អត្ថបទ PR
ក្រុមហ៊ុនអាហារូបត្ថម្ភ Herbalife Nutrition ប្រចាំប្រទេសកម្ពុជា ផ្តល់ការណែនាំ ៧ ចំណុចស្តីពីគន្លឺះថែរក្សាស្បែកល្អបំផុតនៅឆ្នាំ ២០២៣
Phoak Mary
January 27 2023
1.5 K views

(ភ្នំពេញ)៖ ក្រុមហ៊ុន Herbalife Nutrition កម្ពុជា​ដែលត្រូវបានគេទទួលស្គាល់ថាជា ក្រុមហ៊ុនឈានមុខគេផ្នែកអាហារូបត្ថម្ភ ចែករំលែកការណែនាំ ៧ ចំណុចស្តីពីគន្លឺះថែរក្សាស្បែកល្អបំផុតនៅឆ្នាំ ២០២៣។

នាពេលថ្មីៗនេះ យើងទាំងអស់គ្នាតែងតែមានស្រ្តេស និងភាពតានតឹង ហើយវាអាចជះឥទ្ធិពលដល់សុខភាព និងសុខុមាលពរបស់យើងបាន។ ស្ត្រេសអាចបង្កឱ្យមានការរលាកនៅក្នុងរាងកាយ ដែលធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកថយចុះ ហើយក៏ប៉ះពាល់ដល់បាក់តេរីនៅក្នុងពោះវៀនផងដែរ។

ការរក្សាទម្លាប់ប្រចាំថ្ងៃបានល្អអាចជួយអ្នកគ្រប់គ្រងភាពតានតឹង និងឥទ្ធិពលរបស់វាមកលើសុខុមាលភាពទូទៅរបស់អ្នក។ ទម្លាប់ថែរក្សាខ្លួនឯងនឹងជួយឱ្យស្បែករបស់អ្នកមានភាពបត់បែន មានសំណើម និងមានសុខភាពល្អ។


វិធីថែរក្សាស្បែកឱ្យបានល្អ

ស្បែកគឺជាសរីរាង្គធំជាងគេបំផុតនៅក្នុងខ្លួនយើង ហើយវាមានសារសំខាន់ក្នុងការរក្សាជាតិទឹក និងផ្តល់សំណើម។ ទម្លាប់ថែរក្សាស្បែកឱ្យបានទៀងទាត់នឹងមិនត្រឹមតែជួយឱ្យស្បែករបស់អ្នកមើលទៅអស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចជួយឱ្យអ្នកមានអារម្មណ៍ល្អផងដែរ។

1.    លាងដៃរបស់អ្នក មុនពេលអ្នកលាងមុខ

យោងទៅតាមគ្រូពេទ្យជំនាញផ្នែកសើស្បែក វេជ្ជបណ្ឌិត Ava Shamban បានឱ្យដឹងថាបាក់តេរី វីរុស និងអាឡែរហ្សីតែងតែផ្ទេរពីចុងម្រាមដៃទៅលើស្បែករបស់អ្នក។ ដូច្នេះមុនពេលដែលអ្នកប៉ះមុខ អ្នកត្រូវប្រាកដថាអ្នកលាងដៃឱ្យបានស្អាតល្អ។

2.    កុំលាងមុខរបស់អ្នកជាមួយនឹងទឹកក្តៅ

ទឹកក្តៅអាចធ្វើឱ្យស្បែកឆាប់រោល ឬរលាក ហើយក៏កាត់បន្ថយប្រេងធម្មជាតិចេញពីស្បែករបស់អ្នកដែរ ដែលវាពិតជាចាំបាច់

ណាស់ដើម្បីធ្វើឱ្យស្បែកមានសុខភាពល្អ។ ប្រើទឹកក្តៅឧណ្ហ ៗ ដើម្បីលាងសំអាត។

3.    ចាប់ផ្តើមជាមួយនឹងទម្លាប់សំខាន់ៗ

យ៉ាងហោចណាស់ អ្នកគួរតែមានផលិតផលសំខាន់ៗ បី ដែលជាផ្នែកមួយនៃទម្លាប់ថែរក្សាស្បែករបស់អ្នក៖

               i.        ហ្វមលាងសំអាតដែលសាកសមនឹងប្រភេទស្បែករបស់អ្នក។

              ii.        ផលិតផលដែលផ្តល់ជាតិសំណើម នឹងរួមបញ្ចូលឡេការពារកម្តៅថ្ងៃ (SPF) ដើម្បីការពារស្បែកពីកាំរស្មីយូវីដែលបង្កគ្រោះថ្នាក់ដល់ស្បែក។

             iii.        ហ្វមសម្រាប់ជូតសម្អាតស្បែករបស់អ្នក។

4.    ប្រើហ្វមលាងសំអាតដែលសាកសមនឹងប្រភេទស្បែករបស់អ្នក

ការប្រើហ្វមលាងសំអាតដែលសមស្របនឹងប្រភេទស្បែករបស់អ្នក អាចធ្វើឱ្យមានភាពខុសប្លែកគ្នាខ្លាំងដល់ស្បែករបស់អ្នក។ បង្កើតទម្លាប់លាងសំអាតនៅពេលព្រឹក និងពេលយប់មុនពេលចូលគេង ឱ្យដូចជាការដុសធ្មេញរបស់អ្នកដែរ។

ជៀសវាងប្រើប្រាស់សាប៊ូកាត់ខ្លាំងដែលអាចធ្វើឱ្យស្បែករបស់អ្នកស្ងួតប្រេង។

5.    ផ្តល់សំណើមដល់ស្បែកជារៀងរាល់ថ្ងៃ

ក្រែមផ្តល់សំណើមពេលថ្ងៃដែលមានរួមបញ្ចូលឡេការពារកម្តៅថ្ងៃ គឺល្អឥតខ្ចោះសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកត្រូវការជាតិសំណើមបន្ថែម សូមបញ្ចូលសេរ៉ូមប្រចាំថ្ងៃក្នុងទម្លាប់របស់អ្នកមុនពេលប្រើប្រាស់ក្រែមផ្តល់សំណើមពេលថ្ងៃរបស់អ្នក។

6.    លាងសំអាតស្បែករៀងរាល់សប្តាហ៍

លាងសំអាចស្បែករបស់អ្នកអាចធ្វើឱ្យស្បែកមានសុខភាពល្អភ្លឺថ្លាក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ វាចាំបាច់ណាស់ក្នុងការដុសខាត់យ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ ព្រោះវាអាចជួយជម្រុសកោសិកាស្បែកងាប់ចេញពីផ្ទៃស្បែក។

7.    ពិសារទឹកឱ្យបានគ្រប់គ្រាន់

យើងទាំងអស់គ្នាសុទ្ធតែដឹងពីសារៈសំខាន់នៃពិសារទឹកដើម្បីឱ្យរាងកាយមានសុខភាពល្អ ប៉ុន្តែវាក៏ចាំបាច់សម្រាប់សុខភាពស្បែកផងដែរ។ នៅពេលស្បែកមានជាតិទឹកគ្រប់គ្រាន់ វាមើលទៅរលោង និងមានពន្លឺភ្លឺថ្លា។ បង្កើតទម្លាប់ដាក់ទឹកនៅជាប់ខ្លួនពេល

កំពុងធ្វើការ នោះអ្នកនឹងមិនភ្លេចពិសារទឹកឡើយ។

 

#####

 

អំពី Herbalife Nutrition

Herbalife Nutrition គឺជាក្រុមហ៊ុនអាហារូបត្ថម្ភលំដាប់ពិភពលោកមួយដែលបានផ្លាស់ប្តូរជីវិតរបស់មនុស្សជាមួយនឹងផលិតផលអាហារូបត្ថម្ភដ៏អស្ចារ្យ និងជាឱកាសអាជីវកម្មសម្រាប់សមាជិកឯករាជ្យរបស់ខ្លួនចាប់តាំងពីឆ្នាំ ១៩៨០ ។ យើងផ្តល់គុណភាពខ្ពស់ ផលិតផលដែលមានលក្ខណៈវិទ្យាសាស្ត្រ ដែលបានលក់នៅក្នុងជាង 90 ប្រទេសដោយសមាជិកឯករាជ្យរបស់យើង ដែល

ផ្តល់ជូននូវការបណ្តុះបណ្តាលមួយទល់មួយ និងផ្តល់ការគាំទ្រសហគមន៍ដោយបំផុសគំនិតឱ្យអតិថិជនប្រកាន់ខ្ជាប់នូវរបៀបរស់នៅដែលមានភាពសកម្ម និងមានសុខភាពល្អ។ តាមរយៈយុទ្ធនាការជាសកលរបស់ក្រុមហ៊ុនដើម្បីលុបបំបាត់បញ្ហាកង្វះខាតអាហាររូបត្ថម្ភ Herbalife Nutrition ក៏បានប្តេជ្ញាចិត្តក្នុងការនាំយកអាហារូបត្ថម្ភ និងការអប់រំដល់សហគមន៍នៅជុំវិញពិភពលោក។

សម្រាប់ពត៌មានបន្ថែម, សូមចូលទៅកាន់ IAmHerbalifeNutrition.com

 

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
Sreymom Cha
September 4 2026
24 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
Sreymom Cha
August 25 2026
47 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
Sreymom Cha
August 19 2026
81 views

#អត្ថបទ PR

REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
Sreymom Cha
August 9 2026
127 views

#អត្ថបទ PR

មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
Daneth Mech
August 5 2026
82 views

#អត្ថបទ PR

បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
Daneth Mech
July 31 2026
161 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia