ព័ត៌មាន
មនុស្សចាប់ផ្តើមខ្លាច មិនចង់ញ៉ាំសាច់ ខណៈកសិករឥណ្ឌូនេស៊ីរកឃើញសត្វគោឆ្លងជំងឺគួរឱ្យខ្លាច
MC LyHouy
June 4 2022
1.1 K views

សាច់សត្វ គឺជាផ្នែកមួយនៃចំណីរអាហារយ៉ាងសំខាន់សម្រាប់ប្រជាជនទូទាំងពិភពលោកបរិភោគប្រចាំថ្ងៃ ខណៈវាសម្បូរដោយប្រូតេអ៊ីន និង អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតផងដែរ។ ប៉ុន្តែកាលពីពេលថ្មីៗនេះ មានរឿងគួរឱ្យសោកស្តាយនិងភ្ញាក់ផ្អើលកើតឡើង ពោលគឺមានសត្វគោចេញរោគសញ្ញាឆ្លងមេរោគFMD ដែលធ្វើឱ្យមនុស្សខ្លាច មិនចង់បរិភោគសាច់សត្វបន្តទៀត។

នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២កន្លងមកនេះ កាសែតCNA បានចុះផ្សាយឱ្យដឹងថា មានកសិករ​ចិញ្ចឹម​គោ ​ជនជាតិ​ឥណ្ឌូនេស៊ី លោក Dio Nurdin Setiawan អាយុ ៣០ ឆ្នាំ បាន​កត់សម្គាល់​ឃើញ​មាន​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​គោ​មួយ​ក្បាល​របស់​គាត់​កាល​ពី​ដើម​ខែ​ឧសភា។ រោគសញ្ញាមានដូចជា គ្រុនក្តៅខ្លាំង, ហៀរសំបោរ, ដកដង្ហើមលឿន និងបង្ហាញការខ្វះចំណង់អាហារ ចំណែកឯ ទឹកមាត់របស់វាក៏មានពពុះផងដែរ។ បន្ទាប់មក ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមក សត្វគោផ្សេងៗទៀតចាប់ផ្តើមបង្ហាញរោគសញ្ញាដូចគ្នា ហើយ ជើងគោចាប់ផ្តើមពងបែក និង រមាស់។

លោក Setiawan ដែលជាម្ចាស់គោ ​ធ្វើ​ជា​កសិករ​អស់​រយៈ​ពេល​៧​ឆ្នាំ​មក​ហើយ​នោះ គាត់ថា “គាត់មិន​ដែល​ឃើញ​សត្វ​គោ​​រង​គ្រោះ ឈឺ​ច្រើន​បែបនេះទេ។” លុះដល់ថ្ងៃទី ៥ ខែឧសភា មន្ត្រីមកពីទីភ្នាក់ងារបសុសត្វបានទៅដល់កសិដ្ឋាន ហើយរកឃើញថាគោទាំង២០ក្បាលបានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺ(FMD) ។ សូមរម្លឹកផងដែរថា ជំងឺFMD គឺជាជំងឺមេរោគដ៏កាចសាហាវនៃសត្វពាហនៈ ដែលអាចជះផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងខ្លាំង នេះបើយោងតាមអង្គការសុខភាពសត្វពិភពលោក (WOAH)។ អ្វីដែលគួរឱ្យបារម្ភគឺ ជំងឺ​នេះ​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស ដូច្នេះ​បន្ទាប់​ពី​គោមួយឆ្លង​វា សត្វគោ​ផ្សេង​ទៀត​នៅ​ក្នុង​ក្រោល​ក៏​បាន​ឆ្លង​ដែរ។

កន្លងមក ក្នុងប្រទេសឥណ្ឌូណេស៊ី ធ្លាប់បានប្រកាសថាប្រទេខ្លួនគ្មាន ជំងឺFMD ទៀតទេនៅក្នុងឆ្នាំ១៩៨៦ ប៉ុន្តែក្រោយហេតុការណ៍នេះកើតឡើង ក្រុមមន្ត្រីបានប្រកាសនៅដើមខែឧសភាថា ជំងឺឆ្លងFMDនេះ បានរីករាលដាលក្នុងចំណោមសត្វគោនៅឯតំបន់ជ្វាខាងកើត ហើយវាបានកើតឡើងក្លាយជាការភ្ញាក់ផ្អើលមួយសម្រាប់ប្រទេសទាំងមូល៕

រៀបរៀងអត្ថបទដោយ៖ កញ្ញា លីហួយ



MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia