អាហារ
អាហារមានជាតិវីតាមីន ៣នេះ ប៉ូវមេជីវិតឈ្មោល ឆាប់មានកូន
Tror Sopheap
August 13 2025
1.8 K views

មេ​ជីវិត​ឈ្មោលរបស់បុរស​មាន​រាប់​លាន​ក្បាលហើយនៅ​ក្នុង​ចំណោម​នោះ មាន​តែ​មេ​ជីវិត​មួយតែ​ប៉ុណ្ណោះ​អាច​បង្ក​កំណើត​មានជីវិតលើផែនដីនេះបាន។ មានបុរស​ខ្លះមាន​មេ​ជីវិត​មែន តែ​មេ​ជីវិត​មិន​គ្រប់​លក្ខណៈ ឬ​ខ្សោយកម្លាំងមិន​អាច​បង្ក​កំណើត​បាននោះ​ទេ។ ដូច្នេះ! បុរសៗ ត្រូវមានសុខភាពល្អដើម្បីមានមេជីវិតឈ្មោលល្អ ហើយបុរសត្រូវការអាហារមានជាតិវិតាមីនទាំង ៣នេះ៖

១. វីតាមីន C ជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលដើរតួយ៉ាងសំខាន់ក្នុងការមានកូនរបស់បុរសឱ្យមានសុខភាពល្អ។ ការបន្ថែមវីតាមីនC ត្រូវបានបង្ហាញឱ្យប្រសើរឡើងថាមពលមេជីវិត ហើយជួយការពារ DNA មេជីវិតឈ្មោលពីការបំផ្លាញភាពតានតឹងអុកស៊ីតកម្មផងដែរ។ អាហារមានវីតាមីនC នៅក្នុងផ្លែឈើ និងបន្លែដូចជាម្ទេសផ្អែម គីវី ផ្លែស្ត្របឺរី ប៉េងប៉ោះ ប្រូខូលី ស្ពៃក្តោប ដំឡូង ផ្លែប៉ោម ផ្លែប័រ និងផលិតផលទឹកដោះគោ...។

២. ការបន្ថែមវីតាមីនD ធ្វើឱ្យប្រសើរឡើងនូវចលនារបស់មេជីវិតឈ្មោល និងបង្កើនកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនបុរសបានល្អ។ អាហារសម្បូរវីតាមីន D រួមមានដូចជា ត្រីខ្លាញ់ ត្រីសាម៉ុង ត្រីធូណា ថ្លើមសាច់គោ ឈីស ស៊ុត ទឹកដោះគោជូរ និងផ្សិត...។

៣. វីតាមីនE ជួយកែលម្អគុណភាពមេជីវិតឈ្មោល មានសារធាតុប្រឆាំងអុកស៊ីតកម្មការពារមេជីវិតឈ្មោលពីការខូចខាត។ អាហារសម្បូរវីតាមីនE ជួយបង្កើនគុណភាពមេជីវិតឈ្មោលដូចជា ប្រេងពោត ប្រេងផ្កាឈូករ័ត្ន និងប្រេងសណ្តែកសៀង។ មានបន្លែនិងផ្លែឈើដូចជា ប្រូខូលី ផ្កា​ខាត់ណា​ខៀវ​ ស្ពៃខ្មៅ ល្ពៅ ផ្លែល្ហុង គ្រាប់អាល់ម៉ុន... ពួកអាហារទាំងអស់នេះសុទ្ធតែប៉ូវមេជីវិតបានល្អបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2772

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia