា ក្រៅពីទារក កុមារ យុវវ័យ ក្នុងនោះមនុស្សចាស់ក៏ប្រឈមជំងឺដូចគ្នាដែរ។ ជំងឺដែលមនុស្សវ័យកណ្តាលជួបប្រទះច្រើនជាងគេនោះ ម្ញូប, និងភ្នែកឡើងបាយ ត្រូវបកឬវះកាត់ភ្នែក។ ដោយសារតែមើលឃើញចំណុចខ្វះខាតនូវសេវាឯកទេសភ្នែកបែបនេះ អ្នកគ្រូវេជ្ជបណ្ឌិត លឹម ម៉ានី និងក្រុមវេជ្ជបណ្ឌិត៣រូបផ្សេងទៀត ដែលសុទ្ធតែជាអ្នកមានជំនាញលើស១០ឆ្នាំក្នុងការព្យាបាលភ្នែកកុមារ ភ្នែកមនុស្សចាស់ និងមានអ្នកជំនាញឯកទេសផ្នែកវែនតា បានរួមគ្នាបង្កើតគ្លីនិកភ្នែកកុមារមេត្តាឱ្យលេចរូបរាងឡើង។

ដោយសារតែគ្លីនិកឯកទេសភ្នែកកុមារមេត្តា លេចរូបរាងក្នុងនាមជាគ្លីនិកឯកទេសកុមារដំបូង មានទាំងវេជ្ជបណ្ឌិតឯកទេស អ្នកជំនាញ និងគ្រឿងបរិក្ខាគ្រប់គ្រាន់ ទើបមកទល់បច្ចុប្បន្នអាចទទួលការព្យាបាលជំងឺភ្នែកតាំងពីទារកដល់មនុស្សចាស់ ធ្វើឱ្យគ្លីនិកភ្នែកមេត្តាទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកជំងឺ ជាពិសេសឪពុកម្តាយមានកូនតូចៗ។

បច្ចុប្បន្នគ្លីនិកឯកទេសភ្នែកកុមារមេត្តា ត្រូវបានគេស្គាល់ថាជាគ្លីនិកឯកទេសភ្នែកមួយដែលផ្តោតសំខាន់បំផុតលើសេវាកម្មដូចជាពិនិត្យសុខភាពផ្នែកចាប់ពីទារកទើបនឹងកើតដល់មនុស្សចាស់ ពិគ្រោះយោបល់រកដំណោះស្រាយនៃជំងឺ, វាស់និងកាត់វែនតាសម្រាប់ប្រជាជនគ្រប់វ័យ ព្រមទាំងមានសេវាវះកាត់មួយចំនួនទៀតដូចជា ភ្នែកឡើងបាយ, ភ្នែកកន្ទុយថ្លែន, ភ្នែកស្រលៀង, និងជំងឺភ្នែកផ្សេងៗទៀតផងដែរ៕

អត្ថបទដោយ៖ កញ្ញា លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia