ព័ត៌មាន
លោកស្រី Karcz ប្រាប់ថា គ្រប់គ្នាគួរតែមកទស្សនាទន្លេមេគង្គនៃកម្ពុជាម្តងក្នុងមួយជីវិត

លោកស្រី Joanne Karcz មកបានលេងទេសចរណ៍ក្នុងស្រុកខ្មែរយើង រហូតគាត់បានអារម្មណ៍ថា “ខ្ញុំពិតជាទទួលបានបទពិសោធន៍ក្នុងដំណើរទេសចរណ៍នៅប្រទេសកម្ពុជា វាជាអារម្មណ៍មួយដែលមានតម្លៃលើសពីប្រាសាទអង្គរវត្ត”។ មានបរទេសភាគច្រើនមកលេងអង្គវត្តតែប៉ុណ្ណោះ ប៉ុន្តែដែនដីដ៏មានមន្តស្នេហ៍ក្នុងស្រុកខ្មែរនេះ បានទាញបេះដូងភ្ញៀវទេសចរណ៍ឱ្យមកទស្សនាមានអារម្មណ៍ថាត្រជាក់ចិត្តណាស់។ បន្ទាប់ពីលោកស្រី Karcz បានទៅលេងអង្គវត្តហើយគាត់បានទៅជិះទូកកម្សាន្តតាមដងទន្លេមេគង្គជាផ្នែកមួយនៃសម្រស់នៃប្រទេសកម្ពុជាយើង។

ពេលលោកស្រី Karcz បានធ្វើដំណើរតាមទន្លេមេគង្គដែលសម្លឹងមើលឃើញដីល្បាប់ដែលផ្តល់ឱ្យជីវិតក្មេងៗ បានស្រែកចេញពីច្រាំងទន្លេយ៉ាងរីករាយ ហើយមានសាឡាងដឹកកម្មករជិះម៉ូតូពីច្រាំងមួយទៅច្រាំងមួយទៀត។ ហើយគាត់បាន​មើល​ឪពុក​ម្តាយ​ដែល​ដឹកដៃ​កូន​តូច​មួយ​ឬ​ពីរ​នាក់ ហើយមានអ្នក​នេសាទ​នៅ​ម្នាក់​ឯង ឬ​នៅជា​ក្រុម​តូចៗ​ នៅក្នុងទូកតូចធំតាមដងទន្លេមេគង្គ។ អ្វីដែលកាន់តែពិសេសចំពោះអារម្មណ៍គាត់នោះ មានអ្នក​នេសាទ​ពីរ​បី​នាក់ងើបឈរ​គ្រវីដៃ​ស្វាគមន៍មកកាន់គាត់យ៉ាងរីករាយដោយមានស្នាមញញឹមផងដែរ។

ជីវិតរស់នៅតាមដងទន្លេរបស់ប្រជានខ្មែរនេះ បានធ្វើឱ្យបេះដូងរបស់គាត់មានការលង់មន្តស្នេហ៍នឹងការទស្សនាមិនចេះធុញអ្វីសោះ។ នេះជាការទស្សនាចំណីភ្នែករបស់លោកស្រី Karcz ដែលធ្វើឱ្យគាត់មានអារម្មណ៍សែនរំភើបខ្លាំងពេលឆ្លងកាត់បទពិសោធន៍ដ៏តម្លៃនេះ។ នេះជាអារម្មណ៍មួយសែនមានតម្លៃខ្លាំងណាស់ដែលជនបរទេសទទួលបានពីប្រទេសរបស់យើងគឺកម្ពុជាជាដែនដីនៃស្នាមញញឹមយ៉ាងកក់ក្តៅបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព 

ទន្លេមេគង្គសំបូរទៅដោយជីវិត ក្មេងៗស្រែកចេញពីច្រាំងទន្លេ និងសាឡាងដឹកជញ្ជូនកម្មករ និងម៉ូតូរបស់ពួកគេនៅចន្លោះច្រាំង។ រូបថត / Joanne Karcz

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3053

អត្ថបទទាក់ទង

#ព័ត៌មាន

ចេះអង់គ្លេសលឿន! ៤App នេះបង្រៀនភាសាអង់គ្លេស គ្មានយកលុយសូម្បី១រៀល
Tror Sopheap
January 21 2026
231 views

#ព័ត៌មាន

មន្ទីរពេទ្យធំ ១នេះ ប្រកាសចាក់វ៉ាក់សាំងការពារមហារីកមាត់ស្បូនដល់កុមារី អត់អស់លុយទេ
Tror Sopheap
January 21 2026
1.4 K views

#ព័ត៌មាន

ដំណឹងល្អ! ក្រុមហ៊ុន Ample និងក្រុមហ៊ុន S’trei Corporation ចុះMOUទិញគ្រាប់ស្វាយចន្ទីពីសហគមន៍ក្នុងតម្លៃសមរម្យ  
Vuthea Morn
January 21 2026
34 views

#ព័ត៌មាន

ចំណេះដឹងល្អ! ៨វិធីជួយសង្រ្គោះជីវិតអ្នកពេលពស់ចឹងដំបូង
Tror Sopheap
January 16 2026
80 views

#ព័ត៌មាន

ជូនជាដំណឹង! ប្រភេទទំនិញ ៦ប្រភេទនេះ បន្ថយអត្រាពន្ធគយ និងអាករជាពិសេស 0%
Tror Sopheap
January 6 2026
61 views

#ព័ត៌មាន

សហភាពអឺរ៉ុបបញ្ជាក់ថា ជម្លោះរវាងកម្ពុជានិងថៃ មិនត្រូវបណ្តោយឱ្យរាលដាលកាន់តែធ្ងន់ធ្ងរឡើយ
Tror Sopheap
December 18 2025
73 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia