កុមារ
របៀបរបបចិញ្ចឹមកូនបែបផ្ដាច់ការចិន ជួយឱ្យកូនខ្លាំង ពូកែ និងឆ្លាត ដែលអ្នកគួររៀនសូត្រតាម

បើយោងតាម Parenting Science បានលើកឡើងថា លោក James Flynn បានធ្វើការវិភាគលើការសិក្សាកន្លងមកអំពី សមិទ្ធផល និង IQ គាត់រកឃើញថា ភាគច្រើនជនជាតិចិនផ្ដល់លើលទ្ធផលជាជាងកកម្រិតIQ។ ហេតុអ្វីទៅ?

នៅក្នុងនោះ លោកសាស្ដ្រចារ្យច្បាប់ Yale Amy Chua បាននិយាយថា គេសិក្សារបស់ឃើញ ម្ដាយជនជាតិចិនជោគជ័យលើការចិញ្ចឹមកូន ដោយសារតែពួកគេបង្កើនភាពតឹងរឹងជាងម្ដាយលោកខាងលិច។ ជាការពិតណាស់ មានភស្ដុតាងមួយចំនួនបានលើកឡើងថា ឪពុកម្ដាយបានកំណត់លទ្ធផលខ្ពស់ចំពោះការសិក្សារបស់កូនៗនៅសាលា។ មួយវិញទៀត ឪពុកម្ដាយចិនបានចំណាយពេលវេលាជាច្រើនក្នុងការជំរុញឱ្យកូនរបស់ពួកគេសិក្សាច្រើន អនុវត្តច្រើន និងសម្រេចលទ្ធផលឱ្យបានខ្ពស់។

ជាការពិតណាស់ ឪពុកម្ដាយចិនភាគច្រើនប្រើប្រាស់សិទ្ធជាឪពុកម្ដាយ ដើម្បីឱ្យកូនរបស់ពួកគេខិតខំរៀនសូត្រជាជាងឪពុកម្ដាយលោកខាងលិច។ នៅក្នុងនោះ ការស្រាវជ្រាវជាច្រើនទស្សវត្សរ៍បានបង្ហាញថា ក្មេងជនជាតិចិនមានគុណសម្បត្តិធំៗចំនួន២គឺ៖

១.ឪពុកម្ដាយសង្កត់ធ្ងន់លើការខិតខំប្រឹងប្រែងមិនមែនសមត្ថភាពពីកំណើតនោះទេ។

២.មិត្តភ័ក្ដិរបស់កុមារតែងគាំទ្រគ្នាទៅវិញទៅមកនៅពេលពួកគេខិតខំធ្វើការនៅសាលា។

គួរបញ្ជាក់ថា ជនជាតិចិនមានជំនឿថា មានតែការខិតខំប្រឹងប្រែងនោះទេដែលទទួលបានជោគជ័យ ហើយការខិតខំប្រឹងប្រែងគឺធាតុផ្សំសំខាន់នៃភាពជោគជ័យរបស់ជនជាតិចិន។ ជាពិសេសម្ដាយជនជាតិនិយាយថា ពួកគេបង្រៀនកូនខិតខំប្រឹងប្រែង កុំចុះចាញ់។

បើយោងតាមការស្រាវជ្រាវរបស់លោក James Flynn បានបង្ហាញថា របៀបដែលឪពុកម្ដាយចិនចិញ្ចឹមកូនច្បាស់លាស់ និងបង្រៀនឱ្យកូនរបស់ពួកគេខ្លាំង ពូកែ ឆ្លាតរួមមាន៖

១.ឪពុកម្ដាយចិញ្ចឹមកូនបែបផ្ដាច់ការ ដោយមានភាពស្រលាញ់ ប៉ុន្តែអ្វីៗស្ថិតក្រោមការគ្រប់គ្រងរបស់ឪពុកម្ដាយ។ ចំពោះអ្នកវិញអាចប្រើវិធីបែបនេះបាន ប៉ុន្តែមិនត្រូវផ្ដាច់ការខ្លាំងពេកនោះទេ។

២.ឪពុកម្ដាយចិញ្ចឹមកូនបែបតឹងរឹង ប៉ុន្តែក៏នៅតែមានភាពស្និទ្ធស្នាលជាមួយកូនៗរបស់ពួកគេដែរ។ មួយវិញទៀត ទំនាក់ទំនងរវាងកូន និងឪពុកម្ដាយចិនមានភាពស៊ីជម្រៅ។

៣.ការចិញ្ចឹមកូនរបស់ជនជាតិចិនមានភាពច្បាស់លាស់ និងមានប្រយោជន៍ចំពោះអនាគតរបស់កូន ដែលពួគគេជឿលើការខិតខំប្រឹងប្រែង មិនចុះចាញ់នោះទេ។

ដូច្នេះរាល់ចំណុចខាងលើនេះជាក្បួនជាច្បាប់នៃការចិញ្ចឹមកូនរបស់ជនជាតិចិនប៉ុណ្ណោះ ប៉ុន្តែយើងអាចយកមកកែច្នៃជាការចិញ្ចឹមកូនរបស់យើងបាន ចំណាំថា មិនត្រូវប្រើសិទ្ធផ្ដាច់ការពេកនោះទេ ។


Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJune 26 2025
អ្នកចិត្តសាស្រ្តរកឃើញថា គំនិតអស្ចារ្យ ១០នេះ ប្តូរការគិតឱ្យអ្នកមានថាមពល កុំឱ្យដាច់ខ្សែផ្លូវចិត្ត
#ជំងឺJune 26 2025
អ្នកចូលចិត្តកាហ្វេ និងភេសជ្ជៈបែបនេះ ត្រៀមខ្លួនខូចតម្រងនោម
#អាហារJune 25 2025
អ្នកពិសាភេសជ្ជៈ ១នេះ លាងជាតិពុល ហើយកុំឱ្យមានគ្រួសក្នុងតម្រងនោម
#ព័ត៌មានJune 25 2025
សូមប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដថ្មីចំនួន ៣នាក់
#ព័ត៌មានJune 24 2025
ឱ្យខ្មែរជួយខ្មែរ! អាជីវករលក់បន្លែផ្លែឈើផ្សារបន្លែ ភួ ពុយ ក្រុងបាត់ដំបង សុំឱ្យជួយគាំទ្រផលិតផលក្នុងស្រុក
#ព័ត៌មានJune 24 2025
ថែខ្លួនបន្តិច! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដ ៣នាក់ ហើយជា ៣នាក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia