នៅខណៈដែល មានការររាតត្បាតនេះ ភាពតានតឹង តិចឬច្រើន គឺអាចកើនឡើងហេតុនេះ គួរមានសកម្មភាពខ្លះៗ ដើម្បី ជួយជំរុញឱ្យអារម្មណ៍អ្នកស្រស់ស្រាយ មិនកុំឱ្យមានភាពធុញថប់ពេកលើការរាតត្បាតលើកនេះ ដោយទិកនិកទាំងនេះដកស្រង់ចេញពីhealth.clevelandclinic។
១.ហាត់ប្រាណឱ្យបានទៀងទាត
នៅពេលមានការរាតត្បាតកន្លែងហាត់ប្រាណ ត្រូវបិទតែអ្នកនៅតែអាចជំនួសដោយការហាត់ប្រាណងាយដូចជា ដើររត់រត់ឡើងភ្នំឬលេងជាមួយកូន ឬសត្វចិញ្ចឹមរបស់អ្នក។ អ្វីៗទាំងអស់អាចជួយបញ្ចេញអរម៉ូន endorphins (សារធាតុធម្មជាតិដែលជួយឱ្យអ្នកមានអារម្មណ៍ធូរស្រាលនិងរក្សាឥរិយាបថវិជ្ជមាន)។វិធីពិសេសមួយទៀតដែលណែនាំដោយវេជ្ជបណ្ឌិតSullivan គឺការហាត់យូហ្គា
២.ទទួលទានអាហារមានជីវជាតិគ្រប់គ្រាន់ជាទូទៅ ស្ត្រេសអាចជះឥទ្ធិពលអាក្រក់ទាំងទំលាប់ញ៉ាំនិងការរំលាយអាហាររបស់អ្នក។ហើយការទទួលទានរបបអាហារល្អមិនប៉ះពាល់ដល់សុខភាពនិងអារម្មណ៍គឺជារឿងសំខាន់បំផុត។យោងតាមការឱ្យដឹងរបស់FOODNETWORK បានបង្ហាញអាហារមួយចំនួនដែលអាចជួយកាត់បន្ថយស្រ្តេសបានដែលមានដូចជា៖ ផ្លែប័រ ចេក តែក្ដៅ ប្រភេទត្រីដែលមានផ្ទុកជាតិខ្លាញអូមេហ្គា៣ដូចជាត្រីសាម៉ុងត្រីសាឌីននិងត្រីធូណាគ្រប់គ្រងកម្រិតអាដូនីញ៉ូម អាចជួយឱ្យអារម្មណ៍អ្នកស្ងប់ ការ៉ុត ទឹកដោះគោនិងទឹកដោះគោជូ(គួរជៀសវាងការ៉េម) គ្រាប់ធញ្ញជាតិ សូកូឡាខ្មៅ។
៣.ចំណាយពេលសម្រាក ក្នុងស្ថានភាពនៃការចម្លងនេះ ការទទួលបានព័ត៌មានគឺឥតដែនកំណត់ទេ ហេតុនេះធ្វើឱ្យអ្នកផ្ទុកដំណឹងកាន់តែច្រើន ខ្លះអាចពិតនិងខ្លះក្លែងបន្លំថែមទៀត ធ្វើឱ្យអារម្មណ៍កាន់តែតានតឹង។ហេតុនេះត្រូវកំណត់ការទទួលព័ត៌មានថ្មី ដោយមានប្រសិទ្ធភាព។មួយវិញទៀតក្មេងៗក៏ត្រូវមានកម្រិតមួយផ្ដល់ដំណឹងឱ្យគេទទួលបានព័ត៌មានដែរ កុំឱ្យលើសពេក។ហើយដកឃ្លា ទៅធ្វើការកំសាន្តខ្លះដូចជា លេងល្បែងផ្គុំរូបជាមួយកូនៗ បង្ហាត់បង្រៀនកូននូវចំណេះថ្មីប្លែកដែលពួកគេចូលចិត្តជាដើម ឬប្រើពេលទៅអភិវឌ្ឍន៍ខ្លួនបន្ថែមទៀតក៏បាន។
៤.ភ្ជាប់ទំនាក់ទំនង ការភ័យខ្លាចនិងភាពឯកោអាចនាំឱ្យមានការធ្លាក់ទឹកចិត្តនិងថប់បារម្ភ។ ហេតុត្រូវបង្កើត ទំនាក់ទំនងជាមួយអ្នកដទៃឱ្យបានល្អកុំឱ្យមានអារម្មណ៍ថា ឃ្លាតឆ្ងាយ ឬមានភាពឯកា។ទំនាក់ទំនងនោះអាចជា គ្រួសារ មិត្តភក្តិ មិត្តរួមការងារជាដើម ត្រូវផ្ដល់ភាពកក់ក្ដៅពីចម្ងាយឱ្យគ្នា ព្រោះកាលៈទេសៈនេះកាត់បន្ថយការចេញក្រៅគឺល្អបំផុត។
៥.ទទួលដំណេកឱ្យបានគ្រប់គ្រាន់ ដោយវេជ្ជបណ្ឌិត Sullivan ណែនាំឱ្យជៀសវាងការញុំាដូចជា ដូចជាស្រា កាហ្វេអ៊ីននិងជាតិនីកូទីនមុនពេលចូលគេង។ជំនួយស្មារតី ជួយឱ្យអ្នកគេងបានលក់ល្អមួយទៀតនោះគឺ ការរៀបចំផែកការឱ្យរួចរាល់សម្រាប់ថ្ងៃស្អែក។ជាគន្លឹះមុនចូលគេង ដើម្បីឱ្យអារម្មណ៍ស្ងប់។
ក្នុងស្ថានភាពនៃការរាតត្បាតរបស់កូវីដ១៩ នេះសូមប្រជាជនយើងថែរក្សាសុខភាពឱ្យបានល្អ ទាំងកាយនិងចិត្ត ហើយទិកនិកខាងលើនេះ អ្នកអាចអនុវត្តន៍បានជាមួយគ្រួសារដើម្បីបង្កើនភាពស្និតស្នាលមួយកម្រិតទៀត និងជួយឱ្យសុខភាពផ្លូវចិត្តនិងរាងកាយកាន់តែរឹងមាំ។
អត្ថបទស្រាវជ្រាវដោយ៖ភោគ ម៉ារី