ជំងឺ
គ្រោះថ្នាក់ណាស់! ៣ចំណុចនេះម៉ាក់ៗដាច់ខាតត្រូវធ្វើពេលពពោះ បើមិនចង់ឱ្យកូនស្លា.ប់ក្នុងពោះ

កាលពីថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២៣ យោងតាមការឱ្យដឹងពីផេករបស់ មន្ទីរពេទ្យមន្ទីរពហុព្យាបាលនិងសម្ភពកែវវិចិត្រសោភា  ផ្តល់ដំណឹងដ៏ក្រៀមក្រំមួយពាក់ព័ន្ធនឹង បងស្រីម្នាក់ គាត់មានជម្ងឺទឹកនោមផ្អែម លើសសម្ពាធឈាម អំឡុងពេលពពោះដោយមិនដឹងខ្លួន ដោយសារបងស្រីចូលចិត្តញ៉ាំទឹកគ្រឿងកំប៉ុងភេសជ្ជៈផ្អែមៗ និង កាហេ្វច្រើនជារៀងរាល់ថ្ងៃ ធ្វើឲ្យមានបញ្ហាខូចកូនក្នុងផ្ទៃរលួយច្រើនថ្ងៃដោយមិនដឹងខ្លួន។ នេះជាចំណុចគ្រោះថ្នាក់ខ្លាំងសម្រាប់ស្រ្តីមានផ្ទៃពោះគ្រប់រូបដែលត្រូវប្រុងប្រយ័ត្ន។

ជាការពិតណាស់ យោងតាមការចុះផ្សាយនៅលើគេហទំព័រ ​clevelandclinic បានបញ្ជាក់ឱ្យដឹងថា ស្រ្តីមានផ្ទៃពោះទាំងអស់ប្រឈមមុខជាមួយការខូចកូននៅក្នុងផ្ទៃ ប្រសិនជាអំឡុងពេលពពោះស្រ្តីមានផ្ទុកជាមួយជំងឺលើសឈាម ទឹកនោមផ្អែម។ មួយវិញទៀត ចំណុចគ្រោះថ្នាក់ខ្លាំង ដែលអាចបណ្តាលឱ្យកូនស្លាប់ក្នុងផ្ទៃបានយ៉ាងលឿនគឺដោយសារតែកូនថ្លោសខ្លាំងពេក លើសគីឡូកំណត់ គឺវាបណ្តាលឱ្យបែកថង់ទឹកភ្លោះនៅក្នុងស្បូនមុនថ្ងៃសម្រាល។ កាលណាទឹកភ្លោះបែកមុនពេលសម្រាលយូរពេក ហើយម៉ាក់ៗមិនបានចាប់អារម្មណ៍គឺកូននៅក្នុងពោះនោះមានអាត្រាស្លាប់ក្នុងពោះខ្ពស់បំផុត។

ដូច្នេះអំឡុងពេលពពោះស្រ្តីគ្រប់រូបចាំបាច់ត្រូវតែធ្វើរឿង៣នេះដាច់ខាត កុំខានឱ្យសោះ បើមិនចង់ឱ្យកូនស្លាប់ក្នុងផ្ទៃមុនថ្ងៃសម្រាល៖

១. វាយតម្លៃសុខភាពម្តាយជាប្រចាំខែ៖ អំឡុងពេលពពោះ ក្រៅពីការថតអេកូមើលសុខភាព ម៉ាក់ដាច់ខាតត្រូវតែពិនិត្យតាមដានសុខភាពខ្លួនឯងជាប្រចាំខែ។ វេជ្ជបណ្ឌិត ហួត អាលីស បានឱ្យដឹងថាការពិនិត្យផ្ទៃពោះគោលបំណងធំ គឺវាយតំលៃសុខភាពម្តាយជារៀងរាល់ខែ ៨ដងក្នុងអំឡុងពេលពពោះខែ។ ស្វែងរកសញ្ញាគ្រោះថ្នាក់នាៗដែលអាចកើតឡើងកំឡុងពេលពពោះ និងធ្វើការគ្រប់គ្រងព្យាបាលផលវិបាកផ្សេងៗអោយបានទាន់ពេលវេលា ដើម្បីកាត់បន្ថយគ្រោះថ្នាក់លើម្តាយនិងកូន។ ក្នុងពិនិត្យផ្ទៃពោះដែលចាំបាច់ម៉ាក់ៗគ្រប់រូបមិនគួររំលង រួមមាន៖

- ការវាស់គីឡូ និងការវាស់សម្ពាធឈាម ដើម្បីបង្កាជំងឺទឹកនោមផ្អែម លើសសម្ពាធឈាម និងបង្ការទុកមុនកុំឱ្យកើតមានជំងឺបម្រុងក្រឡាភ្លើង

- ការវាស់កម្ពស់ស្បូន ដើម្បីឱ្យដឹងថាសមស្របតាមអាយុគក៌លូតលាស់ឬអត់

- ចាក់វ៉ាក់សាំងតេតាណូស ការផ្ដល់ថ្នាំជាតិដែក និងណែនាំអាហារូបត្ថម្ភសម្រាប់ស្ត្រីមានផ្ទៃពោះ

 - ការពិនិត្យឈាមស្ត្រីមានផ្ទៃពោះ មើលពីគ្រាប់ឈាមស គ្រាប់ឈាមក្រហម មុខងារកំណក់ឈាម រយៈពេលនៃការកក់ឈាម ដើម្បីអាចការពារការហូរឈាមច្រើនក្រោយសម្រាល ឬការខ្វះឈាម ដែលធ្វើឱ្យកូនលូតលាស់មិនល្អ ឬបង្ការជាមុន ក្នុងករណីស្ត្រីមានឈាមក្រកក់ គ្រោះថ្នាក់ដល់ទាំងជិវីតម្ដាយទៀត។

- ពិនិត្យមុខងារថ្លើម ពីមេរោគរលាកថ្លើមB ឬC និងរកមេរោគHIV ប្រសិនបើមានមែន អាចទប់ស្កាត់ហានិភ័យចម្លងពីម្ដាយទៅកូន ទោះមិនបាន១០០% ក៏បន្ថយហានិភ័យបានច្រើន។

- ពិនិត្យរកជាតិប្រៃ ឬផ្អែមក្នុងទឹកនោម។

- ពិនិត្យរកមេរោគស្វាយ ប្រមេះ ដើម្បីការពារ ក្នុងករណីស្ត្រីឆ្លងមេរោគនេះងាយនឹងធ្វើឱ្យកូនមានបញ្ហាត្រចៀក ភ្នែក បេះដូង កូនកើតមុនខែ និងអាចស្លាប់ក្នុងផ្ទៃថែមទៀត។

២. ផ្តាច់គ្រឿងកំប៉ុង ភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ ស្រា បារី៖ ជាក់ស្តែងដូចករណីបងស្រីខាងលើដែលកូនទើបតែស្លាប់ក្នុងពោះថ្មីៗគឺបណ្តាលមកពីគាត់ចូលចិត្តញ៉ាំភេសជ្ជគ្រឿងកំប៉ុង ភេសជ្ជៈលើសជាតិផ្អែមប្រចាំថ្ងៃ ជាហេតុបណ្តាលឱ្យគាត់កើតទឹកនោមផ្អែមមិនដឹងខ្លួន។ បូករួមទាំងលើសឈាម ហើយកូនលើសគីឡូផងនោះ ទើបបណ្តាលឱ្យកូនស្លាប់ក្នុងពោះមុនថ្ងៃកំណត់ដែលត្រូបសម្រាល។ បើតាមអ្នកជំនាញណែនាំ ចំពោះភេសជ្ជៈលើសជាតិផ្អែម ស្រា បារី គឺគេតម្រូវឱ្យស្រ្តីផ្តាច់វាឱ្យដាច់មុនពេលយកកូន៦ខែទៅ១ឆ្នាំ ដើម្បីសុវត្ថិភាពចំពោះកូនដែលចាប់កមណើតក្នុងផ្ទៃ។

សរុបជារួមមកវិញ មុនពេលសម្រេចចិត្តថាយកកូន លើកទឹកចិត្តឱ្យស្រ្តីគ្រប់រូបទៅត្រួតពិនិត្យសុខភាព វាស់សម្ពាធឈាម ពិនិត្យទៅលើជំងឺទឹកនោមផ្អែម ជំងឺគ្រាប់ឈាម...ពីព្រោះបើស្រ្តីមានផ្ទុកជំងឺ១មុនក្នុងចំណោម៣មុនដែលបានរៀបរាប់ គួរកុំទាន់យកកូនព្រោះកូនដែលមកចាប់កំណើតមានភាគរយរស់តិចបំផុត។

បន្ថែមពីលើនេះទៀត សម្រាប់ស្រ្តីដែលមានសុខភាពរឹងមាំធម្មតាគ្មានជំងឺអ្វី ​នៅអំឡុងពេលដែលគាត់មានផ្ទៃពោះគឺគាត់ត្រូវតាមដានសុខភាពខ្លួន ប្រុងប្រយ័ត្នឱ្យបានខ្ពស់ទៅលើរបបអាហារ ពីព្រោះពេលខ្លះអ្នកមិនបានកើតជំងឺលើសឈាមឬទឹកនោមផ្អែមនោះទេមុនពេលមានកូន ប៉ុន្តែជំងឺនេះវាអាចកើតទៅលើអ្នកភ្លាមៗនៅអំឡុងពេលដែលអ្នកកំពុងពពោះ។ ពីព្រោះមកពីអំឡុងពេលពពោះប្រព័ន្ធការពាររាងកាយរបស់អ្នកខ្សោយ បើញ៉ាំអាហារអ្វីមិនប្រយ័ត្នទៀតនោះងាយបង្កទៅជាជំងឺបំផុត៕

អត្ថបទដោយ៖ មឿន គន្ធា 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 911

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia