សម្រស់
ចង់បានស្បែកម៉ដ្ឋ ភ្លឺថ្លា មានសំណើម មកសាកល្បងជ្រើសរើសការប្រើត្រឹមត្រូវប្រទាលមួយប្រភេទនេះ
Phoak Mary
January 18 2021
672 views

ប្រទាលកន្ទុយក្រពើ គឺជាប្រទាលដែលត្រូវបានគេដឹងថាវាមានគុណប្រយោជន៍ច្រើនខ្លាំងណាស់ ទាំងសម្រាប់សុខ ស្បែក និងសម្រស់។ ដូច្នេះ Healthy Cambodia នឹងលើកយកពីគុណប្រយោជន៍ច្រើនយ៉ាងរបស់ប្រទាលកន្ទុយក្រពើមកជម្រាបជូនប្រិយមិត្តឱ្យបានកាន់តែច្បាស់ រួមទាំងទិកនិកដែលប្រើប្រាស់ឱ្យបាន ត្រឹមត្រូវផងដែរ។

យោងតាមគេហៈទំព័រ PharmEasy Blogបានលើកឡើងពីអត្ថប្រយោជន៍របស់ប្រទាលកន្ទុយក្រពើយ៉ាងដូច្នេះថា ៖ ប្រទាលកន្ទុយក្រពើ គឺជាបណ្ដុំសារធាតុដែលសម្បូរដោយសារជាតិចិញ្ចឹមខ្ពស់សម្រាប់ស្បែកខ្លួន មុខ និងសក់ លើសពីនេះវាជួយដល់ការរំលាយអាហារនិងថែមទាំងជួយបង្កើនភាពសាំទៀតផង។គួរបញ្ជាក់ថា វាត្រូវបានគេយកទៅផលិតជាជែលឬ សារធាតុផ្សំក្នុងគ្រឿងថែរក្សាសម្រស់ ទាំងស្បែក និងសរសៃសក់ ទាំងនេះគឺ ដោយសារតែសារធាតុដ៏សម្បូរបែបរបស់វានោះឯង។

ទន្ទឹមនឹងដែរ ខាងក្រោមនេះ គឺជាគុណប្រយោជន៍ដ៏លើសលប់របស់វាចំពោះស្បែករបស់អ្នក៖

ជួយការពារកម្ដៅថ្ងៃ៖ ប្រទាលកន្ទុយក្រពើ ត្រូវបានគេយកទៅផលិតធ្វើជាជែល ដែលមានលក្ខណៈសម្បត្តិត្រជាក់និងប្រឆាំងការរលាក។ ពិសេសជាងនេះ បប្រទាលកន្ទុយក្រពើ ត្រូវបានគេចាត់ទុកថា​ជាឱសថធម្មជាតិសម្រាប់ការការពារការលាក់ស្បែកដោយពន្លឺព្រះអាទិត្យ ឬ ស្បែកដែលឆេះ។

ជួយធ្វើឱ្យស្បែកមានសំណើម៖ វាអាចជួយឱ្យស្បែកមានសំណើមខ្ពស់ មិនធ្វើឱ្យមានជាតិខ្លាញ់នៅលើផ្ទៃមុខ និង ស្បែកឡើយ។ លើសពីនេះ សារធាតុដ៏សំខាន់របស់វា បានជួយបង្រួមគល់រោម បណ្ដឹងស្បែក ឱ្យតឹង ម៉ដ្ឋ ទន់មានពន្លឺស្រស់ថ្លាពីខាងក្នុង។

ប្រឆាំងនឹងភាពចាស់នៃស្បែក៖ វាសម្បូរទៅដោយវីតាមីន C និងE, Beta-caroteneដ៏សម្បូរបែប។ ដូច្នេះហើយ ទើបវាមានលក្ខណៈប្រឆាំងនឹងភាពចាស់ លើសពីនេះ វាក៏មានលក្ខណៈសម្បតិ្តប្រឆាំងនឹងមេរោគ ប្រឆាំងនិងការលាកផងដែរ។ អ្វីដែលកាន់តែពិសេសលើសលប់របស់វានោះ​ គឺវាអាចជួយលុបបំបាត់ស្នាមជាំនៅលើស្បែក ផលិតខូឡាជែនក្នុងរាងកាយ បានយ៉ាងល្អបំផុត។

ព្យាបាលរបួស៖ ជាការពិត បន្ទាលកន្ទុយក្រពើត្រូវបានគេដឹងថា មានអត្ថប្រយោជន៍ក្នុងការព្យាបាល ការរលាកនិងរងរបួសផ្សេងៗទៀត។ នេះ គឺដោយសារតែសារធាតុរ​បស់វា ជួយបង្កើនការព្យាបាលស្នាមរបួស ពោលគឺ កាត់បន្ថយពេលវេលានៃការជាសះស្បើយ។

គួររម្លឹកថា ក្រោយពីជួយព្យាបាលការលាកហើយ បន្ទាប់មកវាជួយពន្លឿនដល់ការលូតលាស់របស់កោសិកាស្បែកដល់ទៅ ៨ដងផងដែរ ហើយវាក៏ត្រូវបានគេដឹងផងដែរថា សាធាតុរបស់វានឹងជ្រៀបចូលទៅក្នុងស្រទាប់អេពីដេ ពោលគឺ ស្រទាប់ខាងក្រៅនៃស្បែកលឿនជាងទឹក។

ទន្ទឹមនឹងនេះ គេហៈទំព័រ Prevention ក៏បានលើកឡើងស្រដៀងគ្នាថា សារធាតុនៅក្នុង អាឡូវ៉េរ៉ា គឺពិតជាបានជួយផ្ដល់សំណើមដល់ស្បែក ធ្វើឱ្យស្បែក ទន់ ភ្លឺរលោងនិង ជួយបណ្ដុះកោសិកាថ្មីដល់ស្បែកលឿនបំផុត។ យ៉ាងណាមិញ លោកអ្នកអាចប្រើអាឡូវ៉េរ៉ាបានតាម រយៈជែលបន្ទន់ស្បែក ស្ក្រាប់ខាត់ស្បែក ក្រែមជួយបណ្ដុះកោសិកាស្បែកដែលមានផ្សំឡើងពីធាតុផ្សំរបស់អាឡូវ៉េរ៉ាបាន ។ ក្នុងនោះផងដែរ លោកអ្នកមិនគួរយកវាមកប្រើដោយផ្ទាល់នោះទេ​ ព្រោះវាអាចធ្វើឱ្យប៉ះពាល់ស្បែក ប្រសិនបើអ្នកធ្វើការលាងសម្អាតជ័ររបស់វាមិនបានត្រឹមត្រូវ។

ដូច្នេះ ប្រសិនបើលោកអ្នក កំពុងជួបបញ្ហាស្បែកមិនស្អាត ស្បែកមានបញ្ហារោល ក្រហម ​ស្បែកមុខឡើងមុន ឬចង់ពន្យាភាពចាស់នៃស្បែក កាត់បន្ថយភាពជ្រីវជ្រួញ លោកអ្នកអាចជ្រើសយកគ្រឿងថែរក្សាសម្រស់ដែលមានធាតុផ្សំរបស់ អាឡូវ៉េរ៉ាបាន។

អត្ថបទដោយ ៖ តឹក ស៊ីថា​ ( Tek Sitha)



​ 

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទថ្មីៗ
#ព័ត៌មានJune 28 2025
ក្រសួងសុខាភិបាលខ្មែរយើងអនុញ្ញាតិឱ្យប្រើថ្នាំចាក់ ១ប្រភេទនេះបង្ការជំងឺអេដស៍ ៩៥%
#ជំងឺJune 27 2025
ប្រយ័ត្ន! ៥រោគសញ្ញាបញ្ជាក់ថាតម្រងនោមអ្នកខ្សោយ ឬជិតខូច
#អាហារJune 27 2025
លក់ពេញផ្សារ! ផ្លែឈើខ្មែរ ១នេះស្រូបខ្លាញ់ក្នុងសរសៃឈាមកុំឱ្យស្ទះ ឬដាច់
#អត្ថបទ PRJune 27 2025
អបអរសាទរ! មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ទទួលបានពានរង្វាន់មន្ទីរពេទ្យឆ្នើមប្រចាំឆ្នាំ២០២៥ពីស្ថាប័ន Global Health Asia Pacific Awards
#ចិត្តសាស្ត្រJune 26 2025
អ្នកចិត្តសាស្រ្តរកឃើញថា គំនិតអស្ចារ្យ ១០នេះ ប្តូរការគិតឱ្យអ្នកមានថាមពល កុំឱ្យដាច់ខ្សែផ្លូវចិត្ត
#ជំងឺJune 26 2025
អ្នកចូលចិត្តកាហ្វេ និងភេសជ្ជៈបែបនេះ ត្រៀមខ្លួនខូចតម្រងនោម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia