កុមារ
វេជ្ជ.ប្រាប់បើចង់ឱ្យពិការភាព ខូចប្រព័ន្ធសរសៃប្រសាទ ពេលពពោះស្រ្តីត្រូវញ៉ាំថ្នាំ១នេះដាច់ខាត
Mourn Kunthea
February 10 2023
155 views

ជាទូទៅ ស្រ្តីជាច្រើនតែងតែដឹងថានៅពេលមានផ្ទៃពោះគឺគេតម្រូវចាំបាច់ឱ្យញ៉ាំថ្នាំជាតិដែកជារៀងរាល់ថ្ងៃដើម្បីជំនួយទៅដល់ការលូតលាស់របស់កូន ជួយឱ្យកូនរឹងមាំ ទាំងឆ្អឹងនិងរាងកាយ។ ប៉ុន្តែនៅមានថ្នាំមួយប្រភេទទៀតដែលមានសារសំខាន់ជាងថ្នាំជាតិដែកដែលស្រ្តីមានផ្ទៃពោះគ្រប់រូបមិនអាចខ្វះបាន។

ជាការពិតណាស់ យោងតាមការសម្ភាសន៍ផ្ទាល់ជាមួយ វេជ្ជបណ្ឌិត កែវ ច័ន្ទមុន្នី ឯកទេសសម្ភព និង រោគស្រ្តី មប្រើការនៅមន្ទីរពេទ្យ សម្ភព សោភា បានបញ្ជាក់ច្បាស់ៗថា ថ្នាំ អាស៊ីតហ្វូលិក(folic acid) គឺសំខាន់និងចាំបាច់ខ្លាំងបំផុតសម្រាប់ស្រ្តីមានផ្ទៃពោះគ្រប់រូប ត្រូវញ៉ាំជារៀងរាល់ថ្ងៃរាប់ចាប់តាំងពីពេលដឹងថាមានផ្ទៃពោះខែដំបូង។ ថ្នាំអាស៊ីតហ្វូលិក គឺវាមានតួនាទីជំនួយទៅដល់ប្រព័ន្ធសរសៃប្រសាទកុមារ ជំនួយខួរក្បាល ការពារពិការភាពផ្សេងៗ។

បន្ថែមពីលើនេះទៀត បើតាមការបញ្ជាក់បន្ថែមពី CDC អាមេរិក គឺគេណែនាំឱ្យស្រ្តីមានផ្ទៃពោះញ៉ាំថ្នាំអាស៊ីតហ្វូលិក ៤០០ មីក្រូក្រាម (mcg) ជារៀងរាល់ថ្ងៃ បន្ថែមពីលើការទទួលទានអាហារដែលមានជាតិ folate ពីរបបអាហារផ្សេងៗគ្នា ដើម្បីជួយការពារពិការភាពពីកំណើតសំខាន់ៗមួយចំនួននៃខួរក្បាលទារក (anencephaly) និងជំនួយឆ្អឹងខ្នងទារកកុំឱ្យកោង។ ជម្រើសកាន់តែ CDC ណែនាំឱ្យស្រ្តីគ្រប់រូបដែលមានគម្រោងយកកូនត្រូវញ៉ាំថ្នាំអាស៊ីហ្វូលិក ៤០០ មីក្រូក្រាម (mcg) ជារៀងរាល់ថ្ងៃ មុនពេលយកកូនមួយខែ ហើយបន្តញ៉ាំរហូតដល់មានផ្ទៃពោះបាន៣ខែ។

ក្រៅពីញ៉ាំថ្នាំគ្រាប់ អ្នកក៏អាចទាញយកជាតិអាស៊ីតហ្វូលិកពីអាហារមួយចំនួនដូចជា គ្រាប់ធញ្ញជាតិ នំបុ័ង ផ្លែពោត ដំឡូង...ជាដើមសុទ្ធសឹងតែជាអាហារដែលផ្ទុកទៅដោយសារធាតិអាស៊ីតហ្វូលិក។

សរុបមកវិញដើម្បីយល់ដឹងកាន់តែច្បាស់អំពីរបៀបញ៉ាំថ្នាំអាស៊ីតហ្វូលិក ម៉ាក់ត្រូវទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញផ្នែកសម្ពព ដើម្បីទទួលយកថ្នាំអាស៊ីតហ្វូលិកញ៉ាំឱ្យបានគ្រប់គ្រាន់ ការពារកូនអ្នកឱ្យគេងផុតពីពិការភាព និងខូចខួរក្បាល៕

អត្ថបទដោយ៖ មឿន គន្ធា

 

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

អត្ថបទថ្មីៗ
#អាហារJune 25 2025
អ្នកពិសាភេសជ្ជៈ ១នេះ លាងជាតិពុល ហើយកុំឱ្យមានគ្រួសក្នុងតម្រងនោម
#ព័ត៌មានJune 25 2025
សូមប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដថ្មីចំនួន ៣នាក់
#ព័ត៌មានJune 24 2025
ឱ្យខ្មែរជួយខ្មែរ! អាជីវករលក់បន្លែផ្លែឈើផ្សារបន្លែ ភួ ពុយ ក្រុងបាត់ដំបង សុំឱ្យជួយគាំទ្រផលិតផលក្នុងស្រុក
#ព័ត៌មានJune 24 2025
ថែខ្លួនបន្តិច! ថ្ងៃនេះ រកឃើញអ្នកឆ្លងវីរុសកូវីដ ៣នាក់ ហើយជា ៣នាក់
#កុមារJune 23 2025
អ្នកគ្រូ សុជា បញ្ជាក់ថា សញ្ញាកុមារអូទីស្សឹម ហើយត្រូវចេះផ្តល់ក្តីសង្ឃឹមដល់ពួកគេជាថ្មី
#គំនិតរកស៊ីJune 23 2025
ចិញ្ចឹមបង្កងនៅជិតភ្នំជាយដែន តែលក់២៥ខេត្តក្រុង ចិញ្ចឹមមិនទាន់ភ្ញៀវហូប

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia