កីឡា
ចង់សម្រកគីឡូ! ២ទម្លាប់ពេលព្រឹកនេះ ដុតខ្លាញ់កុំឱ្យស្បែកអ្នកធ្លាក់យារ
Tror Sopheap
August 17 2025
469 views

សុខភាពជារឿងសំខាន់ក្នុងជីវិតមនុស្សម្នាក់ៗ ផងដែរ។ ពេលអ្នកធាត់អាចនាំជំងឺដាក់ខ្លួនច្រើនមុខដូចជាលើសឈាម បញ្ហាបេះដូង និងបញ្ហាផ្នែកអារម្មណ៍។ តាមលោកគ្រូ ត្រឹង ចាន់ ជាអ្នកហាត់កាយវប្បកម្ម និងជាគ្រូហាត់ប្រាណជាច្រើនឆ្នាំបានលើកឡើងថា បើអ្នកចង់សម្រកគីឡូ អ្នកគួរព្យាយាមក្រោកពេលព្រឹកហាត់ប្រាណ វាជាពេលដុតខ្លាញ់បានល្អ ហើយវាជាពេលរាងកាយអ្នកមានថាមពលផងដែរ។ គ្រាន់តែអ្នកព្យាយាមហាត់ប្រាណ ២០នាទី ហើយផឹកទឹកក្តៅបន្ថែម លទ្ធផលស្រកគីឡូរបស់អ្នកកាន់តែងាយ។ ក្រោកពេលព្រឹកហាត់ប្រាណ ដើម្បីឈ្នះអារម្មណ៍ខ្ចិល ឱ្យអ្នកឆាប់ស្រកគីឡូបានលឿនបំផុត។

លោកគ្រូបានបន្តថា ជាពិសេសបើអ្នកបានលើកដុំដែកជាលំហាត់ប្រាណធ្វើឱ្យជាតិខ្លាញ់បំលែងទៅជាសាច់ដុំលឿន។ ការលើកទម្ងន់កម្រិតល្មម(តាមកម្រិតខ្លួនឯង)ជួយបេះដូងឱ្យផលិតឈាមទៅរាងកាយ និងឈាមរត់ទៅកាន់់ខួរក្បាលបានគ្រប់គ្រាន់នៅពេលព្រឹកផងដែរ។ វាជួយកម្ចាត់ជាតិពុលពីរាងកាយ និងបញ្ចុះគីឡូឱ្យមានសុខភាពល្អ។ មានរឿងមួយទៀត អ្នកគួរធ្វើបន្ថែមគឺរបរអាហារដើម្បីផ្តល់ថាមពលឱ្យរាងកាយរបស់អ្នកបន្ទាប់ពីហាត់ប្រាណហើយ ឱ្យទៅបំពេញការងារដោយមានទំនុកចិត្តបំផុត។

ហើយលោកគ្រូ ចាន់ បានលើកឡើងថា អ្នកគួរហូបអាហារជាបន្លែច្រើនប្រភេទដែលមានជាតិប្រូតេអ៊ីន និងវីតាមីន។ បើអ្នកចង់បានសុខភាពរឹងមាំ រាងកាយគ្មានខ្លាញ់ អ្នកត្រូវយកចិត្តទុកដាក់លើរបសអាហារដែលមានសុខភាពល្អ ជាពិសេសញ៉ាំផ្លែឈើមានផ្លែប៉ោម ផ្លែប័រ ផ្លែចេក និងបន្លែមានបន្លែសាឡាត ស្ពៃ និងស៊ុតនៅពេលព្រឹក ដើម្បីគីឡូរបស់អ្នកស្រកតាមហ្នឹងដែរ។ ប៉ុន្តែបើអ្នកមិនកាត់បន្ថយជាតិស្ករ និងហូបអាហារដដែលដូចដើមនោះ ទោះបីអ្នកខំលំហាត់ប្រាណ រាងកាយរបស់អ្នកបន្តផ្ទុកខ្លាញ់ច្រើនដែរ។

តាមលោកគ្រូ ត្រឹង ចាន់បាននិយាយថា អ្នកធ្វើលំហាត់ប្រាណលើកទម្ងន់ជួយឱ្យស្បែកអ្នកតឹង(ស្អាត) គ្មានភាពយារ និងធ្វើឱ្យរាងកាយ និងកម្លាំងរបស់អ្នកខ្លាំងជាងមុន។ ចំពោះអ្នកមានស្បែងយារ ទោះបីគាត់តមអាហារ គ្មានលំហាត់ប្រាណត្រឹមត្រូវ នេះជាបញ្ហាដែលធ្វើឱ្យគាត់មានជាតិនៅត្រង់ក្បាលពោះ។ ពេលអ្នកធ្វើលំហាត់ប្រាណត្រឹមត្រូវ វាដុតជាតិខ្លាញ់បានល្អកន្លែងក្បាលពោះនេះឯង៕ អ្នកអាចទាក់ទំនងលោកគ្រូត្រឹង ចាន់ Tring Chan  0972324527 Trainer

 អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2773

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia