ចិត្តសាស្ត្រ
អ្នកជំនាញបញ្ជាក់ថា៖ មនុស្សភាគច្រើនហូបអាហាររាល់ថ្ងៃមិនទាន់ត្រូវតាមក្បួនទេ
Tror Sopheap
November 16 2022
218 views

តើអ្នកដឹងទេថា ខ្លួនអ្នកកំពុងតែហូបអាហារខុសក្បួន? ខុសមានពីរផ្នែក ទីមួយ ហូបអាហារលើសចំណុះ និងហូបខុសអំពីផ្លូវចិត្តថែមទៀត។ គ្រាន់តែពីរចំណុចនេះ ក៏អាចបំផ្លាញសុខភាពអ្នកឱ្យកើតជំងឺច្រើនមុខនាពេលអនាកតលឿនដែរ។ ព្រោះរាងកាយ និងចិត្តជាប់ទាក់ទងគ្នាតែមួយ។ តើហូបអាហារបែបណា ទើបត្រឹមត្រូវ?

តាមលោកស្រី Sarah Sheppard បញ្ជាក់ថា ការហូបអាហារអ្វីមួយខុសក្បួនរបស់មនុស្សភាគច្រើន ព្រោះតែគ្មានសតិអារម្មណ៍នៅជាប់ជាមួយរសជាតិពីអាហារកំពុងតែហូបហ្នឹង បែបជាបណ្តាលឱ្យអារម្មណ៍មើលទូរទស្សន៍ និយាយទូរសព្ទ លេងឆាត និងរឿងផ្សេងៗ... ហើយក៏ភ្លេចរសជាតិអាហារបែបណា។” ហេតុអ្វីវាមានទំនាក់ទំនងនឹងគ្នា?

តាមលោកស្រីវេជ្ជបណ្ឌិត Uma Naidoo និងជាអ្នកនិពន្ធសៀវភៅ This is Your Brain on Food ថា របបអាហារ និងសុខភាពផ្លូវចិត្តមានទំនាក់ទំនងជាមួយគ្នា ហៅថា "ស្នេហារវាងខួរក្បាលនិងអារម្មណ៍"។ គាត់បានពន្យល់បន្ថែមថា កោសិកាអំប្រ៊ីយ៉ុងដូចគ្នា កោសិកាបង្កើតខួរក្បាលជាប្រព័ន្ធប្រសាទមានការភ្ជាប់គ្នានឹងប្រព័ន្ធក្រពះពោះវៀន ដើម្បីគ្រប់គ្រងប្រព័ន្ធ "ការសម្រាក និងរំលាយអាហារ" របស់មនុស្សយើង។

ទោះបីយើងហូបបានច្រើនមែន តែគុណភាពរសជាតិអ្នកទទួលបានកម្រិតតិច បើហូបគ្មានសតិ និងអារម្មណ៍ដឹងពីរសជាតិនឹងអាហារ។ ឥឡូវនេះ អ្នកអាចសាកល្បងដោយខ្លួនឯង ពេលហូបអាហារអ្វីមួយ ដោយមានសតិ និងអារម្មណ៍បញ្ចូលគ្នា អ្នកនឹងស្គាល់អារម្មណ៍ និងកម្រិតរសជាតិខុសពីមុនឆ្ងាយ។ ចំណែកជនជាតិជប៉ុន និងអ៊ីស្រាអ៊ែល សម្បូរអ្នកមានសុខភាពល្អ និងកម្រមនុស្សធាត់ៗ ព្រោះអ្វី?

សម្រាប់ជនជាតិអ៊ីស្រាអ៊ែលវិញ មុនហូបបាយ និងម្ហូបណាមួយ ពួកគេតែងតែហូបបន្លែស្រស់ៗ មុនបន្តិចសិន ជាជំនួយដល់សុខភាព។ ហើយពួកគេក៏មានលក្ខណៈដូចជាប្រជាជនជប៉ុនដែរ គឺពួកគេហូបអាហារឱ្យឆ្អែតត្រឹមតែ៨០% គឺគ្រប់គ្រាន់ហើយ។ នេះជាទម្លាប់ពេញមួយជីវិតពួកគេក្នុងការរស់នៅ។ ហើយពួកគេបានកាត់បន្ថយជាតិស្ករ និងប្រៃ ស្មើ៥០% ឬក្រោមនេះទៀត។ ព្រោះអ្នកហូបរសជាតិទាំងពីរលើសកម្រិត ឆាប់បង្កជំងឺមហារីក និងទឹកនោមផ្អែមទៀត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2772

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia