ជំងឺ
ពេទ្យប្រាប់រោគសញ្ញាជំងឺដំបៅក្រពះ បើទុកយូរមិនព្រមព្យាបាល អាចបង្កជាជំងឺមហារីកក្រពះបាន
Thida Pet
January 29 2024
9.9 K views

វេជ្ជបណ្ឌិតឯកទេស អ៊ួង បញ្ញា ក្រពះ ពោះវៀន ថ្លើម និង ឬសដូងបាត ដែលសព្វថ្ងៃបម្រើការនៅផ្នែកប្រព័ន្ធរំលាយអាហារ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ បានបកស្រាយថា ដំបៅ​ក្រពះ​ ​គឺជា​ដំបៅ ឬការខូចខាតភ្នាសក្រពះ រហូតដល់ជាលិកាក្រោមភ្នាសក្រពះ ដែលអាចបណ្តាលអោយមានការហូរឈាម ឬឈានដល់ធ្លាយក្រពះឡើងមក។

ជាការពិតណាស់ ក្នុងនោះផងដែរ វេជ្ជបណ្ឌិត បានបកស្រាយថា​មនុស្សដែលងាយប្រឈមកើតជំងឺដំបៅក្រពះច្រើនជាងគេគឺភាគច្រើនលើ អ្នកផឹកស្រាច្រើនពេក ជក់បារី ឬចុកថ្នាំជក់ អ្នកប្រើប្រាស់ជាប្រចាំនូវថ្នាំអាស្ពីរីន (Aspirin), ឬថ្នាំប្រឆាំងនឹងការរលាក (NSAIDs) ដែលដូចជា ibuprofen​ និង naproxen ជាដើមអ្នកមានមេរោគក្រពះ H.pylori  អ្នកជំងឺដែលកំពុងព្យាបាលនៅផ្នែកសង្គ្រោះបន្ទាន់កំរិតធ្ងន់។ល។ មួយវិញទៀតវេជ្ជបណ្ឌិត បានបញ្ជាក់ថា ជំងឺដំបៅក្រពះ ប្រសិនណាមិនបានទទួលការព្យាបាលត្រឹមត្រូវអ្នកជំងឺអាចប្រឈមកើតជំងឺមហារីកក្រពះបាន តែមិនមែនគ្រប់ដំបៅក្រពះនៅទេ ដំបៅក្រពះដែលអាចវិវត្តន៍ទៅជាជំងឺមហារីក ភាគច្រើនគឺដំបៅក្រពះ ដែលបណ្តាលមកពីមេរោគក្រពះ។

ជំងឺដំបៅក្រពះមួយចំនួនមិនមានចេញជារោគសញ្ញាឱ្យដឹងនោះទេ តែអ្នកខ្លះទៀតអាចមានចេញរោគសញ្ញាដូចខាងក្រោម៖

-ឈឺពោះ ​ចុកឆ្អល់ ផ្នែកចុងដង្ហើម

-ហើមពោះ ឬមានអារម្មណ៍ថាឆាប់ឆ្អែត

-មិនឃ្លានអាហារ

-ចង្អោរ ឬក្អួត

-ករណីធ្ងន់ធ្ងរ អ្នកជំងឺអាចមានក្អួតមានឈាម ឬលាមកពណ៍ខ្មៅ​ ឬឈានដល់ធ្លាយក្រពះ ។

 វេជ្ជបណ្ឌិតបានណែនាំថា ប្រសិនណាអ្នកចង់ការពារកុំឱ្យកើតជំងឺដំបៅក្រពះ វេជ្ជបណ្ឌិតប្រាប់វិធីកាត់បន្ថយដូចខាងក្រោម៖

 -ជៀងវាងកាពិសារគ្រឿងស្រវឹងច្រើន និងការជក់បារី ឬចុកថ្នាំ

-ត្រូវបរិភោគអាហារដែលមានអនាម័យ ដើម្បីជៀងវាងការឆ្លង មេរោគក្រពះ H.pylori

-មិនត្រួវប្រើថ្នាំដោយមិនមានវេជ្ជបញ្ជាច្បាស់លាស់ ជាពិសេសប្រភេទថ្នាំ Aspirin និងក្រុមថ្នាំបំបាត់ការឈឺចាប់ NSAIDs។

ជាចុងក្រោយ វេជ្ជបណ្ឌិត បានផ្ដាំផ្ញើថា ត្រូវមានការប្រុងប្រយត្ន័ក្នុងការប្រើប្រាស់ថ្នាំ ជាពិសេសថ្នាំបំបាត់ការឈឺចាប់ ហើយគួរគម្បីទៅជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេស ក្រពះ ពោះវៀន និងថ្លើម ប្រសិនបើមានរោគសញ្ញាដែលបានរៀបរាប់ខាងលើ ឬបើសិនជាសង្ស័យថាខ្លួនឯងមានជំងឺដំបៅក្រពះ៕

ដំបៅក្រពះ

មហារីកក្រពះ

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1264

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia