អាហារ
អាហារគួរញុំា និងចៀសវាង ចំពោះអ្នកជំងឺគ្រុនពោះវៀន ឬអ្នកធ្លាប់មានប្រវត្តិជាហើយលាប់ឡើងវិញ
Pheakdey Pao
July 29 2022
1.3 K views

ជំងឺគ្រុនពោះវៀន គឺជាប្រភេទនៃការឆ្លងបាក់តេរី ដែលជាធម្មតាឆ្លងតាមរយៈការទទួលទានអាហារ និងទឹកប្រើប្រាស់ជាប្រចាំថ្ងៃ។ រោគសញ្ញានៃជំងឺគ្រុនពោះវៀន អាចរួមមាន គ្រុនក្តៅ ឈឺក្បាល អស់កម្លាំង ស្រកទម្ងន់ រាគ ឈឺពោះ និងបាត់បង់ចំណង់អាហារ -ល-។

ផ្អែកតាមប្រភព healthline បានលើកឡើងថា ចំពោះរបបអាហារអ្នកជំងឺគ្រុនពោះវៀន គឺផ្តោតលើការបន្ថយញុំាប្រភេទអាហារពិបាកក្នុងការរំលាយ ញុំាទឹកឱ្យបានច្រើន និងប្រភេទអាហារដែលជួយជំរុញថាមពលដល់សរីរាង្គកាយបានគ្រប់គ្រាន់។

ខាងក្រោមនេះ គឺជាក្រុមអាហារដែលអ្នកជំងឺគ្រុនពោះវៀនអាចទទួលទានបាន ដោយផ្តោតសំខាន់ទៅលើ ប្រភេទអាហារមានជាតិសរសៃទាប បន្លែឆ្អិន ផ្លែឈើទុំ និងគ្រាប់ធញ្ញជាតិ។

- បន្លែឆ្អិន៖ ដំឡូង, ការ៉ុត, សណ្តែកបៃតង, មើមយ៉េន, មឹក

- ផ្លែឈើ៖ ចេកទុំ, ផ្លែឪឡឹក, ផ្លែប៉ោម...

- អាហារងាយរំលាយៗ៖ បបរ, ស៊ុប...

- ប្រូតេអ៊ីន៖ ស៊ុត, មាន់, ត្រី, តៅហ៊ូ...

- ផលិតផលទឹកដោះគោ៖ ទឹកដោះគោដែលគ្មានជាតិខ្លាញ់...

- ភេសជ្ជៈ៖ ទឹក តែរុក្ខជាតិ ទឹកដូង ទឹកទំពាំងបាយជូរ...។

ចំពោះអាហារគួរជៀសវាង អ្នកជំងឺមិនគួរទទួលអាហារដែលមានជាតិសរសៃខ្ពស់ ឬក្រុមអាហារដែលពិបាកក្នុងការរំលាយអាហារឡើយ រួមបញ្ចូលទាំងផ្លែឈើមួយចំនួន បន្លែឆៅ គ្រាប់ធញ្ញជាតិ។

- បន្លែឆៅ៖ ផ្កាខាត់ណាខៀវ, ខាត់ណា, ស្ពៃក្តោប, ខ្ទឹមបារាំង

- ផ្លែឈើ៖ ផ្លែឈើស្ងួត ផ្លែប៊ឺរីឆៅ ម្នាស់ និងគីវី

- អាហារពិបាករំលាយ៖ សូម្បីតែបាយអង្ករធម្មតា ឬសម្បូបអង្ករសំរូប...

- គ្រាប់ធញ្ញជាតិ៖ អាល់ម៉ុ, វ៉ាល់ណាត់, គ្រាប់ល្ពៅ, សណ្តែក..

- អាហារហឹរ៖ ម្ទេស, ម្រេច...

- អាហារមានជាតិខ្លាញ់៖ នំដូណាត់, មាន់បំពង, ដំឡូងបារាំង...។

ជាមួយគ្នានេះដែរ សម្រាប់ក្រុមបុគ្គលដែលបានជាសះស្បើយពីជំងឺគ្រុនពោះវៀនហើយក៏មិនគួរធ្វេសប្រហែសដែរ សូមព្យាបាលថែរក្សាសុខភាពមានលំហាត់ប្រាណប្រចាំថ្ងៃ ចៀសវាងញុំាអាហារផ្អែម ហឹរ ប្រៃ និងផ្អាប់ពេក សូម្បីតែស្រា បារី ក៏គួរតែកាត់ផ្តាច់ ដើម្បីថែសុខភាពឱ្យកាន់ល្អប្រសើរជានិច្ច៕

 

អត្ថបទដោយ៖ ប៉ាវ ភក្តី

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 25 2025
ទម្លាប់ពេលព្រឹកនេះ ជួយឱ្យអ្នកមានអាយុវែង មានក្តីសុខ និងស្រកគីឡូ
#អាហារApril 25 2025
អាហារ ៥នេះហូបពេលល្ងាចបន្ថែម ជួយកម្ចាត់ខ្លាញ់ ឱ្យស្រកគីឡូលឿនបំផុត
#អត្ថបទ PRApril 25 2025
កុំមើលស្រាលបញ្ហាឆ្អឹងខ្នង! បញ្ហាឆ្អឹងខ្នងអាចធ្វើអោយលោកអ្នកពិការ បាន!!
#ចិត្តសាស្ត្រApril 24 2025
អ្នកផ្នត់គំនិតទាំង ២នេះ កុំឱ្យអ្នករងសម្ពាធឱ្យចិត្ត ប៉ូវផ្លូវចិត្តឡើងវិញ
#អត្ថបទ PRApril 24 2025
មន្ទីរព្យាបាលសន្តិភាព ធ្វើសិក្ខាសិលា ស្ដីពីសារសំខាន់ ថែទាំសុខភាពមាត់ធ្មេញ កុមារ នៅសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សាខាសែនសុខ
#អាហារApril 23 2025
លោកគ្រូ លីម បញ្ជាក់ថា៖ អ្នកមានទម្លាប់បែបនេះ ជួយកាត់ជាតិខ្លាញ់ចេញពីក្បាលពោះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia