ព័ត៌មាន
ដំណឹងល្អ! ក្រុមហ៊ុន Elon Musk បានទទួលការអនុញ្ញាតបើកភ្លើងខៀវដាក់ឈីបក្នុងខួរក្បាលមនុស្ស

តាមសាព័ត៌មាន Reuters បានចុះផ្សាយថា ក្រុមហ៊ុន Neuralink របស់លោកមហាសេដ្ឋី Elon Musk បានទទួលការអនុញ្ញាតពីទីភ្នាក់ងារចំណីអាហារ និងឱសថរបស់អាមេរិក FDA ដើម្បីធ្វើការសាកល្បង “ដាក់ឈីប”ក្នុងខួរក្បាលរបស់មនុស្សដើម្បីជួយស្តារកាយសម្បទារបស់មនុស្ស។ ព្រោះក្រុមហ៊ុននេះបានធ្វើការសាកល្បងលើសត្វរួចមកហើយ។ ការអនុម័តរបស់ FDA ជាតំណាងឱ្យជំហានដំបូងដ៏សំខាន់មួយ ដើម្បីបង្ហាញបច្ចេកវិទ្យាជួយមនុស្សច្រើនណាស់។

កាលថ្ងៃព្រហស្បតិ៍ក្រុមហ៊ុន Neuralink បាននិយាយនៅក្នុង tweet របស់ខ្លួនថា ខ្លួនមិនទាន់រកជនពិការណាមួយ មកធ្វើការពិសោធន៍សាកល្បងនៅឡើយ។ ហើយព័ត៌មានលម្អិតពួកយើងនឹងបន្ថែមនាពេលក្រោយក្នុងពេលឆាប់ៗនេះ”។ ការដាក់ឈីបនេះ គឺគេដាក់ក្នុងខួរក្បាលមនុស្សដើម្បីមនុស្សពិការភ្នែក អ្នកមានបញ្ហាសរសៃរប្រសាទ អ្នកជំងឺអូទីសឹម និងជួយខួរក្បាលអ្នកពិការផ្សេងទៀតឱ្យមានទំនាក់ទំនងគ្នាឡើងវិញជាមួយប្រព័ន្ធកុំព្យូទ័រ ឬទូរស័ព្ទដៃតាមរយៈប្រើBluetooth។ ដូចជាអ្នកមានជំងឺផ្លូវចិត្តម្នាក់ ព្រោះអារម្មណ៍ផ្តាច់ទំនាក់ទំនងជាមួយរាងកាយ និងខួរក្បាល ធ្វើឱ្យពិបាកបញ្ជេលើខ្លួនឯង ចឹងហើយសមត្ថភាពឈីបដាក់ក្នុងខួរក្បាល ជួយឱ្យមនុស្សរស់ផ្លូវចិត្តមានទំនាក់ទំនងនឹងគ្នាឡើងវិញ។ នេះជាការបញ្ជាក់ថា យុគសមយ័ប្រើប្រើបបច្ចេកទេសវិទ្យាជប់ប្រោះមនុស្សឱ្យមានក្តីសង្ឃឹមរស់ឡើងវិញ។

នេះជាដំណឹងមួយសម្រាប់មនុស្សអស់សង្ឃឹមគិតថា ខ្លួនពិការ និងមានជំងឺផ្សេងទៀត។ ទោះបីគម្រោងមិនទាន់សម្រេចជោគជ័យជាផ្លូវការណ៍ក៏ដោយ ក៏ក្រុមហ៊ុន Neuralink របស់លោកមហាសេដ្ឋី Elon Musk បានព្យាយាមធ្វើរឿងអស់ជាច្រើនឆ្នាំមកហើយ។ សូម្បីប្រទេសស្វីសមានគម្រោងស្រដៀងគ្នានេះ គឺគេបានសម្រេចជោគជ័យរួចមកហើយដែរគឺជួយជនពិការម្នាក់អាចដើរឡើងវិញ។ ជាពិសេសខាងទីភ្នាក់ងារចំណីអាហារ និងឱសថរបស់អាមេរិក FDA ពួកគេធ្វើការត្រួតនិពិន្យយ៉ាងលម្អិតមុនប្រកាសគម្រោងដាក់ឈីបក្នុងខួរក្បាលនេះជោគជ័យក្នុងពិភពលោក។ សូមឲ្យបានសម្រេចដូចក្តីប្រាថ្នា!

អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2548

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia