កីឡា
ទម្រាំឈ្នះពាន់ Olympia ចំនួន៧ឆ្នាំជាប់ៗគ្នា តើArnold ហាត់ប្រាណប៉ុន្មានដងក្នុងមួយថ្ងៃ?
Tror Sopheap
March 13 2022
297 views

រាល់បុគ្គលអស្ចារ្យមានចំណុចចាប់ផ្តើមមួយដូចគ្នា គឺការតស៊ូនេះឯង។ សូម្បីលោក Arnold Schwarzeneggerកើតនៅប្រទេសអូទ្រីស បានតស៊ូមករស់នៅអាមេរិក ដើម្បីក្លាយជាលេងកាយវប្បកម្មដែលឈ្នះពាន់រង្វាន់ជាប់ៗ គ្នាចំនួន ៧ដង ដែលធ្វើឱ្យជោគជ័យដល់កម្រិតបុគ្គលខ្លាំងម្នាក់នៅអាមេរិក។ ហើយមានសំនួរមួយថា តើArnold ហាត់ប្រាណប៉ុន្មានដងក្នុងមួយថ្ងៃ?

លោក Arnold Schwarzenegger អតីតលោក Olympia ជាមនុស្សល្អបំផុតដើម្បីស្វែងរកការលើកទឹកចិត្ត ខណៈដែលគាត់នៅពេលនេះ មានអាយុ ៧៣ ឆ្នាំ។ គាត់បាននិយាយថា “ខ្ញុំរកឃើញថាមពលរបស់ខ្ញុំដោយការធ្វើអ្វីដែលខ្ញុំស្រលាញ់ ហើយដែលនាំខ្ញុំធ្វើឱ្យខ្លាំង ដើម្បីឱ្យដល់គោលដៅរបស់ខ្ញុំ។ ខ្ញុំ​​អាន​ពីគោលដៅជាប្រចាំថ្ងៃ ទោះបីខ្ញុំដេក ក៏ខ្ញុំនៅជាមួយគោលដៅរបស់ខ្ញុំដែរ។ ខ្ញុំមាន​ចក្ខុវិស័យ​បែបនេះ ធ្វើឱ្យខ្ញុំជាមនុស្សម្នាក់មាន​ថាមពលម្នាក់​​»។ ហើយសំនួរថា គាត់ហ្វឹកហាត់ប៉ុន្មានដងក្នុងមួយថ្ងៃ?

ចម្លើយ គឺលោក Arnold Schwarzenegger បានធ្វើលំហាត់ប្រាណមួយសប្តាហ៍ ចំនួន៦ថ្ងៃ ហើយនៅក្នុងមួយថ្ងៃ គាត់ហាត់ចំនួន ២ដងដោយមានគោលដៅកំណត់ក្រុមតាមសាច់ដុំនីមួយៗ ៣ ដងក្នុងមួយសប្តាហ៍ ខណៈពេលដែលកំពុងរៀបចំសម្រាប់ការប្រកួតកីឡាកាយវប្បកម្ម ដែលជាបរិមាណដ៏គួរឱ្យកត់សម្គាល់ សូម្បីតែតាមលក្ខណៈស្តង់ដារកីឡាកាយវប្បកម្មអាជីពក៏ដោយ។

ហើយគាត់ហ្វឹកហាត់នេះ មួយថ្ងៃចំនួន ៥ម៉ោង ទៅ៦ម៉ោងក៏មានដែរ។ គាត់ហ្វឹកហាត់ខ្លាំង ហើយគាត់រីករាយជាមួយវា ដើម្បីការប្រកួតប្រជែងកាយវប្បកម្មនៅ Olympiaដោយការឈ្នះច្រើនដងបែបនេះ ធ្វើឱ្យគាត់ល្បីឈ្មោះ និងបានក្លាយជាតារាតារាហូលីវ៉ូតម្នាក់។ នៅឆ្នាំ ២០០៣ គាត់បានប្រឡូងចូលវិស័យនយោបាយ និងបានក្លាយជាអភិបាលក្រុងនៃរដ្ឋកាលីហ្វ័រញ៉ា ដល់ឆ្នាំ ២០១១ ផងដែរ៕

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2545

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia