ជំងឺ
កត្តាចម្បងដែលធ្វើឱ្យអ្នកមានអាការៈញ័រទ្រូងនឹង អាចមានជំងឺធ្ងន់ធ្ងរមួយចំនួន

អ្វីដែលអ្នកយល់ឃើញនៅពេលមានអារម្មណ៍ថាញ័រទ្រូង គឺបេះដូង​ហាក់ដូចជាលោតរំលងចង្វាក់ឬខុសចង្វាក់ជាដើម។ទោះបីជា អ្នកអាចមានអារម្មណ៍គួរឱ្យខ្លាចក៏ដោយ ភាគច្រើនមិនធ្ងន់ធ្ងរ និងកម្រត្រូវការការព្យាបាលណាស់។ ការដឹងពីអ្វីដែលធ្វើឱ្យអ្នកមានអារម្មណ៍​ចំពោះបេះដូង អាចធ្វើឱ្យអ្នកភ័យស្លន់ស្លោ នៅពេលវាកើតឡើងម្ដងៗ ហើយបង្ខំឱ្យអ្នកត្រូវហៅទូរស័ព្ទទៅវេជ្ជបណ្ឌិតឬទៅជួប នៅពេលភ្លាមៗនោះ។ខាងក្រោមនេះជាកត្តាមួយចំនួនដែលបណ្ដាលឱ្យអ្នកមានអារម្មណ៍ថា ញ័រទ្រូង៖

ភាពតានតឹង និងការថប់អារម្មណ៍

អារម្មណ៍មានការប៉ះពាល់ខ្លាំង(ទាំងសប្បាយនិងកើតទុក្ខ) អាចបង្កឱ្យមានការបញ្ចេញអរម៉ូនដែលបង្កើនល្បឿនចង្វាក់បេះដូងរបស់អ្នក។ការប៉ះទង្គិចផ្លូវអារម្មណ៍ភ័យស្លន់ស្លោ គឺជាការភ័យខ្លាចខ្លាំងដែលអាចមានរយៈពេល ពីរបីនាទី។ រោគសញ្ញារួមមាន បេះដូងលោតញាប់, បែកញើសជាពិសេសស្អិតចុងដៃជើង, ញាក់, ពិបាកដកដង្ហើម និងឈឺទ្រូង ហើយការភ័យស្លន់ស្លោនេះ អាចមានអារម្មណ៍ដូចជា ចង់គាំងបេះដូង។

ធ្វើលំហាត់ប្រាណ

ការហាត់ប្រាណ គឺល្អសម្រាប់សុខភាពរបស់អ្នក។ការប្រណាំងលឿនឬការរត់ ជិះកង់ក្នុងផ្ទះ ខ្លាំងពេក នឹងធ្វើអោយបេះដូងលោតលឿន អាចជួយឱ្យបេះដូងរបស់អ្នកច្របាច់ឈាមបន្ថែមទៀតដើម្បីផ្តល់ថាមពល​ តាមរយៈការហាត់ប្រាណ។ ប្រសិនបើបេះដូងរបស់អ្នកលោតខ្លាំងឬញាប់ គឺអាចបណ្តាលមកពីអ្នកមិនបាន​ហត់បែបនេះអស់មួយរយៈ នេះក៏មិនមានបញ្ហាអ្វីដែរ។បើមានជំងឺចង្វាក់បេះដូងលោតមិនទៀងទាត់ឬចង្វាក់បេះដូងលោតមិនធម្មតា ក៏អាចបណ្តាលឱ្យញ័រទ្រូងនៅពេលអ្នកហាត់ប្រាណផងដែរ។ 

ជាតិកាហ្វេអ៊ីន

​ជាតិកាហ្វេអ៊ីនគឺជាភ្នាក់ងាររំញោចមួយដែលបង្កើនចង្វាក់បេះដូងរបស់អ្នក នៅពេល អ្នកទទួលទាន កាហ្វេ ភេសជ្ជៈតែសូកូឡា ឬប្រភពផ្សេងទៀត។ ការសិក្សាមួយបានរកឃើញថាជាតិកាហ្វេអ៊ីន ដែលទទួលបានពីកាហ្វេ តែ និងសូកូឡាទំនងជាមិនបណ្តាលឱ្យក្រហាយទ្រូងចំពោះមនុស្សដែលមានបេះដូងមានសុខភាពល្អនោះទេ។

ជាតិនីកូទីន

សារធាតុគីមីដែលមាននៅក្នុង បារី និងផលិតផលថ្នាំជក់ផ្សេងទៀត។នីកូទីន បង្កើនសម្ពាធឈាមរបស់អ្នក និងបង្កើនល្បឿនចង្វាក់បេះដូង។ ការឈប់ជក់បារី គឺជារឿងមួយដែលល្អបំផុតដែលអ្នកត្រូវធ្វើសម្រាប់សុខភាពបេះដូងរបស់អ្នក​។ អ្នកមានអាការៈញ័រទ្រូង ក៏អាចជារោគសញ្ញានៃការ​ឈប់ជក់បារីពេលដំបូង ប៉ុន្តែនិងបាត់ទៅវិញក្នុងរយៈពេលពី ៣ទៅ៤ សប្តាហ៍បន្ទាប់ពីអ្នកឈប់ជក់បារី។

ការផ្លាស់ប្តូរអ័រម៉ូន

ស្ត្រីអាចកត់សម្គាល់ឃើញថាចង្វាក់បេះដូងលោតលឿននៅពេលពួកគេមានរដូវ ពេលមានផ្ទៃពោះ ពេលជិតអស់រដូវ ឬនៅពេលអស់រដូវ។ មូលហេតុ គឺដោយសារមានការប្រែប្រួលកម្រិតអរម៉ូន ប៉ុន្តែនេះជាករណីណ្តោះអាសន្នប៉ុណ្ណោះ ហើយគ្មានហេតុផលគួរឱ្យព្រួយបារម្ភទេ។ សម្រាប់ស្រ្តីមានផ្ទៃពោះ ការញ័រទ្រូងអាចមានបើសិនមានភាពស្លេកស្លាំង ដែលមានន័យថាអ្នកមិនមានកោសិកាឈាមក្រហមគ្រប់គ្រាន់ដែលផ្ទុកអុកស៊ីសែននៅទូទាំងខ្លួននិងការផ្គត់ផ្គង់ដល់ទារកទេ។   

គ្រុន

​អំឡុងពេលមានជំងឺ រាងកាយរបស់អ្នកនិងប្រើថាមពលក្នុង ល្បឿនលឿនជាងធម្មតានិងអាចប៉ះពាល់ដល់បេះដូង ដែលកំណត់បានជា ការញ័រទ្រូង។ ជាធម្មតាសីតុណ្ហភាពរបស់អ្នកត្រូវការលើសពី ៣៨អង្សារ និងអាចប៉ះពាល់ដល់ចង្វាក់បេះដូងរបស់អ្នក។

ការប្រើប្រាស់ថ្នាំមួយចំនួន

​ថ្នាំមួយចំនួនដែលមានវេជ្ជបញ្ជានិងគ្មានវេជ្ជបញ្ជាបង្កឱ្យមានការក្រហាយទ្រូងជាផលរំខានរួមទាំងៈថ្នាំអង់ទីប៊ីយោទិចប្រឆាំងនឹងមេរោគ,ថ្នាំជំងឺហឺត,ថ្នាំក្អកនិងត្រជាក់,ថ្នាំគ្រាប់របបអាហារ,ថ្នាំព្យាបាលជំងឺលើសឈាម,ថ្នាំព្យាបាលជំងឺពកក​ និងថ្នាំឱសថបុរាណ.ល.។ប្រសិនបើអ្នកប្រើថ្នាំប្រភេទនេះមួយឬច្រើន សូមសួរគ្រូពេទ្យថាតើវាអាចប៉ះពាល់ដល់ចង្វាក់បេះដូងរបស់អ្នកដែរឬទេ។ កុំរំលងការប្រាប់ថ្នាំណាមួយមុនពេល អ្នកពិគ្រោះជាមួយគ្រូពេទ្យ។

ជាតិស្ករក្នុងឈាមទាប

តើអ្នកធ្លាប់កត់សំគាល់ថាអ្នកមានអារម្មណ៍ញ័រញ័រនិងខ្សោយនៅពេលដែលអ្នកខកខានញុំាអាហារទេ? វាក៏អាចនាំឱ្យមានការញ័រទ្រូងផងដែរ។

ជំងឺក្រពេញទីរ៉ូអ៊ីត​(ពកក)

ក្រពេញទីរ៉ូអ៊ីត​គឺជាក្រពេញ ដែលមានរាងដូចមេអំបៅនៅ ក របស់អ្នក។ មាននាទីបង្កើតអរម៉ូនដែលជួយគ្រប់គ្រងការរំលាយអាហាររបស់អ្នកនិងមុខងារផ្សេងៗទៀត។ ក្រពេញទីរ៉ូអ៊ីត (ហៅថា hyperthyroidism) អាចបង្កើតអរម៉ូនទីរ៉ូអ៊ីតច្រើនពេក ដែល អាចបង្កើនល្បឿនបេះដូងអ្នកយ៉ាងខ្លាំង​។ ការលេបថ្នាំអរម៉ូនទីរ៉ូអ៊ីតច្រើនពេកដើម្បីព្យាបាលក្រពេញទីរ៉ូអ៊ីតដែលមិនអាចផលិតអរម៉ូនបាន (ហៅថាការថយចុះអរម៉ូនទីរ៉ូអ៊ីត) ក៏អាចបង្កើនចង្វាក់បេះដូងរបស់អ្នកដែរ។   

បញ្ហាចង្វាក់បេះដូង

ពេលខ្លះចង្វាក់បេះដូងលោតមិនទៀងទាត់និងមានជំងឺបេះដូងជាច្រើនទៀត ​ដែលបណ្តាលឱ្យញ័រទ្រូងផងដែរ។ 

សុរា

ប្រសិនបើអ្នកផឹកច្រើន​ជាងធម្មតាអ្នកអាចមានអារម្មណ៍ថាចង្វាក់បេះដូងលោតលឿនជាងមុន។ ច្រើនតែកើតឡើងនៅថ្ងៃវិស្សមកាលឬចុងសប្តាហ៍​ហៅថា“ រោគសញ្ញាបេះដូងវិស្សមកាល” ។ ប៉ុន្តែសម្រាប់មនុស្សមួយចំនួនវាអាចកើតឡើងសូម្បីតែនៅពេលពួកគេផឹកតែបន្តិចក្ដី។

កូកាអ៊ីននិងគ្រឿងញៀន​ផ្សេងទៀត

គ្រឿងញៀនខុសច្បាប់ដូចជា ថ្នាំអំហ្វេតាមីន កូកាអ៊ីន និងអេសស្តាស៊ី បង្កគ្រោះថ្នាក់ដល់បេះដូង។ កូកាអ៊ីន បង្កើនសម្ពាធឈាមបង្កើនចង្វាក់បេះ​ដូងនិងបំផ្លាញសាច់ដុំបេះដូង។

ប្រសិនបើអ្នកមានសុខភាពល្អអ្នកប្រហែលជាមិនចាំបាច់ព្រួយបារម្ភអំពីការញ័រទ្រូងដែលកើតឡើងម្តងក្នុងមួយវិនាទីហើយមានរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ ប៉ុន្តែ ត្រូវណាត់ជួបគ្រូពេទ្យប្រសិនបើមានញឹកញាប់ឬអ្នកមានរោគសញ្ញាដូចនេះ​ ឈឺទ្រូងឬសម្ពាធ,ដង្ហើមខ្លី,វិលមុខ,ដួលសន្លប់.ល.។

ការពិនិត្យដើម្បីស្វែងរកមូលហេតុ

ការធ្វើតេស្តទាំងនេះអាចជួយឱ្យគ្រូពេទ្យរបស់ អ្នករកឃើញ នូវអ្វីដែលកំពុងកើតឡើង៖ វាស់សង្វាក់បេះដូង(ECG)  ការធ្វើតេស្តនេះរកមើលបញ្ហាជាមួយសញ្ញាការគ្រប់គ្រងចង្វាក់បេះដូងរបស់អ្នក , ពិនិត្យអេកូបេះដូង(Echocardiogram)  ការធ្វើតេស្តនេះប្រើរលកសំឡេងដើម្បីបង្កើតរូបភាពបេះដូងរបស់អ្នកអាចរកឃើញបញ្ហាជាមួយនឹងរចនាសម្ព័ន្ធបេះដូងរបស់អ្នក​ , ពាក់ម៉ូនីទ័រ (Holter)  អ្នកពាក់ ECG ដែលអាចយកតាមខ្លួនបានពី ២៤ ទៅ ៧២ ម៉ោងក្នុងពេលតែមួយដើម្បីរកបញ្ហា៕ ​

សម្រួលអត្ថបទ៖ លី ប៊ុនធឿន

ប្រភព៖  webmd.com

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia