ជំងឺ
រោគសញ្ញាបង្ហាញថាអ្នកកំពុងប្រឈមជំងឺរលាកពោះវៀន ទាំងមិនដឹងខ្លួន
Thida Pet
January 24 2024
9.2 K views

រោគសញ្ញាបង្ហាញថាអ្នកកំពុងប្រឈមជំងឺរលាកពោះវៀន ទាំងមិនដឹងខ្លួន

យោងតាមរយៈការចែករំលែករបស់វេជ្ជបណ្ឌិត អ៊ួង បញ្ញា ឯកទេសជំងឺថ្លើម ក្រពះពោះវៀន នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ បានចែករំលែកឱ្យដឹងថាជំងឺខ្សោយពោះវៀន ឬភាគច្រើនអ្នកជំងឺស្គាល់ថាជាជំងឺរលាកពោះវៀនធំ គឺជាជំងឺរ៉ាំរ៉ៃដែលបណ្តាលឱ្យឈឺពោះ និងមានបញ្ហាជាមួយនឹងចលនាពោះវៀន។

វេជ្ជបណ្ឌិត បានចែករំលែកថា ជំងឺរលាកពោះវៀន ឬហៅថាខ្សោយពោះវៀននេះអ្នកជំងឺអាចមានចេញជារោគសញ្ញាំឱ្យដឹងដូចខាងក្រោយ៖

-ឈឺពោះ និងចុកពោះ ដែលទាក់ទងនឹងចលនាពោះវៀន

-រាគ ទល់លាមក ឬទាំងពីរ

-ហើមពោះ

-ដើរខ្យល់ច្រើន

-មិនមានការធ្វើតេស្តជាក់លាក់ទេ។

តើមានការធ្វើតេស្តសម្រាប់ IBS ទេ?

• មិនមានការធ្វើតេស្តជាក់លាក់ទេ។

• ប៉ុន្តែគ្រូពេទ្យអាចដឹងថាតើអ្នកមាន IBS ដោយសួរអ្នកនូវសំណួរមួយចំនួន និងដោយការធ្វើតេស្តផ្សេងៗដើម្បីប្រាកដថាអ្នកមិនមានជំងឺអ្វីក្រៅពី IBS នោះទេ។

• ការឆ្លុះពោះវៀនធំ ពិតជាមានសារៈសំខាន់ណាស់ ដើម្បើទាត់ចោលជំងឺធ្ងន់ៗដែលមានរោគសញ្ញាប្រហាក់ប្រហែល ដូចជា ជំងឺមហារីកជាដើម ជាពិសេសអ្នកជំងឺដែលមានរោគសញ្ញាគំរាមកំហែង ដូចជា៖ មានអាយុចាប់ពី ៥០ឆ្នាំឡើងទៅ មានស្រកគីឡូដោយមិនបានព្រៀងទុក មានបាត់បង់ឈាម ឬធ្លាក់ឈាមតាមបាត និង ប្រវត្តិជំងឺរលាកពោះរៀនរាំរ៉ៃ (IBD) ឬប្រវត្តិគ្រួសារមានមហារីកពោះវៀន។

• លក្ខខណ្ឌវេជ្ជសាស្រ្តជាច្រើនអាចបណ្តាលឱ្យមានរោគសញ្ញាដូចគ្នានឹង IBS ដែរ។ ដូច្នេះវាមានសារៈសំខាន់ដែលគ្រូពេទ្យ ត្រូវពិនិត្យមើលលទ្ធភាពផ្សេងទៀត។

របបអាហារគួរញុំាចៀសវាងដើម្បីជួយអ្នកកាត់បន្ថយអាការរលាកពោះវៀនធំឱ្យប្រសើរជាងមុន

-ចៀសវាងអាហារដែលធ្វើឱ្យអាការជំងឺរលោកពោះវៀនធំកាន់តែអាក្រក់មានដូចជា អាហារផ្ដល់ឧស្ម័នច្រើនដល់អ្នក ព្យាយាមកាត់បន្ថយទឹកដោះគោ ការ៉េម និងអាហារផ្សេងទៀតដែលមានជាតិទឹកដោះគោរយៈពេល ២ សប្តាហ៍។

-ទទួលទានជាតិសរសៃច្រើនមានដូចជា បន្លែផ្លែឈើជាដើម ប្រសិនបើអ្នកមានការទល់លាមក ឬអ្នកអាចលេបថ្នាំគ្រាប់ជាតិសរសៃ ឬម្សៅ។ (ប្រសិនបើការញ៉ាំជាតិសរសៃច្រើនធ្វើឱ្យរោគសញ្ញារបស់អ្នកកាន់តែអាក្រក់ ចូរកាត់បន្ថយជាតិសរសៃវិញ។ )

-ព្យាយាមធ្វើធ្វើលំហាត់ប្រាណអោយបានទៀងទាត់រយៈពេល ពេល ២០ ទៅ ៦០នាទី យ៉ាងហោចណាស់ ៣ ទៅ ៥ ថ្ងៃក្នុងមួយសប្តាហ៍ ចំពោះលំហាត់ប្រាណគួរហាត់អាចដើរក៏បាន។ ពីព្រោះការសិក្សាបានរកឃើញថាការហាត់ប្រាណបានទៀងទាត់អាចជួយកាត់បន្ថយរោគសញ្ញាជំងឺរលាកពោះវៀនបាន។

អាស្រ័យហេតុនេះហើយប្រសិនណាបងប្អូនមានរោគសញ្ញារុំារ៉ៃដូចបានរៀបរាប់ខាងលើ សូមកុំទុកយូរគួរតែប្រញាប់ទៅជួបពេទ្យដើម្បីប្រឹក្សាជំងឺឱ្យបានត្រឹមត្រូវ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតប្រសិនណាអ្នកមានប្រវត្តិគ្រួសារកើតជំងឺរលាកពោះវៀនធំ ឬក៏មហារីកពោះវៀនធំកាន់តែត្រូវតាមដានឱ្យបានត្រឹមត្រូវ៕

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1267

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJune 26 2025
អ្នកចិត្តសាស្រ្តរកឃើញថា គំនិតអស្ចារ្យ ១០នេះ ប្តូរការគិតឱ្យអ្នកមានថាមពល កុំឱ្យដាច់ខ្សែផ្លូវចិត្ត
#ជំងឺJune 26 2025
អ្នកចូលចិត្តកាហ្វេ និងភេសជ្ជៈបែបនេះ ត្រៀមខ្លួនខូចតម្រងនោម
#អាហារJune 25 2025
អ្នកពិសាភេសជ្ជៈ ១នេះ លាងជាតិពុល ហើយកុំឱ្យមានគ្រួសក្នុងតម្រងនោម
#ព័ត៌មានJune 25 2025
សូមប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដថ្មីចំនួន ៣នាក់
#ព័ត៌មានJune 24 2025
ឱ្យខ្មែរជួយខ្មែរ! អាជីវករលក់បន្លែផ្លែឈើផ្សារបន្លែ ភួ ពុយ ក្រុងបាត់ដំបង សុំឱ្យជួយគាំទ្រផលិតផលក្នុងស្រុក
#ព័ត៌មានJune 24 2025
ថែខ្លួនបន្តិច! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដ ៣នាក់ ហើយជា ៣នាក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia