អត្ថបទ PR
ទឹកចិត្តខ្មែរស្រលាញ់ខ្មែរ Freshy ចូលរួមឧបត្ថម្ភម្ដាយនិងកូនរងគ្រោះពីភ្លើងឆេះផ្ទះ
Daneth Mech
February 20 2022
138 views


នៅវេលាព្រឹកថ្ងៃទី ១៩ខែកុម្ភៈនេះក្រោយពីបានឃើញព័ត៌មានអំពីកាលសុំជំនួយដើម្បីព្យាបាលពីសំណាក់ម្ដាយកូនដែលរងគ្រោះធ្ងន់ធ្ងរដោយភ្លើងឆេះកាលពីថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០២២រួចមក ក្រុមការងារក្រុមហ៊ុនទឹកផ្លែឈើហ្វ្រេសស៊ីបាននាំយកថវិកា ១០លានរៀល និងទឹកដោះគោហ្វ្រេសស៊ីសម្រាប់ញ៉ាំពេញ១ឆ្នាំដើម្បីបំប៉នសុខភាពក្មេងស្រីអាយុ១១ខែឲ្យមានសុខភាពរឹងមាំឡើងវិញ។

បច្ចុប្បន្នបងស្រី តាំង លី ជាម្ដាយនិងកូនស្រី លឹម មួយណា បានកំពុងសំរាកព្យាបាលនៅមន្ទីពហុព្យាបាលច្បារអំពៅ ហើយក៏នឹងត្រូវសម្រាក់ព្យាបាលជាច្រើនថ្ងៃបន្តទៀតដែរ។ ក្រោយពីក្រុមការងារទឹកផ្លែឈើហ្វ្រេសស៊ីបាននាំយកអំណោយជួបផ្ទាល់ ហើយឃើញពីស្ថានភាពជំងឺជាក់ស្ដែងគឺពិតជាមានសេចក្ដីអាណិតអាសូរដល់បងស្រីនិងក្មេងស្រីតូចដែលរងគ្រោះជាខ្លាំង។ ក្រុមហ៊ុនទឹកផ្លែឈើហ្វ្រេសស៊ី សង្ឃឹមថាថវិការដែលក្រុមហ៊ុនបានជូនដល់បងស្រីពេលនេះអាចជួយសំរួលដល់ការព្យាបាលដល់បងស្រីនិងកូនស្រីតូចឲ្យបានជាសះស្បើយក្នុងពេលឆាប់ៗ។

សូមបញ្ជាក់ថា៖ កាលពីម៉ោង​ ០២ នាទីទៀប​ភ្លឺ​ ថ្ងៃសៅរ៍ទី០៥ ខែកុម្ភៈ ឆ្នាំ២០២២​ មានករណីអគ្គីភ័យឆាប់ឆេះផ្ទះ​មួយកន្លែងបានកើត​ឡើងត្រង់ចំណុច ផ្លូវ២១៧ វិថីសម្តេចមុនីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ​ ក្នុងនោះមានមនុស្សរងរបួសធ្ងន់២នាក់ជាម្ដាយនឹងកូន ម្ដាយឈ្មោះ តាំង លី អាយុ៤១ឆ្នាំ កូនស្រីឈ្មោះ លឺម ​មួយណា អាយុ១១ខែ រងរបួសត្រង់ដៃនិងមួយចំហៀងក្បាល។

Daneth Mech
អំពីអ្នកនិពន្ធ
Sales & Marketing Manager

អត្ថបទសរុប៖ 9

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia