កុមារ
ស្រឡាញ់​ឬចង់បានកូនសក់ក្រាស់ ម៉ាក់ៗកុំរំលង! កំពូលអាហារទាំង៤ ជួយឱ្យសក់កូនដុះក្រាស់តាំងពីក្នុងផ្ទៃ
Senghong Kong
March 27 2023
10.3 K views

ម៉ាក់ៗភាគច្រើន តែងស្រឡាញ់ និងចង់ឱ្យកូនមានសក់ក្រាស់ ដុះច្រើន មើលទៅស្អាតទាក់ទាញ មិនថាកូនរបស់ខ្លួនជាប្រុសឬស្រីឡើយ។ សក់របស់ទារកនឹងចាប់ផ្ដើមលូតលាស់តាំងពីក្នុងនៅស្បូនម្ដាយ ចាប់ពីក្នុងអំឡុងពេលមានអាយុ១៤ទៅ១៥សប្ដាហ៍។ ចង់ឱ្យសក់កូនលូតលាស់ល្អ ទាមទារឱ្យម្ដាយទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ មិនត្រឹមតែល្អសម្រាប់សក់ទេ តែល្អសម្រាប់សរីរាង្គផ្សេងទៀត រួមទាំងការអភិវឌ្ឍខួរក្បាលទារកផងដែរ។

ប្រសិនបើម៉ាក់ប្រាថ្នា កូនៗដែលមានសក់ស្អាត សក់ក្រាស់ល្អ មានអាហារចាំបាច់មួយចំនួន ម៉ាក់ៗគួរទទួលទានឱ្យបានទៀងទាត់ ដើម្បីជួយជំរុញការលូតលាស់នៃសក់របស់កូន។ ផ្អែកតាមការឱ្យដឹងពីគេហទំព័រCaryobgyn អាហារទាំងអស់នោះរួមមាន៖

ស៊ុត៖ ការទទួលទានស៊ុតក្នុងអំឡុងពេលមានផ្ទៃពោះគឺជាកត្តាចាំបាច់។ ជួយលើកកម្ពស់សុខភាព និងការលូតលាស់សក់របស់ទារកដែលមិនទាន់កើត។ អ្នកអាចញ៉ាំស៊ុតជាអាហារពេលព្រឹកប្រចាំថ្ងៃរបស់អ្នក ឬនៅពេលយប់។

ត្រី៖ ត្រី​ជា​ប្រភព​ដ៏​ល្អ​នៃ​អាស៊ីត​ខ្លាញ់​អូមេហ្គា៣ និង​អាស៊ីត​ខ្លាញ់​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​អាច​ធ្វើ​ឱ្យ​សក់​ដុះ​លូតលាស់​បាន​ល្អ​។ ទោះជាយ៉ាងណាក៏ដោយ ត្រូវប្រុងប្រយ័ត្ននៅពេលទទួលទានត្រីអំឡុងពេលមានផ្ទៃពោះ ព្រោះមិនមែនត្រីគ្រប់ប្រភេទមានសុវត្ថិភាពក្នុងការទទួលទាននោះទេ។ ពិគ្រោះជាមួយអ្នកជំនាញអាហារូបត្ថម្ភ ឬរោគស្ត្រីរបស់អ្នក មុនពេលទទួលទានត្រីអំឡុងពេលមានផ្ទៃពោះ និងគួរតែចំអិនឱ្យបានត្រឹមត្រូវ។

គ្រាប់ធញ្ញជាតិ៖ រួមជាមួយនឹងអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព គ្រាប់ធញ្ញជាតិត្រូវបានណែនាំយ៉ាងខ្លាំងសម្រាប់ស្ត្រីមានផ្ទៃពោះ។ ពួកវាសម្បូរទៅដោយសារធាតុចិញ្ចឹម និងមានសារៈសំខាន់ក្នុងការផ្តល់វីតាមីនសំខាន់ៗសម្រាប់សក់ទារក។

ផ្លែប័រ៖ ផ្លែឈើគុណភាពនេះផ្ទុកទៅដោយវីតាមីន B និង E ដែលចាំបាច់សម្រាប់សក់មានសុខភាពល្អ។ វាមិនត្រឹមតែជួយជំរុញការលូតលាស់សក់របស់ទារកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយក្នុងការស្តារសក់ជ្រុះក្នុងអំឡុងពេលមានផ្ទៃពោះ ចំពោះម្ដាយបានផងដែរ។

ជារួមមក ក្នុងអំឡុងពេលមានផ្ទៃពោះ ការផ្ដល់អាហារូបត្ថម្ភគ្របគ្រាន់ និងតាមដានសុខភាពទៀងទាត់ ពិតជារឿងសំខាន់ណាស់សម្រាប់ម៉ាក់ៗគ្រប់រូប។ ប្រសិនបើចង់ឱ្យកូន និងខ្លួនឯងមានសុខភាពល្អ កូនមានសក់ដុះក្រាស់ម៉ាក់ៗគូរកមរំលងអាហារទាំង៤ខាងលើនេះ៕

អត្ថបទដោយ៖ Senghong

 

 

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia