អាហារ
ប្រភេទអាហារត្រូវចៀសវាង បើអ្នកមិនចង់កើតជំងឺរលាកពោះវៀនធំដូចលោកអាបេ
Sochenda Hai
August 29 2020
871 views

ថ្មីៗនេះ កាលពីថ្ងៃសុក្រម្សិលមិញ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ បានប្រកាសថាលោកសម្រេចចិត្តលាលែងពីតំណែង ដោយសារតែមូលហេតុសុខភាព គឺលោកមានជំងឺរលាកពោះវៀនធំរើឡើងវិញ។ នេះឆ្លុះឱ្យឃើញជាក់ស្តែងថា សុខភាពពិតជាសំខាន់ណាស់ គឺនៅក្នុងអាទិភាពទី ១ ជានិច្ច មិនថាការងារ តួនាទី ក្តីស្រមៃអ្នកជាអ្វី ទ្រព្យសម្បត្តិអ្នកច្រើន ឫតិចប៉ុនណានោះទេ ព្រោះបើគ្មានសុខភាពល្អទេ គ្រប់យ៉ាងគឺស្មើសូន្យ។

ចុងសប្តាហ៍នេះ Healthy Cambodia សូមលើកយកចំណេះដឹងមួយចំនួនទាក់ទងនឹងជំងឺរលាកពោះវៀនធំ និងការថែរក្សាសុខភាពជូនមិត្តអ្នកអាន ពិសេសគឺរបបអាហារដែលអាចបង្កជំងឺរលាកពោះវៀនធំ និងមហារីកពោះវៀនធំ។

តើជំងឺរលាកពោះវៀនធំជាអ្វី?

ជំងឹរលាកពោះវៀនធំ (Ulcerative Colitis) គឺជាជំងឺរលាករ៉ាំរ៉ៃដែលបណ្តាលឱ្យរលាកភ្នាសពោះវៀនធំ ដែលអាចនឹងបង្កជាដំបៅ នៅលើភ្នាសខាងក្នុងនៃពោះវៀនធំ ហើយបើមិនបានព្យាបាលឱ្យបានទាន់ពេលនិងត្រឹមត្រូវ វាអាចនឹងវិវត្តិទៅជាមហារីកពោះវៀនធំ (Colon Cancer) នេះបើយោងតាមវិទ្យាស្ថានជាតិសុខាភិបាលនៃសហរដ្ឋអាមេរិក (NIH)។

តើរបបអាហារណាខ្លះអាចបង្កជំងឺរលាកពោះវៀនធំ និងដែលអ្នកមានជំងឺនេះស្រាប់គូរចៀសវាង បើមិនដូច្នោះនឹងធ្វើឱ្យអាការៈកាន់តែធ្ងន់ធ្ងរ?

អាហារមួយចំនួនក្នុងរបបអាហារអ្នកអាចបង្កជំងឺរលាកពោះវៀនធំ ហើយសម្រាប់អ្នកដែលកើតជំងឺនេះស្រាប់ វាអាចបង្កើនហានិភ័យកាន់តែធ្ងន់ធ្ងរ យោងតាមគេហទំព័រសុខភាព Web MD ដែលក្នុងនោះរួមមាន៖

១) ជាតិអាល់កុល៖ គ្រឿងស្រវឹងមានផ្ទុកជាតិអាល់កុលដែលរំញោចពោះវៀន ធ្វើឱ្យអ្នករាគ។

២) ជាតិកាហ្វេអ៊ីន៖ ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេ តែ សូកូឡា និងភេសជ្ជៈប៉ូវកម្លាំង គឺជាសារធាតុរំញោចក្នុងពោះវៀនធំ ដែលនាំឱ្យអ្នកទៅបន្ទប់ទឹកញឹកញាប់ជាងមុន។

៣) ភេសជ្ជៈដែលមានជាតិកាបូណាត៖ ភេសជ្ជៈកំប៉ុងមានផ្ទុកហ្គាសកាបូនឌីអុកស៊ីត និងជាតិស្ករសិម្បនិម្មិតដូចជាសូដា ស្រាបៀរ កូកាកូឡា ទឹកដោះគោ ទឺកផ្លែឈើ ទឹកក្រូច ដែលអាចធ្វើឱ្យរលាកបំពង់រំលាយអាហារ ពោះវៀន និងបណ្តាលឱ្យមានខ្យល់ក្នុងពោះវៀន។

៤) អាហារមានជាតិសរសៃរខ្ពស់៖ អាហារដែលមានជាតិសរសៃខ្ពស់រួមទាំងសណ្តែកស្ងួត សណ្តែកនិង legumes គ្រាប់ធញ្ញជាតិ សណ្តែកស្ងួត សណ្តែកនិង legumes សុទ្ធតែមានជាតិសរសៃខ្ពស់ បន្លែជាពិសេសបន្លែឆៅមានជាតិសរសៃខ្ពស់ អាចពិបាករំលាយ ដែលបណ្តាលឱ្យហើមពោះ ហ្គាស និងរមួលពោះ ដូចជាស្ពៃខូលី ស្ពៃ ស្ពៃក្តោប ខ្ទឹមបារាំង ពោត ផ្សិត អាចបង្កើនចលនាពោះវៀន ធ្វើឱ្យមានអាការៈឈឺពោះ និងខ្យល់ក្នុងពោះវៀន។

៥) ផ្លែឈើក្រៀម៖ ដូចជាទំពាំងបាយជូរក្រៀម ដំណាប់ស្វាយ

៦) សាច់៖ សាច់ដូចជាសាច់គោ ជ្រូក មាន់ ពិសេសសាច់ដែលមានជាតិខ្លាញ់ច្រើនអាចបង្កឱ្យមានរោគសញ្ញានៃជំងឺរលាកពោះវៀនធំ ព្រោះជាតិខ្លាញ់ហួសប្រមាណអាចមិនត្រូវបានស្រូបយកបានត្រឹមត្រូវ ហើយនេះអាចធ្វើឱ្យរោគសញ្ញាកាន់តែធ្ងន់ធ្ងរ។

៧) អាហារដែលមានផ្ទុកស្ពាន់ធ័រ ឬស៊ុលហ្វាត៖ ស៊ុលហ្វាតមានក្នុងស្រាបៀរ ស្រាទឹកផ្លែឈើ ទឹកដោះគោ ស៊ុត ឈីស អាល់ម៉ុន ម្សៅស្រូវសាលី នំប៉័ង សណ្តែកដី បន្លែ អាចបណ្តាលឱ្យផលិតកម្មឧស្ម័នលើស។ សាច់ក្រហមក៏អាចមានជាតិស៊ុលហ្វាតខ្ពស់ដែលបង្កឱ្យមានឧស្ម័ន។

៨) ពោតលីង និងអាហារចៀន បំពង៖ ជាតិខ្លាញ់ដែលជាប់ជាមួយអាហារចៀន បំពង មិនត្រូវបានរំលាយទាំងស្រុងដោយពោះវៀនតូចទេ ហើយវាអាចបង្កឱ្យមានជំងឺរាគ និងចលនាក្នុងពោះវៀន។

៩) អាហារហឹរ៖ ទឹកជ្រលក់ហិរ និងម្រេចអាចបណ្តាលឱ្យរាគ ពិសេសអ្នក ដែលមានជំងឺរលាក ដំបៅពោះវៀនស្រាប់ អាហារក្តៅ ហឹរខ្លាំងអាចបណ្តាលឱ្យមានរោគសញ្ញាកាន់តែអាក្រក់ទៅៗ។

តើជំងឺរលាកពោះវៀនធំមានរោគសញ្ញាអ្វីខ្លះ?

  • រោគសញ្ញានៃជំងឺនេះរួមមាន៖
  • មានអារម្មណ៍មានចលនាក្នុងពោះវៀន
  • អស់កម្លាំង
  • ឈឺពោះ
  • រមួលក្រពើ
  • រាគ
  • ក្តៅខ្លួន
  • ក្អួតចង្អោរ
  • បាត់បង់ចំណង់អាហារ
  • ស្រក​ទម្ងន់
  • ហូរឈាមតាមរន្ធគូថ
  • ភាពស្លេកស្លាំង​ (Anemia)៖ គោលិកាឈាមក្រហមទាប)។

តើមូលហេតុអ្វីបណ្តាលឱ្យកើតជំងឺរលាកពោះវៀនធំ?

យោងតាម Medicine Net មូលហេតុនៃជំងឺរលាកពោះវៀនធំមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែ គេជឿថាបណ្តាលមកពីការរួមបញ្ចូលគ្នានៃកត្តាជាច្រើនរួមមាន៖

១) ប្រព័ន្ធភាពស៊ាំធ្វើការខ្លាំងពេក៖ ជាទូទៅ បើប្រព័ន្ធភាពស៊ាំ រាងកាយធ្វើការខ្លាំងជ្រុល វាវាយលុកចូលទៅក្នុងផ្នែកខាងក្នុងនៃពោះវៀនធំដោយភាន់ច្រលំ បណ្តាលឱ្យរលាក ឫដំបៅ។

២) ហ្សែន៖ ជំងឺរលាកពោះវៀនធំអាចកើតមានក្នុងគ្រួសារដែលមានប្រវត្តិមានជំងឺនេះពីមុនមក។

៣) បរិស្ថាន៖ កត្តាបរិស្ថានមួយចំនួនរួមមាន ការប្រើថ្នាំមួយចំនួន ដូចជាថ្នាំប្រឆាំងនឹងការរលាក ដែលមិនមែនជាស្តេរ៉ូអ៊ីត ឬថ្នាំ NSAIDs ថ្នាំអង់ទីប៊ីយោទិច និងថ្នាំលេបពន្យាកំណើត ការទទួលទានអាហារមានជាតិខ្លាញ់ច្រើន អាចបង្កើនហានិភ័យខ្លាំងក្នុងការវិវត្តទៅជាជំងឺរលាក ដំបៅ និងស្ត្រេសរ៉ាំរ៉ៃលើរាងកាយ ឬអារម្មណ៍។

តើរបបអាហារបែបណាអ្នកគួរទទួលទានជាប្រចាំដើម្បីបង្ការជំងឺនេះ?

ផងដែរ យោងតាម NIH របបអាហារដែលអ្នកគួរទទួលទានជាប្រចាំ ដើម្បីបង្ការជំងឺនេះរួមមាន៖

១) របបអាហារមានកាឡូរីខ្ពស់

២) របបអាហារមានជាតិ lactose ទាប ឫគ្មាន

៣) របបអាហារមានជាតិខ្លាញ់ទាប

៤) របបអាហារមានជាតិសរសៃទាប

៥) របបអាហារមានជាតិប្រៃទាប

សូមពិគ្រោះជាមួយអ្នកផ្តល់សេវាថែទាំសុខភាពរបស់លោកអ្នកអំពីការណែនាំ និងការផ្លាស់ប្តូររបបអាហាររបស់អ្នក។ ប្រសិនបើអ្នកសង្ស័យថាអ្នក ឫគ្រួសារអ្នកមានជំងឺរលាកពោះវៀន សូមពិនិត្យនិងទទួលការព្យាបាលពីវេជ្ជបណ្ឌិតជំនាញឱ្យបានទាន់ពេលវេលា។

អត្ថបទស្រាវជ្រាវដោយ ហៃ សុចិន្តា

Sochenda Hai
អំពីអ្នកនិពន្ធ
Writer of Leadership & Self Development Facebook Sochenda Hai (Moon) Tel: 011 562 411

អត្ថបទសរុប៖ 280

អត្ថបទថ្មីៗ
#ជំងឺMay 1 2025
អ្នករក្សាអាហារក្នុងប្រអប់ស្នោចម្លងរោគ និងបញ្ចេញជាតិពុលកើតមហារីក
#សម្រស់May 1 2025
កែដើមហេតុទាំង៥នេះ ស្បែកខូចៗ ឱ្យមានសំណើម ភ្លឺថ្លា សម្រស់ក៏ក្មេងខ្ចី
#ព័ត៌មានApril 30 2025
ក្រសួងបរិស្ថានប្រកាស៖ យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមនិងសំណល់ប្លាស្ទិក» ជំរុញឱ្យផ្លូវជាតិស្អាតនៅឆ្នាំ២០២៥
#សម្រស់April 30 2025
ស្បែកស្រអាប់ៗ មកញ៉ាំផ្លែឈើទាំង ៤នេះ រក្សាពន្លឺស្បែកឱ្យភ្លឺថ្លា សម្រស់ឱ្យក្មេង
#អាហារApril 30 2025
ញ៉ាំផ្លែឈើទិព្វ ១នេះ សមត្ថភាពរំលាយជាតិខ្លាញ់ឱ្យអ្នកស្រកគីឡូឆាប់បំផុត
#អាហារApril 29 2025
ញ៉ាំអាហារ ១នេះ បំបែកខ្លាញ់ការពារគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia