ជំងឺ
មករដូវឈឺចុកចាប់់ខ្លាំង ស្រីៗគួរផឹកភេសជ្ជៈជួយកាត់បន្ថយការឈឺចុក៣មុខនេះ
Thida Pet
January 5 2024
2.6 K views

វដ្ដរដូវរបស់មនុស្សស្រីតែងតែមកជាប្រចាំខែ ក៏ប៉ុន្ដែមានមនុស្សស្រីជាច្រើនគាត់មានបញ្ហាឈឺចុកចាប់ខ្លាំងស្ទើរតែរាល់ខែ ដល់ថ្នាក់ដល់ខែថ្ងៃមករដូវម្ដងគាត់មានអារម្មណ៍ថាធុញនិង ពិបាកក្នុងខ្លួនខ្លាំងបំផុត។

ជាការពិតណាស់ ពេលមករដូវស្រីៗគ្រប់រូបសុទ្ធតែឆ្លងកាត់អាការឈឺចុកចាប់ ចុកចង្កេះ ចុកខ្នងជាដើម ក៏ប៉ុន្ដែករណីនេះគឺជាករណីធម្មជាតិ ក៏ប៉ុន្ដែបើអាការឈឺចុកខ្លាំងរុំារ៉ៃមិនបាត់​ក៏អាចបញ្ជាក់ថាសុខភាពរបស់អ្នកមិនសូវល្អប៉ុន្មានទេ។ ដូច្នេះដើម្បីឱ្យកាន់តែច្បាស់គួរពិភាក្សាជាមួយពេទ្យជំនាញជាមុនសិនដើម្បីឱ្យប្រាកដថាអ្នកមិនបានបញ្ហាអ្វី។ លើសពីនេះយើងសូមណែនាំភេសជ្ជៈ៣មុខដែលស្រីៗមានបញ្ហាឈឺចុកចាប់ខ្លាំងពេលមករដូវអាចសាកល្បងផឹកបាន។ ភេសជ្ជៈទាំងនេះអាចជួយកាត់បន្ថយអាការឈឺចុកចាប់បានច្រើនណាស់។

១. ទឹក​ខ្ញី៖ ទឹកខ្ញី​ក៏​ជា​ភេសជ្ជៈ​មួយ​ក្នុង​ចំណោម​ភេសជ្ជៈ​ដើម្បី​បំបាត់​ការ​ឈឺចាប់​ពេល​មាន​រដូវ​។ ខ្ញីមានសារធាតុប្រឆាំងនឹងការរលាកដែលអាចជួយបន្ថយការឈឺចាប់។ លើសពីនេះ គ្រឿងទេសដែលងាយស្រួលរកមួយប្រភេទនេះ ក៏អាចរារាំងការផលិតprostaglandins ដែលអាចបង្កឱ្យមានការកន្ត្រាក់ខ្លាំង។របៀបធ្វើគ្រាន់តែចិតខ្ញីស្តើងៗ ដាក់ចូលក្នុងទឹកដាំ រម្ងាស់៥នាទី ទុកឱ្យឧណ្ហៗរួចសឹមផឹក។

២.តែបៃតង៖ គឺជាប្រភេទតែដែលមានផលិតចេញពីស្លឹក Camellia sinensis ស្ងួតតែដែលមានប្រវត្តិនៅប្រទេសចិនរាប់ពាន់ឆ្នាំមកហើយ។តាមការសិក្សាលើស្រ្តី១១៨៣នាក់បានរកឃើញថាការផឹកតែបៃតងវាមានសារធាតុអុកស៊ីតកម្មជួយការពារការរលាកនិងជួយទៅ បំបាត់អាការហើមពោះការឈឺចុកចាប់អំឡុងពេលមករដូវរបស់ស្រ្តីបាន​រួមទាំងមានផ្ទុកសារធាតុ L-theanineជួយបន្ធូរអារម្មណ៍តានតឹងធ្វើឱ្យអារម្មណ៍ស្ងប់ផងដែរ។(បញ្ជាក់មិនមែនតែបៃតងដាក់ទឹកដោះគោឡើយ)

ក្រៅពីផឹកភេសជ្ជៈ២មុខនេះស្រីៗអាចធ្វើលំហាត់ប្រាណ១នេះបាននៅអំឡុងពេលមករដូវ បានអារម្មណ៍ថាមិនស្រួលក្នុងខ្លួន ហាត់ហើយជួយឱ្យស្រួលខ្លូនជាងមុនច្រើន។

៣.ផឹកទឹកក្ដៅឧណ្ហៗ ៖ជាការពិតណាស់ ទឹកគឺមានប្រយោជន៍ខ្លាំងមែនទែសម្រាប់សុខភាពរបស់មនុស្សស្រី។ ព្រោះបើមានទម្លាប់ផឹកទឹកបានគ្រប់គ្រាន់គឺជួយបំពេញជាតិទឹកនៅក្នុងរាងកាយ ការពារអស់កម្លាំងខ្សោះជាតិទឹក ស្បែកស្ងួត ឈឺក្បាលវិលមុខជាដើម។ ដូច្នេះហើយ អ្នកអាចផឹកក្ដៅឧណ្ហក៏បានទឹកធម្មតាក៏បានឱ្យបានគ្រប់គ្រាប់ប្រចាំបាន។

៤.អនាម័យនៅតំបន់ទ្វារមាស៖ ការធ្វើអនាម័យនៅអំឡុងពេលមករដូវគឺសំខាន់ណាស់។ ជាពិសេសអំឡុងពេលមករដូវ ។ ក៏ព្រោះថាការធ្វើអនាម័យពេលនេះ អាចជួយស្រីៗកាត់បន្ថយបញ្ហារលាករមាស់ឡើងរោលលើទ្វារមាសចៀសវាងធ្លាក់ឡើងមក។ ចំណុចពិសេស១ទៀតត្រូវផ្លាស់ប្ដូរខោក្នុងនិងសំឡីអនាម័យឱ្យបានត្រឹមត្រូវ និងប្រើប្រាស់សាប៊ូលាងសម្អាតទ្វារមាសដែលមានជាតិកាត់នឹងក្លិនខ្លាំងព្រោះអាចទៅសម្លាប់បាក់តេរីអាក្រក់នៅក្នុងទ្វារមាសបង្កជាបញ្ហាខ្លាំងលើសដើម។ នេះបើយោងតាមយោងតាមវេជ្ជបណ្ឌិតវ៉ាយ ឌីណាថាន ពន្យល់ពីទម្លាប់អាក្រក់ដែលស្រ្តីមិនចាប់អារម្មណ៍ គឺស្លៀកខោក្នុងតឹងៗខ្លាំង ស្លៀកខោក្នុងសើមព្រោះថាអាចបង្កជាមេរោគ បាក់តេរីអាក្រក់ៗមកបំផ្លាញសុខភាពរបស់អ្នកទ្វេដង។ សរុបមកពេលមករដូវកុំភ្លេចធ្វើអនាម័យឱ្យបានត្រឹមត្រូវប្ដូរសំឡី​និងខោក្នុងឱ្យបានទៀងទាត់។

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1267

អត្ថបទថ្មីៗ
#ព័ត៌មានJune 28 2025
ក្រសួងសុខាភិបាលខ្មែរយើងអនុញ្ញាតិឱ្យប្រើថ្នាំចាក់ ១ប្រភេទនេះបង្ការជំងឺអេដស៍ ៩៥%
#ជំងឺJune 27 2025
ប្រយ័ត្ន! ៥រោគសញ្ញាបញ្ជាក់ថាតម្រងនោមអ្នកខ្សោយ ឬជិតខូច
#អាហារJune 27 2025
លក់ពេញផ្សារ! ផ្លែឈើខ្មែរ ១នេះស្រូបខ្លាញ់ក្នុងសរសៃឈាមកុំឱ្យស្ទះ ឬដាច់
#អត្ថបទ PRJune 27 2025
អបអរសាទរ! មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ទទួលបានពានរង្វាន់មន្ទីរពេទ្យឆ្នើមប្រចាំឆ្នាំ២០២៥ពីស្ថាប័ន Global Health Asia Pacific Awards
#ចិត្តសាស្ត្រJune 26 2025
អ្នកចិត្តសាស្រ្តរកឃើញថា គំនិតអស្ចារ្យ ១០នេះ ប្តូរការគិតឱ្យអ្នកមានថាមពល កុំឱ្យដាច់ខ្សែផ្លូវចិត្ត
#ជំងឺJune 26 2025
អ្នកចូលចិត្តកាហ្វេ និងភេសជ្ជៈបែបនេះ ត្រៀមខ្លួនខូចតម្រងនោម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia